ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ ៣​នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ ជា​អាជីវករ នៅ​ផ្សា​របឹង​សាឡា​ង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​អង្គា​រ៍​នេះ ប្រកាស​រក​ឃើញ អ្នក​វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ ចំនួន ៣​នាក់ ជា​អាជីវករ…

រាជធានី​ភ្នំពេញ ៖ អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នៅ​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​អង្គា​រ៍​នេះ ប្រកាស​រក​ឃើញ អ្នក​វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ ចំនួន ៣​នាក់ ជា​អាជីវករ នៅ​ផ្សា​របឹង​សាឡា​ង ហៅ​ផ្សារ​ក្រមួន ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ​លេខ​២៦១ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក្នុង​ប្រតិបត្តិការ​ចុះ​យក​សំណាក​ស្វែងរក​បុគ្គល​សង្ស័យ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី Delta នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ ។

សូម​ជម្រាប​ថា យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែសីហា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច បិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​មានការ​ឆ្លង​រាលដាល នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្ដាច់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ ៕