ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីចម្រើន​និង​វិ​នា​.​ស​រមែង​ស្ថិត​នៅ​នឹង​ចិត្ត

2 ឆ្នាំ មុន

ពុទ្ធវចនៈ​ក្នុង​បិដក​លេខ​៤០ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​សភាវៈ​ដទៃ សូ​ម្បី​តែ​សភាវៈ​១ ដែល​​បុគ្គល​​មិន​បាន​ចម្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ខូច​ប្រ​យោ​ជ​ន៌​យ៉ាង​ធំ វិ​នា​.​ស​ចាក​លាភ​ទាំងឡាយ​ដូច​ចិត្ត​នេះ​មិន​មាន​សោះឡើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចិត្ត​ដែល​បុគ្គល​មិន​បាន​ចម្រើន​ហើយ…

ពុទ្ធវចនៈ​ក្នុង​បិដក​លេខ​៤០ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​សភាវៈ​ដទៃ សូ​ម្បី​តែ​សភាវៈ​១ ដែល​​បុគ្គល​​មិន​បាន​ចម្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ខូច​ប្រ​យោ​ជ​ន៌​យ៉ាង​ធំ វិ​នា​.​ស​ចាក​លាភ​ទាំងឡាយ​ដូច​ចិត្ត​នេះ​មិន​មាន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចិត្ត​ដែល​បុគ្គល​មិន​បាន​ចម្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ខូចប្រយោជន៍​យ៉ាង​ធំ​ក្នុង​លោក​នេះ និង​បរលោក​ប្រាកដ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ សូ​ម្បី​តែ​សភាវៈ​១​ដែល​បុគ្គល​បាន​ចម្រើន​និង​អប់រំ​ទូន្មាន​ល្អ​ហើយតែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ចម្រើន​ប្រយោជន៍​យ៉ាង​ធំ​ដូច​ចិត្ត​នេះ​មិន​មាន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចិត្ត​ដែល​បុគ្គល​បាន​រក្សា​ល្អ​ហើយ តែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​យ៉ាង​ធំ​ដូចពោលមក​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ