ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តកណ្តាល មាន​កូ​វីដ ៩.៦៥៧​នាក់ ជាសះស្បើយ ៨.៦៩៤​នាក់ និង​ស្លា.ប់ ១៣៦​នាក់

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ខេត្តកណ្តាល មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី ៤៦​ករណី ជាសះស្បើយ ៨៨​ករណី និង​ស្លាប់​ថ្មី…

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ នៅ​ខេត្តកណ្តាល មាន​ករណី​ឆ្លង​កូ​វីដ​ថ្មី ៤៦​ករណី ជាសះស្បើយ ៨៨​ករណី និង​ស្លាប់​ថ្មី ២​នាក់​។ ជា​សរុប នៅ​ខេត្តកណ្តាល មាន​កូ​វីដ ៩.៦៥៧​នាក់ ជាសះស្បើយ ៨.៦៩៤​នាក់ និង​ស្លាប់ ១៣៦​នាក់​។​

​របាយការណ៍​នេះ ត្រូវបាន​ប្រកាស ក្នុងពេល​អភិបាលខេត្ត​កណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​កុមារ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ រហូតដល់​ក្រោម ១៨​ឆ្នាំ នៅ​វិទ្យាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ព្រែក​អញ្ចាញ ស្ថិតនៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​គោរព​អរគុណ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ឱ្យមាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ទូ​ទាំ​ប្រទេស ពិសេស​ខេត្តកណ្ដាល ដើម្បី​បង្កើន​ភាពស៊ាំ​ពេញលេញ នឹង​ឈានដល់​បញ្ឈប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ អោយបាន​នាពេលខាងមុខ​។

​ក្នុងឱកាស​នោះដែរ លោក​អភិបាល​ខេត្តកណ្តាល បាន​អំពា​នាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​កុមារ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​១៧​ឆ្នាំ សូម​នាំ​កូនចៅ​របស់ខ្លួន មក​ទទួល​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់គ្នា ត្រូវ​ចូលរួម​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នូវ​វិធានការ​ការពារ COVID-19 គឺ​៖ ៣​ការពារ និង​៣​កុំ ដែលជា​យ័ន្ត​ដ៏​ស័ក្តិ​សិទ្ធ ដើម្បី​កាត់ផ្តាច់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​របស់​យើង​៕ ឆដា​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ