ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់​ជិះម៉ូតូស្តាប់កាសសុខៗ ស្រាប់តែ​១ក្រុមជិត​១០​នាក់​ធ្វើសកម្មភាពផ្អើ.ល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ដៃ​​មួយ​គ្រឿង​បាន​សម្រេច និង​បាន​ធាក់​ម៉ូតូ​

​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ដៃ​​មួយ​គ្រឿង​បាន​សម្រេច និង​បាន​ធាក់​ម៉ូតូ​របស់​នារី​ជន​រង​គ្រោះ​​ បណ្តាល​​ឱ្យ​រ៉េ​ចង្កូត​ទៅ​បុក​ជញ្ជាំង​កញ្ចក់​ហាង​កាហ្វេ​ដួល​រង​របួស ។

ហេតុការណ៍​ខាងលើនេះ​បង្កការ​​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០២១​ ​នៅ​​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​យីហោ ហ្សា​ឌ័​រ ឡឺ កាហ្វេ នៅ​តាម​បណ្តោយ​ផ្លូវ​៣៣៧ ​កែង​នឹង​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ជា​ជន​រង​គ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណនោះទេ មាន​​វ័យ​២៥​ឆ្នាំ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​​ភី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​ 1FT-7893 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៧ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ នារី​រង​គ្រោះ​ក៏​បាន​​ជិះម៉ូតូ​បត់​ឆ្វេងទៅ​​ផ្លូវ​៥២៨ នៅ​ពេល​ដែល​បត់​បាន​បន្តិច​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់​ ជិះ​ម៉ូតូ​៤​គ្រឿង​មិន​ចាំ​ម៉ាក ដោយ​ជិះ​ស្រប​ទិស​ដៅ​គ្នា​តាម​ពីក្រោយ​​នារី​​រង​គ្រោះ​។

​តាម​ប្រភព​ដដែលបានបន្ត​ថា ​បន្ទាប់មក​ក្រុម​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​​ពី​នារី​រង​គ្រោះ ដែល​ទូរស័ព្ទ​នោះ​នាង​បាន​ដោត​កាស​ស្ដាប់​ជាប់​ត្រចៀក​ និង​ដាក់​ទូរស័ព្ទ​ក្នុង​ឃ្លុប​ម៉ូតូ​ខាងមុខ​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆ.ក់​បាន​សម្រេច​ហើយ​ ស្រាប់តែ​មាន​បក្ខពួក​ក្រុម​ជនសង្ស័យ​ដែល​ជា​អ្នក​បិទ​គូទ​បាន​ធាក់​ម៉ូតូ​របស់​​នារី​រង​គ្រោះ​រ៉េ​ចង្កូត​ជ្រុល​ទៅ​ឡើង​លើ​ខឿន​ទៅ​បុក​ជញ្ជាំង​កញ្ចក់​ហាង​កាហ្វេ​ត្រង់​ចំណុច​កើតហេតុ​បែក​ខូចខាត​អស់​មួយ​ផ្ទាំង ​និងបណ្តាល​ឱ្យ​នារី​​រង​គ្រោះ​រង​របួសរយះ​ដៃ ចំណែកឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​។ ដោយឡែក​ក្រុម​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ ​នារី​​រង​គ្រោះ​ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ ហើយ​​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផងដែរ​ ចំណែកឯ​ម៉ូតូ​របស់​​នារី​​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១​ រង់ចាំ​​ស្ត្រី​​រង​គ្រោះ​មក​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​ និង​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ