ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​ស៊េរី​ទំនើប បុក​ដាច់​ជា​២​កំណាត់ អត់​ផ្ទុះ​ពោង​១​សោះ? មហាជនសង្ស័យជា​រថយន្ត​កាត់ត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត ការ​លួច​ដំឡើង​កាត់ត​រថយន្ត​យ៉ាង​អនាធិបតេយ្យ នឹង​បណ្តាល​ឲ្យ​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​បាន ជាក់ស្តែង​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង បើក​លឿន​បាន​រេ​ចង្កូត​ទៅ​បុក​រះ​តូប​លក់​កាហ្វេ រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង និង​បង្គោល​ថ្ម​របង​ផ្ទះ​ពលរដ្ឋ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​ដាច់​រថយន្ត​ជា​បំណែក​ៗ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត ការ​លួច​ដំឡើង​កាត់ត​រថយន្ត​យ៉ាង​អនាធិបតេយ្យ នឹង​បណ្តាល​ឲ្យ​អ្នកទិញ​យក​ទៅ​ប្រើប្រាស់​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​បាន ជាក់ស្តែង​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង បើក​លឿន​បាន​រេ​ចង្កូត​ទៅ​បុក​រះ​តូប​លក់​កាហ្វេ រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង និង​បង្គោល​ថ្ម​របង​ផ្ទះ​ពលរដ្ឋ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​ដាច់​រថយន្ត​ជា​បំណែក​ៗ និង​អ្នកបើកបរ​កៀប​ជាប់​ក្នុង​រថយន្ត​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ចំណុច​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ សុ​ន សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ​កំពុង​ពពោះ​មានកូន​ក្នុង​ផ្ទៃ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​បុរស​សន្តិសុខ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត​ម៉ាក LEXUS NX200t មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-1056 បើកបរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅ​បុក​រះ​តូប​លក់​កាហ្វេ រួច​បន្ត​ទៅ​បុក​បង្គោល​ភ្លើង និង​បង្គោល​ថ្ម របង​ផ្ទះ​ពលរដ្ឋ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​រថយន្ត​ដាច់​ជា​២​កំណាត់ សល់​តែ​គ្រោងឆ្អឹង ចំណែកឯ​ម្ចាស់​រថយន្ត បាន​គៀប​ជាប់​នៅ​ក្នុង​រថយន្ត​ស្លាប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត ខាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​មើល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង រួច​ក៏​បាន​ទំនាក់ទំនង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែកឯ​សព​ជន​រង​គ្រោះ ក្រោយ​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ បា​នប​ញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រហាក់ប្រហែល​គ្នា​ថា រថយន្ត​ខាងលើ​សង្ស័យ​ជា​រថយន្ត​កាត់ត ដែល​យានដ្ឋាន​មួយ​ចំនួន លួចលាក់​ដំឡើង​កាត់ត​ខុស​បច្ចេកទេស ហើយ​នាំ​យក​មក​លក់​បន្ត​អោយ​អតិថិជន ។

ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ លើក​ឡើង​ថា «​គួរ​ប្រុង​ប្រ​យ​ត្ន័ អោយ​បាន​ខ្ពស់​ថែម​ទៀត ចំពោះ​រថយន្ត​កាត់ត​ទាំងអស់​គ្នា បូក​រួម​ទាំង​ការ​ដំឡើង​ស៊េរី​កាត់ត​ច្រើន​កន្លែង​ហួស​បច្ចេកទេស​រថយន្ត​ជ្រុល​ពេក ពេល​បើក​ល្បឿន​លឿន​ខ្លាំង រឺ​បុក​ប៉ះ​ខ្លាំង ទើប​បានឃើញ​លទ្ធផល​ទៅ​ជា​យ៉ាងណា ? អាយុជីវិត គឺ​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​មួយទៀត បាន​បង្ហោះ​សារ​ថា «​សូមអ្នក​រកស៊ី​ទិញ​លក់​រថយន្ត កុំ​ព្រោះតែ​លុយ​ចំណេញ មិន​គិត​ពី​ជីវិត​អ្នក​ប្រើប្រាស់​អី គ្នា​រក​លុយ​ទំ​រាំ​បាន​ទិញ​រថយន្ត​មួយ​គ្រឿង ជំពាក់​គេ​ផង សន្សំ​ផង ។ រថយន្ត​ទំនើប ពោង ៨ គ្រាប់ បុក​ដាច់ ២​កំណាត់ ហើយ គ្មាន​ផ្ទុះ​ពោង​១​សោះ ជីវិត​គ្មាន​លក់​តាម​ផ្សារ​ទេ​» ។

ជុំវិញ​ការ​លើក​របស់​មតិ​ប្រជាពលរដ្ឋ​នេះ មិន​ទាន់​ដឹង​ថា ពិតជា​រថយន្ត​កាត់ត មែន ឫ​យ៉ាងណា​នោះ​ទេ រង់ចាំ​មន្ត្រី​ជំនាញ ពិនិត្យ​ទើប​ដឹង​ការ​ពិត ។ កន្លង​មក មន្ត្រី​មាន​សមត្ថកិច្ច ធ្លាប់​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ទីតាំង​កាត់ត រថយន្ត​ខុសច្បាប់ នៅ​ជាយក្រុង​ភ្នំពេញ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ