ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ខ្ពង់ខ្ពស់​តែង​មាន​សញ្ញា​ទាំង​៤​លើ​រាង​កាយ

2 ឆ្នាំ មុន

វាសនា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មាន​វាសនា​ទាប ឯ​ខ្លះ​ទៀត​មាន​វាសនា​ខ្ពស់ ដែល​ស្តែង​ឡើង​តាម​រយៈ​សម្ពាយ​បុណ្យ​របស់​ពួក​គេ​ផ្ទាល់ ។ ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​ដែល​លេចឡើង​លើ​រាង​កាយ និង​អាច​បញ្ជាក់​បាន​ថា អ្នក​នោះ​គឺជា​មនុស្ស​អស្ចារ្យ​និង​កម្រ​មាននៅ​ក្នុង​លោក​យើង​នេះ ។ ១-…

វាសនា​មនុស្ស​យើង​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មាន​វាសនា​ទាប ឯ​ខ្លះ​ទៀត​មាន​វាសនា​ខ្ពស់ ដែល​ស្តែង​ឡើង​តាម​រយៈ​សម្ពាយ​បុណ្យ​របស់​ពួក​គេ​ផ្ទាល់ ។ ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​ដែល​លេចឡើង​លើ​រាង​កាយ និង​អាច​បញ្ជាក់​បាន​ថា អ្នក​នោះ​គឺជា​មនុស្ស​អស្ចារ្យ​និង​កម្រ​មាននៅ​ក្នុង​លោក​យើង​នេះ ។

១- អ្នក​មិន​ដុះ​ថ្គាមទ័ល ជា​ទូទៅ​មនុស្ស​ត្រូវ​តែ​ដុះធ្មេញ​ទ័ល​ក្នុង​ក្រអូមមាត់​នៅ​ក្នុង​ដំណាក់កាល​ណាមួយ​ក្នុង​មជ្ឈិមវ័យ ។ ប៉ុន្តែ​មាន​មនុស្ស​តិចតួច​បំផុត​ដែល​មិន​មាន​ថ្គាមទាល់​ដុះ​ឡើង ។ បុគ្គល​នោះ​ឯង​ហើយ​ដែល​ចាត់​ថា​ជា​មនុស្ស​ពិសេស​ក្នុង​លោក មាន​វាសនា​ខ្ពស់​ហួសនិស្ស័យ​មនុស្ស​ទាំងឡាយ ។

២-​អ្នក​ដែល​មាន​ម្រាមជើង​ចង្អុល​វែង​ជាងគេ មនុស្ស​ដែល​មាន​ម្រាមជើង​បែប​នេះ​អាច​ពិបាក​ក្នុង​ការ​រក​ស្បែកជើង​ពាក់ ព្រោះ​បើ​ពាក់​ស្បែកជើងឃ្លុប​មុខ​តូច​ពេក​នឹង​ធ្វើ​ឱ្យ​ម្រាម​ដែល​ដុះ​លៀន​វែង​ជាងគេ​នោះ​បុក​ទល់​ឈឺ ។ តាម​ជំនឿ​អ្នក​ដែល​មាន​ម្រាម​កម្រ​បែប​នេះ​ច្រើន​មាន​បុគ្គលិកលក្ខណៈ​ជា​អ្នកដឹកនាំ ស្វាហាប់ និង​ចេះ​ច្នៃប្រឌិត​យ៉ាង​ពិសេស​ប្លែក​ជាង​មនុស្ស​ទាំងឡាយ ។

៣- ខ្សែ​បាតដៃ​មាន​រាង​អក្សរ​X​នៅ​ចន្លោះ​ខ្សែ​ត្រង់​ទាំង​ពីរ មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​ប្រភេទ​នេះ​ពិតជា​កម្រ​មាន​បំផុត​នៃ​មនុស្ស​ក្នុង​លោក​នេះ ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​វា​ជា​សញ្ញាណ​នៃ​មនុស្ស​ដែល​មាន​បុគ្គលិកលក្ខណៈ​រឹង​មាំ​ក្នុង​ឆាកជីវិត ។

៤- ផ្ចិត​លៀន តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​រាជបណ្ឌិត​ទាំងឡាយ​លើ​លោក​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ទម្រង់​ផ្ចិត​បែប​នេះ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែល​អាច​ចាត់​ថា​ជា​មនុស្ស​កម្រ និង​ពិសេស​អស្ចារ្យ វាសនា​ខ្ពស់​ដូច​មេឃ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ