ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន ដែល​ធានា​សុវត្ថិភាព បើក​ឡើង​វិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​អាច​ដំណើរការ និង​ទទួល​អតិថិជន​ឱ្យ​ចូល​ទទួលទាន​ក្នុង​បរិវេណ​ទីតាំង​ខ្លួន​បាន តែ​ត្រូវ​អនុវត្តន៍​វិធានការ​របស់​ក្រសួងសុខាភិបាល និង​បម្រាម​គោចរ ។ យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន ដែល​អាច​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​អាច​ដំណើរការ និង​ទទួល​អតិថិជន​ឱ្យ​ចូល​ទទួលទាន​ក្នុង​បរិវេណ​ទីតាំង​ខ្លួន​បាន តែ​ត្រូវ​អនុវត្តន៍​វិធានការ​របស់​ក្រសួងសុខាភិបាល និង​បម្រាម​គោចរ ។

យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន ដែល​អាច​ធានា​បាន​នូវ​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា បាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម អាច​ដំណើរការ អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិវេណ​ទីតាំង​អនុលោម​តាម​សារាចរ​លេខ ០៤ សរ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​លេខ ២៤៩/២១ សសរ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​ដាក់ ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី ម៉ោង ២៣​និង​៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ជា​គោលការណ៍ ត្រង់​ប្រការ​៥ ត្រេ​ទី​២ បាន​ចែង​ថា គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​ជា​ប្រក្រតី ប៉ុន្តែ ត្រូវ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ត្រឹមតែ​ជា​លក្ខណៈ វេច​ខ្ចប់​ប៉ុណ្ណោះ ៖ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អតិថិជន​ចូល​មក​ទទួល ទាន​នៅ​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់​ខ្លួន​ឡើយ ។

យ៉ាងណាមិញ ដោយ​ពិនិត្យ​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ជា​ពិសេស​គណៈ​គ្រប់គ្រង​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ដែល​មាន​ស្តង់ដារ​-​អនាម័យ បាន​ចូលរួម​អនុវត្ត​លើ​ការងារ​នេះ​បាន​ល្អ​ប្រសើរ និង​ដើម្បី​ជា​ការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច ក្នុងអំឡុងពេល នៃ​ការ​វិធានការ​រដ្ឋបាល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ដែល​អាច​ធានា បាន​នូវ​វិធាន សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​ការ​រក្សា​បាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម អាច​ដំណើរការ អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់​ខ្លួន​បាន ប៉ុន្តែ​ចាំបាច់​ត្រូវ​កំណត់​ចំនួន​អតិថិជន ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ ទៅ​នឹង​ទំហំ​ទីតាំង ដើម្បី​រក្សា​ឱ្យ បានជា​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម និង​ដើម្បី​ធានា ឱ្យ​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់ ដោយ ត្រូវ​ចៀសវាង​ការ​ប្រជ្រៀត​គ្នា ឬ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែល​ជា​ហានិភ័យ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​គម្លាត ១,៥​ម៉ែត្រ ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​នីមួយ​ៗ ។

២ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន ដែល​ត្រូវ​បាន​អនុញ្ញាត​ដូច​ក្នុង​ចំណុច​ទី​១ ខាងលើ​នេះ ដាច់ខាត​មិន​ត្រូវ​លក់ គ្រឿង​ស្រវឹង ឬ​អនុញ្ញាត​ឱ្យ​អតិថិជន​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់​ខ្លួន​ឡើយ ជា​ពិសេស​ត្រូវ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​សកម្មភាព​អាជីវកម្ម នៅ​ចន្លោះរ​ម៉ោង ២១ (​ម្ភៃ​មួយ​) ដល់​ម៉ោង ៣(​បី​) និង​ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ទាំងឡាយ ដែល​បាន កំណត់​ក្នុង​សេចក្តីសម្រេច​លេខ ២៤៩/២១ សសរ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់ រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣:៥៩ នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

៣ គណៈ​គ្រប់គ្រង​សណ្ឋាគារ និង​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​នីមួយ​ៗ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​អាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៤ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា គោលដៅ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​គ្រប់​ប្រភេទ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ការ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ​។

ក្នុង​ករណី​រក​ឃើញ​ថា គណៈ​គ្រប់គ្រង​សណ្ឋាគារ ឬ​ម្ចាស់​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ណាមួយ អនុវត្ត​មិន​បាន​ត្រឹមត្រូវ ឬ​អនុវត្ត​ខុស​ពី​ខ្លឹមសារ​នៃ​សេចក្តី ណែនាំ​នេះ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

ទទួល​បាន​សេចក្តីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤ ប្រធាន​មន្ទីរ​-​អង្គភាព ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ គណៈ​គ្រប់គ្រង​សណ្ឋាគារ ម្ចាស់​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន វិស័យ​ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេ​រ ឱ្យ​មាន​ប្រសិទ្ធភាព និង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ