ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក​គួរ​ឱ្យ​ចាប់អារម្មណ៍

8 ឆ្នាំ មុន

១-​យាន Drone ចុះបញ្ជី​នៅ​អា​មេ​រិ​ក
ចាប់ពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥​តទៅ គណៈកម្មការ​គ្រប់គ្រង​អាកាសចរណ៍​ស៊ី​វិល​សហរដ្ឋអាមេរិក កំណត់​ថា អ្នក​ដែល​មាន​យាន Drone ឬ​យន្តហោះ​ធុន​តូច​ប្រើ​ប្រព័ន្ធ​បញ្ជា​ត្រូវ​

១-​យាន Drone ចុះបញ្ជី​នៅ​អា​មេ​រិ​ក
ចាប់ពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥​តទៅ គណៈកម្មការ​គ្រប់គ្រង​អាកាសចរណ៍​ស៊ី​វិល​សហរដ្ឋអាមេរិក កំណត់​ថា អ្នក​ដែល​មាន​យាន Drone ឬ​យន្តហោះ​ធុន​តូច​ប្រើ​ប្រព័ន្ធ​បញ្ជា​ត្រូវ​ចុះបញ្ជី​ក្នុង​មួយ​គ្រឿង​បង់ប្រាក់​ថ្លៃ​៥​ដុល្លារ ។

២-​កាំជ្រួច Ariane 5 បង្ហោះ​ទៅ​ទី​អវកាស
កាំ​ជ្រួញ Ariane 5 បាន​បាញ់​ពី​ទីតាំង​គូ​រូ នៅ​ហ្វ្រ​ង់​គី​ណា ដើម្បី​បញ្ជូន​ផ្កាយ​រណប​ទាក់ទង​ចំនួន​២​គ្រឿង​ទៅ​គោចរ​ក្នុង​លំហ​អាកាស ។

៣-​អវសាន​នៃ​តោ​សមុទ្រ
មជ្ឈមណ្ឌល​ចិញ្ចឹមសត្វ​សមុទ្រ​អា​ឡា​ស្កា បាន​បង្ហាញ​រូបថត​តោ​សមុទ្រ​ជរា​នៅ​អាង​ទឹក «​ស៊ី​វើ​ល​» រដ្ឋ​អា​ឡា​ស្កា ដោយ​តោ​សមុទ្រ​ញី​ជរា​មួយ​ក្បាល​ទើប​ងាប់​កាលពី​ដើមខែ​កន្លង​មក ។

៤-​ព្រះ​កេស​រាជិនី
អ្នកទេសចរ​ពិនិត្យ​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ថ្ម​ជា​រូប​ព្រះ​កេស ឬ ដាក់​លក់​នៅ​ឧទ្យាន​ជាតិ​យេ​លីវ ក្រុង​តៃប៉ិ នា​ភាគ​ខាងជើង​ក្រុង​តៃវ៉ាន់ ។ ថ្ម​នោះ​កើត​ចេញពី​ស្នាដៃ​ឆ្លាក់​បែប​ធម្មជាតិ និង​ទទួល​ការ​ពេញ​និយម​ក្នុង​ឧទ្យាន ។

៥-​គ្មាន​អ្នក​ណា​បើកបរ
កម្មករ​ជនជាតិ​ចិន ជិះ​កង់​ទន្ទឹម​រថយន្ត​គ្មាន​មនុស្ស​បើក នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ខេត្ត​ក្វា​ង​ទុង ។ ក្រុមហ៊ុន «​ឆៃ​ណា វែង​» កំពុង​ចាប់ផ្តើម​ផលិត​មនុស្ស​យន្ត​ធ្វើការ​ជំនួស​មនុស្ស​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ខ្វះខាត​កម្មករ រីឯ​រថយន្ត​ដែល​គ្មាន​អ្នកបើកបរ​នេះ​ជា​ផ្នែក​មួ​យ​ក្នុង​គម្រោង​ដែល​ក្រុមហ៊ុន​យក​ប្រើប្រាស់ ។

៦-Apple ស៊េរី​ថ្មី
បុគ្គលិក​ក្រុមហ៊ុន Apple សាកល្បង​ប្រើ​ប៊ិក iPad ក្នុង​មួយ​គ្រឿង​ថ្លៃ​៧៩៩​ដុល្លារ បើ​ប្រៀបធៀប​នឹង iPad Air 2 មាន​តម្លៃ​ថោក​របស់ iPad ស៊េរី​ថ្មី បាន​ដាក់​លក់​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ។

៧-​ពោង​ជួយ​ផ្តល់​កម្លាំង
បុគ្គលិក​ក្រុមហ៊ុន «​អា​សាហ៊ី សាច់​គ្លី​ន​» ដែល​ផលិត​ឧបករណ៍​ជួ​ួ​យ​ថែរក្សា​ចាស់ជរា​ប្រើ​ឧបករណ៍​ម្យ៉ាង​ហៅ​ថា «​ឈុត​សាច់ដុំ​» ផ្សំ​ឡើង​ពី​ពោង​ខ្យល់​ស្ពាយ​នៅ​ខ្នង​ជួយ​លើក​ធុង​ទឹក​យ៉ាង​ងាយស្រួល ក្នុង​ពិព័រណ៍​មនុស្ស​យន្ត​អន្តរជាតិ​នៅ​ក្រុង​តូ​ក្យូ ។

៨-​រោងចក្រ​អគ្គិសនី​បរមាណូ​នៅ​ជប៉ុន
គណៈកម្មការ​គ្រប់គ្រង​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​របស់​ជប៉ុន បាន​ប្តឹង​ទៅ​ក្រសួង​វិទ្យាសាស្ត្រ​ឱ្យ​ដក​នាយក​រោងចក្រ​អគ្គិសនី​បរមាណូ «​ម៉ុ​ន​ជូ​» ចេញពី​តំណែង ព្រោះ​រោងចក្រ​នេះ​អាច​ដំណើរការ​ធ្វើ​ឱ្យ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ៕