ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចរកឃើញហើយ សពបុរសជាមេធាវីចុះងូតទឹកសមុទ្រ នៅឆ្នេរអូរត្រេះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ប្រទះ​ឃើញសព​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាលពី​ម្សិលមិញ​បាន​អណ្តែត​ទើរ​លើ​ឆ្នេរ​ខ្សាច់​ឆ្នេរ​អូរ​ត្រេះ ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​សំណង់​ផែ​ថ្ម កណ្តាល​ឆ្នេរ​អូ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ប្រទះ​ឃើញសព​ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​កាលពី​ម្សិលមិញ​បាន​អណ្តែត​ទើរ​លើ​ឆ្នេរ​ខ្សាច់​ឆ្នេរ​អូរ​ត្រេះ ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​សំណង់​ផែ​ថ្ម កណ្តាល​ឆ្នេរ​អូ​ត្រេះ និង​មាន​ចំងាយ​ជាង​១.០០០​ម៉ែត្រ​ពី​កន្លែង​បាត់​ខ្លួន ។

ជន​រង​គ្រោះ​មានឈ្មោះ ជូ ជា​គុយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខរ​បរជា​មេធាវី ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ បាន​មក​ក្រុងព្រះសីហនុ ក្នុង​បេសកកម្ម​ការងារ និង​ទេសចរណ៍ ។

នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ប្រតិបត្តិការ នៃ​ការ​ស្វែងរក​បុរស​ម្នាក់ ដែល​បាន​បាត់​ខ្លួន បន្ទាប់​ពី​ចុះ​លេង​ទឹកសមុទ្រ ដោយសារ​ទឹក​រលក​ខ្ពស់ តាំងពី​វេលា​ម៉ោង​១៦ និង ៣០​នាទី​ល្ងាច នៅ​ចំណុច​ឆ្នេរ​អូរ​ត្រេះ​១ ក្នុងភូមិ​សាស្ត្រ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការ​នៃ​ការ​ស្វែងរក​ជន​រង​គ្រោះ​ខាងលើ​នេះ​កំពុង​បន្ត​ធ្វើ​ដោយ​មានការ​ចូលរួម​សហការ​ពី​ក្រុម​អ្នក​មុជទឹក​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​អ្នក​មុជទឹក​ស្ម័គ្រចិត្ត​កោះ​រ៉ុ​ង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ