ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ញើ​គ្រឿងញៀ.ន​ជាង ៤​គីឡូក្រាម ពី​ខេត្ត មក​ភ្នំពេញ តាម​ឡានក្រុង ក្រុមហ៊ុន វីរ​:​ប៊ុន​ថាំ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​បង្ក្រាប​បទល្មើស រក្សាទុក ជួញដូរ នឹង​ដឹកជញ្ជូន នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ២​ករណី ដោយ​រឹបអូស​គ្រឿងញៀន…

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានចេញ​បង្ក្រាប​បទល្មើស រក្សាទុក ជួញដូរ នឹង​ដឹកជញ្ជូន នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ២​ករណី ដោយ​រឹបអូស​គ្រឿងញៀន បាន​ជាង ៥​គីឡូក្រាម​។ ក្នុងនោះ មាន​គ្រឿងញៀន​ជាង ៤​គីឡូក្រាម ត្រូវបាន​ផ្ញើ​ពី​ខេត្ត មក​ភ្នំពេញ តាម​ឡានក្រុង ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ នៅ​សាខា​ផ្សារ​ដើម​គ​។​

​ករណី​ទី​១៖ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦ និង ៤០ នាទី សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​១ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ និង​លោក វរសេនីយ៍ទោ ហុង វណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្រប​សម្រួល​​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​បាន​ស៊ើបអង្កេត និង​ឈានទៅ​បង្ក្រាប​ករណី រក្សាទុក ដឹកជញ្ជូន នឹង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ ២​គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់​៖ គោល​ដៅ​ទី​១.​នៅ​ចំណុច​ផ្ញើ​ឥ​វ៉ាន់ ក្រុមហ៊ុន វីរ​:​ប៊ុន​ថាំ ស្ថិតនៅ​តាមផ្លូវ​មុនី​រ៉េត កែង​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​បឹង​កេងកង និង​គោលដៅ​ទី​២ នៅវេលា​ម៉ោង ១៧ និង​១០​នាទី បន្ត​ឆែកឆេរ​លំនៅដ្ឋាន ផ្ទះ​លេខ​១០ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​ក្នុងនោះ សមត្ថកិច្ច​ចាប់យក​វត្ថុតាង​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សរុប ៤១១៤ ក្រាម (៤​គីឡូ ១១៤ ក្រាម​)​។ សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន (Ketamine) ទម្ងន់​សរុប ១២.៣០ ក្រាម​។ សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់​សរុប ២១.១០​ក្រាម​។ សរុប​ជារួម ៤១៤៧.៤០ ក្រាម​។​

​សម្ភារៈ​ដកហូត​៖ ម៉ូតូ ៤​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន​២ គ្រឿង​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​។​

​ករណី​ទី​២៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មួយ​ករណី ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​ខេត្តកំពង់ស្ពឺ​។

​សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៣០​នាទី កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៤) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ និង​មានការ​ចូលរួម​ពី​កម្លាំង​សម​ត្ត​កិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សម្របសម្រួល​ដោយ​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​បើក​ការស៊ើបអង្កេត ឈានទៅ​បង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន នឹង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ទំនប់ ឃុំ​គូស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ រួមមាន​៖ ១.​ឈ្មោះ ភឿង ពេជ្រ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​។ ២.​ឈ្មោះ តាក់ ថេ​ន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​។ ៣.​ឈ្មោះ ប៊ុន បាន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​។​

​ក្នុងនោះ សមត្ថកិច្ច ចាប់យក​វត្ថុតាង រួមមាន​៖ ១.​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១០២៣. ៩៣​ក្រាម (​ជាមួយ​គីឡូ​) ២.​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ២​គ្រឿង។

ការបង្ក្រាប​ករណី​រក្សា​ទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​ទាំងពីរ​ករណី​ខាងលើនេះ ដោយ​អនុវត្តតាម​បញ្ជា​លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​សម​ត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ តាម​នីតិវិធី​៕ ឃឹម ប៊ុន​ណាក់​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ