ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងដុល្លារអូស្ត្រាលី មានអត្រាឡើងខ្ពស់ជាងប្រាក់រៀល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរចាញ់ប្រៀបដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរចាញ់ប្រៀបដុល្លារអូស្ត្រាលីបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩៩ រៀល ហើយលក់ចេញរហូតដល់ ៣០២៩ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៩០ រៀល និងលក់ចេញតែ ៣០២០ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងៗទៀតដែលមានដូចជា ៖ ១ ដុល្លារអាមេរិក ស្មើនឹង         ៤០៧២ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៦ រៀល លក់ចេញ ៤៨៨៤ រៀល និង ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៦ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៦ រៀល លក់ចេញ ៣៧៦៣ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥៤ រៀល លក់ចេញ ៣៥៧ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១០ រៀល លក់ចេញ ៣០៤០ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ១៧៩ រៀល ៕ 

                                         

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ