ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ហៅ​លោក​វរសេនីយ៍ត្រី អេ​ង អូន ទៅ​សួរនាំ​រឿង​បើក​ក្រុមហ៊ុន «​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ​»

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​វរសេនីយ៍ត្រី អេ​ង អូន មុខងារ​ជា​ជំនួយការ​ផ្នែក​ប្រតិបត្តិការ នៃ​មូលដ្ឋាន​កងកេង កងទ័ព​ជើង​អាកាស ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្លាប់​មានរឿង​អាស្រូវ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រួច​ដោះ​លែង​វិញ ត្រូវ​បាន​មេ​អង្គភាព​របស់​ខ្លួន​ហៅ​ទៅ​សួរនាំ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ត្រី អេ​ង អូន មុខងារ​ជា​ជំនួយការ​ផ្នែក​ប្រតិបត្តិការ នៃ​មូលដ្ឋាន​កងកេង កងទ័ព​ជើង​អាកាស ខេត្ត​ព្រះ​សីហ​នុ ដែល​ធ្លាប់​មានរឿង​អាស្រូវ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រួច​ដោះ​លែង​វិញ ត្រូវ​បាន​មេ​អង្គភាព​របស់​ខ្លួន​ហៅ​ទៅ​សួរនាំ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បើក​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ថា «​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ​» ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​កងកម្លាំង ។

តាម​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​មេ​អង្គភាព​របស់​លោក​វរសេនីយ៍ត្រី អេ​ង អូន ហៅ​ទៅ​សួរនាំ​នោះ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ដោយ​ពាក់ព័ន្ធ​បទល្មើស​ឆបោក និង​រំ​លោ​.​ភ​ទំនុកចិត្ត​ទឹកប្រាក់​ជាង​៩០​ម៉ឺន​ដុល្លារ តាម​បណ្តឹង​របស់​លោក​ឧកញ៉ា ប្រាក់ ប្រាកដ ព្រមទាំង​បែកធ្លាយ​ព័ត៌មាន ដែល​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផាកពិន័យ លោក អេ​ង អូន ដែល​ជា «​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ​» នូវ​ទឹកប្រាក់​ជាង​៨០០​លាន​រៀល ដោយសារ​តែ​ក្រុមហ៊ុន​របស់​លោក បានការ​យក​ដីក្រហម​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ ។

គួរ​បញ្ជាក់​ថា លោក​វរសេនីយ៍ត្រី អេ​ង អូន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន កាលពី​វេលា​ថ្ងៃត្រង់ ទី​២៦ ខែ កក្កដា ឆ្នាំ ២០២១ នៅ​មុខ​ផ្សារ​ស៊ី​ធី​ម៉​ល ក្នុង​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ឧកញ៉ា ប្រាក់ ប្រាកដ ប្តឹង​ចោទប្រកាន់​ពី​បទល្មើស​ឆបោក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត ទឹកប្រាក់​ចំនួន​៩២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ បន្ទាប់​ពី​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ភ្លាម​ៗ ហើយ​ត្រូវ​បាន​តុលាការ​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​។

គួរ​រំលឹក​ដែរ​ថា លោក​វរសេនីយ៍ត្រី អេ​ង អូន ក៏​ត្រូវ​បាន​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង​៨០០​លាន​រៀល ដោយសារ​តែ​ក្រុមហ៊ុន អភិវឌ្ឍ ភ្នំ​ថ្កូវ របស់​លោក​បាន​កាយ​យក​ដីក្រហម​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក អេ​ង អូន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ បាន​គេចវេស​ដោយ​ហេតុផល​ផ្សេង​ៗ ពុំ​ព្រម​បង់ប្រាក់​ផាកពិន័យ តាម​ការ​សម្រេច​របស់​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ ឡើយ​។ ដោយ​តែ​មានរឿង​រ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​បណ្តឹង​លោក​ឧកញ៉ា ប្រាក់ ប្រាកដ និង​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ ទើបត្រូវ​បាន​អង្គភាព​ហៅ​ទៅ​សាកសួរ​ជា​បន្តបន្ទាប់ ។ ទោះបីជា​យ៉ាងណា កោះសន្តិភាព ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​លោក​វរសេនីយ៍ អេ​ង អូន ប្រធាន​ក្រុមហ៊ុន អភិវឌ្ឍន៍​ភ្នំ​ថ្កូវ​ឡើយ​។

គួរ​រំលឹក​ទៀត​​ថា ៖ ដើមចម​នៅ​ពីក្រោយ​ការ​ចាប់​នាយទាហាន​រឿង​ប្រាក់​៩២​ម៉ឺន​ដុល្លារ គឺ​ពាក់ព័ន្ធ​ឧកញ៉ា​ម្នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ