ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រុករក​រ៉ែ​អេ​លេ​ម៉្យូ​ម​នៅ​ឋាន​ព្រះ​ចន្ទ​ឆ្នាំ​2060

8 ឆ្នាំ មុន

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​បណ្តាក់ទុន​លើ​ដំណើរការ​រុករក​រ៉ែ ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ។ មួយ​ក្នុង​ចំណោម​ប្រភព​ធនធាន​ចុង​ក្រោយ​គេ​បង្អស់ គឺជា​ការ​ទាញ​យក​អេ​លេ​ម្យូ​៉​ម​-៣ ដើម្បី​ប្រើប្រាស់​ក្នុង​រ៉េ​អាក​ទ័​រ​

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​បណ្តាក់ទុន​លើ​ដំណើរការ​រុករក​រ៉ែ ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ។ មួយ​ក្នុង​ចំណោម​ប្រភព​ធនធាន​ចុង​ក្រោយ​គេ​បង្អស់ គឺជា​ការ​ទាញ​យក​អេ​លេ​​ម៉្យូ​ម​-៣ ដើម្បី​ប្រើប្រាស់​ក្នុង​រ៉េ​អាក​ទ័​រ​នៃ​រោងចក្រ​ថាមពល​លាយ ។ វត្ថុ​ធាតុ​នេះ​កម្រ​ណាស់​នៅ​ភព​ផែនដី ប៉ុន្តែ​សម្បូរ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ។ វា​មាន​តម្លៃ​ខ្លាំង​ណាស់ ខណៈ​ពេល​វត្ថុ​ធាតុ​នោះ​នឹង​ផ្ទុក​នៅ​លើ​យាន​ដែល​គ្រប់គ្រាន់​ផ្តល់​ថាមពល​ដល់​ប្រទេស​ជាតិ​ជា​ច្រើន​ខែ ។

អេ​លេ​​ម៉្យូ​ម​-៣ (Helium-3) ជា​ប្រភេទ​វត្ថុ​ធាតុ​មាន​ពន្លឺ​, អីុសូ​តូប​មិន​មាន​វិទ្យុសកម្ម​នៃ​អេ​លេ​​ម៉្យូ​ម​រួម​មាន​ប្រូ​តុង​ពីរ និង​ណឺត្រុង​មួយ​។ ដោយសារ​តែ​វា​ជា​វត្ថុ​ធាតុ​កម្រ​នៅ​ផែនដី​ទើប​វា​មាន​តម្លៃ​ឥត​គណនា​ដែល​អាច​ផ្តល់​ប្រភព​ថាមពល​យ៉ាង​សម្បូរ​បែប​ទៀត​ផង​។ ប្រទេស​មួយ​ចំនួន​ដូច​ជា​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​សម្លឹង​ឃើញ​ពី​ការ​ទាញ​យក​ប្រភព​ធនធាន​កម្រ​នេះ ។

យោង​តាម​អ្នកជំនាញ​របស់​សហរដ្ឋ​អា​មេរិ​ក​ឱ្យ​ដឹង​ថា តម្លៃ​ប៉ាន់​ប្រមាណ​សរុប​សម្រាប់​កា​រវិ​វ​ឌ្ឍ​នៃ​ការ​លាយ​, កា​រវិ​វ​ឌ្ឍ​បាញ់​រ៉ុក្កែត​ទៅ​ឋាន​ព្រះ​ចន្ទ និង​ដំណើរការ​រុករក​រ៉ែ​អេ​លេ​ម្យូ​៉​ម​អាច​នឹង​ចំណាយ​លុយ​ដល់​ទៅ​២០​ពាន់​លាន​ដុល្លារ និង​ចំណាយពេល​២​ទសវត្សរ៍​ឯណោះ ៕