ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ទ្រុង​ដឹក​ដី​សង្កត់ពីលើ​ខំ​ស្រែក​ឱ្យ​គេ​ជួយ លុះ​ជួយ​បានគួរ​ឱ្យ​អនិច្ចា​!

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​បែន​កង់​៦​មួយ​គ្រឿង ដោយ​ដឹក​ដី​យក​ទៅ​ចាក់​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង លុះ​ក្រោយ​ពេល​បែន​បំបះ​ទ្រុង​ចាក់​រួច ក៏​បាន​ចុច​បែរ​ទម្លាក់​ទ្រុង​ចុះ​វិញ ប៉ុន្តែ​គាំង​ទម្លាក់​អត់​ចុះ​វិញ​សោះ​។ ខណៈនោះ​បុរស​រូប​នេះ​ក៏

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​បែន​កង់​៦​មួយ​គ្រឿង ដោយ​ដឹក​ដី​យក​ទៅ​ចាក់​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង លុះ​ក្រោយ​ពេល​បែន​បំបះ​ទ្រុង​ចាក់​រួច ក៏​បាន​ចុច​បែរ​ទម្លាក់​ទ្រុង​ចុះ​វិញ ប៉ុន្តែ​គាំង​ទម្លាក់​អត់​ចុះ​វិញ​សោះ​។ ខណៈនោះ​បុរស​រូប​នេះ​ក៏​ចុះ​ពី​ក្នុង​កាប៊ី​ន​រថយន្ត រួច​យក​ដែក​ទៅ​គោះ​បូម​សម្រាប់​ដូ​យ​ទ្រុង​ឡើង​ចុះ ព្រោះ​សង្ស័យ​ថា បូម​នោះ​គាំង ក៏​ស្រាប់តែ​ទ្រុង​រថយន្ត​នោះ​ធ្លាក់​សង្កត់​លើ​បុរស​រូប​នេះ បណ្ដាល​ស្លា​.​ប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម​តែ​ម្ដង​។ ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ប៊ុ​ន កុ​ល អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំពុង​ឩ​ស ឃុំ​ផ្សារ​ឆ្នាំ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​បើកបរ​រថយន្ត​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ប្រភេទ​បែន​កង់​៦​មួយ​គ្រឿង ដឹក​ដី​យក​ទៅ​ចាក់​នៅ​ដី​ឡូ​តិ៍​មួយ​កន្លែង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​។ លុះ​ពេល​ទៅ​ដល់ ក៏​បាន​បែរ​ដូ​យ​ទ្រុង​ឡើង​ដើម្បី​ចាក់​ដី​ចេញ ក្រោយ​ពី​ចាក់​ដី​អស់ ជន​រង​គ្រោះ​ក៏​ទម្លាក់​ទ្រុង​ចុះ​ក្រោម​វិញ​ក្នុង​បំណង​បើក​ចេញ តែ​ទម្លាក់​អត់​ចុះ​សោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បុរស​រង​គ្រោះ​ក៏​បាន​ចុះ​ពីលើ​កាប៊ី​ន​រថយន្ត រួច​យក​ដែក​ទៅ​គោះ​បូម​សម្រាប់​ដូ​យ​ទ្រុង​ឲ្យ​ឡើង​នោះ ដើម្បី​ទម្លាក់​ឲ្យ​ចុះ​ក្រោម​វិញ​សន្សឹម​ៗ ហើយ​ខណៈ​ពេល​កំពុង​តែ​គោះ​ឮ​សូរ​ផូង​ៗ ស្រាប់តែ​ទ្រុង​រថយន្ត​នោះ​ធ្លាក់​យ៉ាង​គំហុក​សង្កត់​លើ​បុរស​រង​គ្រោះជា​ប់រើ​ពុំ​រួច​ឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លាំង​ណាស់ ពេល​នោះ​បុរស​រង​គ្រោះ​ពុំ​ទាន់​ស្លា​.​ប់​ភ្លាម​ៗ​ឡើយ ហើយ​ក៏​បាន​ខំប្រឹង​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ហើយ​អ្នក​នៅ​ជិត​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ រហូត​កន្លះ​ម៉ោង​ក្រោយមក​ទើប​ជួយ​គាស់​យក​ជន​រង​គ្រោះ​ចេញ​បាន ប៉ុន្តែ​បុរស​រូប​នេះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ប្រភព​ដដែល​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ជួយ​គាស់​យក​ជន​រង​គ្រោះ​ចេញ​បាន​ហើយ អ្នក​ភូមិ​ក៏​បាន​លើក​សាកស​.​ព​ជន​រង​គ្រោះ​ដាក់​នៅ​លើ​គ្រែ​ក្បែរ​នោះ រួច​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ទាក់ទង​ក្រុម​គ្រួសារ​នាំ​យក​សាកស​.​ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ