ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2016​ជា​ឆ្នាំ​ប្រមូល

8 ឆ្នាំ មុន

ឆ្នាំ​ចាស់​ឆ្នាំ​សកល​បាន​លូន​ផុត​ទៅ​ហើយ​…​ ឆ្នាំ​ថ្មី​បាន​ឈាន​មក​ជំនួស​វិញ គឺ​2016 ។ ឆ្នាំ​2016​ដែល​មាន​លេខ 6 នៅ​ខាង​ចុង តាម​អ្នកវិភាគ​ហុងស៊ុយ​និយាយ​ថា
ជា​ឆ្នាំ​ប្រមូល​… ​ប្រមូល​ទុក​មិនមែន​ប្រមូល​ចេញ​ដូច​លេខ 5 នៃ​ឆ្នាំ​2015 ​ទេ

ឆ្នាំ​ចាស់​ឆ្នាំ​សកល​បាន​លូន​ផុត​ទៅ​ហើយ​…​ ឆ្នាំ​ថ្មី​បាន​ឈាន​មក​ជំនួស​វិញ គឺ​2016 ។ ឆ្នាំ​2016​ដែល​មាន​លេខ 6 នៅ​ខាង​ចុង តាម​អ្នកវិភាគ​ហុងស៊ុយ​និយាយ​ថា
ជា​ឆ្នាំ​ប្រមូល​… ​ប្រមូល​ទុក​មិនមែន​ប្រមូល​ចេញ​ដូច​លេខ 5 នៃ​ឆ្នាំ​2015 ​ទេ ។

ឆ្នាំ​ចាស់​កន្លង​ទៅ​ នៅ​កម្ពុជា​យើង​មានរឿង​អាស្រូវ​កើត​ច្រើន​ស្អេកស្កះ​… ​ជា​ឆ្នាំ​ពោរពេញ​ទៅ​ដោយ​បទល្មើស​គួរ​ឱ្យ​កត់សម្គាល់ និង​គួរ​ឱ្យ​រន្ធត់​ភ័យ​ខ្លាច​… ​។

បទល្មើស​គួរ​ឱ្យ​ចាប់អារម្មណ៍​អ្វី​ខ្លះទៅហ្ន៎!… ​នោះ​គឺ​បទល្មើស​ចរាចរណ៍​…​ បទល្មើស​កាប់​ឈើ កាប់​ព្រៃ​យក​ដី​លក់​… ​បទល្មើស​នេសាទ​…​ បទល្មើស​គេចពន្ធ​… ​បទល្មើស​ផ្នែក​សន្តិសុខ​សង្គម មាន​ចោរលួច​… ​ចោរប្លន់​… ​បទល្មើស​នយោបាយ​រត់ចោលស្រុក​…​ បទល្មើស​ដូរ​ដីរ​ត់ទៅ​ធ្វើ​ពលករ​ប្រទេស​គេ​… ​បទល្មើស​ចាប់រំលោភ​និង​ជួញដូរ​ផ្លូវភេទ​… ​បទល្មើស​គ្រឿងញៀន​…​ បទល្មើស​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ​… ​អូ​ហ៍ នឹកឃើញ​មិន​អស់​ទេ​…​​ ។​ល​។

ឧបទ្រពចង្រៃ​ទាំងឡាយ​នោះ​ឱ្យ​វា​រំលង​ទៅ​តាម​ឆ្នាំ​ចាស់​ទៅ​ចុះ​… ​ឱ្យ​វា​រលំរលាយ​ទៅ​ហោង​… ​សូមកុំ​តាម​ចងពៀរ ។

ឆ្នាំ​លេខ 6 ចុង ជា​លេខ​ប្រមូល​… ​សូម​ឱ្យ​រដ្ឋអំណាច​សង្គម​ប្រមូល​យក​បទល្មើស​ទាំងឡាយ​នោះ​ទុក​ម្តុំ​ផង​… ​កុំ​ប្រលែង​ម៉ា​សេរី​ដូច​ឆ្នាំ​2015…​ ​ដែល​ជា​ប្រការ​មួយ​ខូច​ពូជ ខូច​ឈ្មោះ គួរ​ឱ្យ​ខ្មាស​អាណាប្រជារាស្ត្រ​ពេក​ណាស់ ។

មិនមែន​លេខ 6…​ លេខ​ប្រមូល​ទុក​…​ ប្រមូល​ដាក់​បាវ​ដូច​ឆ្នាំ​ចាស់​ទេ​…​ សូម​មេត្តា​ជួយ​ទប់​ផង !
និយាយ​ត្រង់​ពេក​អីចឹង វា​ដូច​ជាអាក្រក់​ស្តាប់​ពេក​…​ ប៉ុន្តែ​បើ​មិន​និយាយ​…​ គេ​ថា ដឹង​ឮ​ ហើយ​ម៉េច​មិន​ជួយ​ប្រាប់​ផង​… ​។

ជិះទូក​ជាមួយ​គ្នា​…​ គួរ​ជួយ​ចូក ជួយ​ចែវ​… ជួយ​ទាញ​ក្តោង ទើប​បាត់​ភ័យ បាត់​ព្រួយ​…​ អ្នក​ណា​រត់ចោលស្រុក គេ​បានរួចខ្លួន​… ​រត់​អីរ​ត់ទៅ ព្រោះ​ពូជ​អ្នកនយោបាយ​ខ្មែរ​ច្រើន​ជំនាន់​ហើយ​… ​អ្នក​ឈ្នះ​ធ្វើ​មេ​…​ អ្នក​ចាញ់​ធ្វើ​ចោរព្រៃ​…​ វា​មិន​ចម្លែក​ទេ ! សូម​ឱ្យ​ឆ្នាំ​ថ្មី​…​ ឆ្នាំ​សកល​…​ ល្អ​ទៅហោង ៕
                     អា​ឡេវ