ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិបទ​ជំងឺ​កូ​វី​ដ​១៩​មិន​ទាន់​ថមថយ ពលរដ្ឋ​នាំ​គ្នា​ទិញ​ទំនិញ​ក្រៅ​ផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

បរិបទ​ជំងឺ​កូ​វី​ដ​១៩ មិន​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ការ​រីក​ដាល​មាន​ក្នុង​ខណ្ឌ​ទាំង​១៤​។ តែ​ទោះបីជា​បែប​នេះ​ក៏​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ផ្សា​រ

រាជធានី​ភ្នំពេញ ៖ បរិបទ​ជំងឺ​កូ​វី​ដ​១៩ មិន​ថមថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ទូ​ទាំង​ប្រទេស និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ការ​រីក​ដាល​មាន​ក្នុង​ខណ្ឌ​ទាំង​១៤​។ តែ​ទោះបីជា​បែប​នេះ​ក៏​ដោយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ផ្សា​របើក​ដំណើរការ​ឡើង​វិញ តែ​គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទិញ​បន្លែ​ត្រី​សាច់​នៅ​ខាងក្រៅ​ផ្សារ​យ៉ាង​គគ្រឹកគគ្រេង​ដែល​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះល្វែង ជាដើម​។

បើ​តាម​អ្នកស្រី ម​ន្ថា មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ដែល​បាន​ដាក់​តាំង​ត្រី សាច់ បន្លែ គ្រប់មុខ​នៅ​មុខ​ផ្ទះល្វែង​លើ​ផ្លូវ​ខាងជើង​ផ្សារ​កណ្តាល បាន​និយាយ​ឲ្យ​ដឹង​ថា កាលពី​មិន​ទាន់​ផ្សារ​កណ្តាល​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គាត់​មាន​កន្លែង​លក់ដូរ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៨ តែ​ក្រោយ​ពី​មានការ​កើត​ជំងឺ​២​លើក​រួច​មក ខាង​ផ្សារ​គេ​បាន​រៀបចំ​កាត់​បន្ថយ​អ្នកលក់​លើ​ផ្លូវ​១៤៨ ក្នុង​នោះ​មាន​រូប​គាត់​ផង​ដែរ ។ ដូច្នេះ​គាត់​ត្រូវ​បង្ខំចិត្ត​ជួល​មុខ​ផ្ទះ​គេ​តាំង​លក់​ត្រី សាច់ បន្លែ គ្រប់មុខ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ជា​រៀង​រាល់​ព្រឹក​អតិថិជន​របស់​គាត់ បាន​នាំ​គ្នា​មក​ទិញ​បន្លែ​ត្រី​សាច់​របស់​គាត់​ច្រើន​បង្គួរ ទំនងជា​ពួក​គេ​មិន​ចូល​ផ្សារ ដោយ​ខ្លាច​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​លើក​ទី​៣ ហើយ​មើលទៅ​។

តែ​ទោះជា​យ៉ាងណា អ្នកស្រី​បាន​ត្អូញត្អែរ​ថា ក្រោយ​ពី​ដូរ​ទីតាំង​លក់​ខាងលើ បាន​ធ្វើ​ឲ្យ​បាត់​ចំណូល​មួយ​ចំនួន ព្រោះ​គាត់​ជួល​មុខ​ផ្ទះ​គេ​លក់​នេះ​ក្នុង​មួយ​ថ្ងៃ​បង់​ឲ្យ​គេ​២​ម៉ឺន​រៀល​ឯណោះ បើ​មិន​ដូច្នេះ​ទេ​បាន​លុយ​ឯណា​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។

ចំណែក​លោក ថន សា​មីន អាយុ​៣៥​ឆ្នាំ ដែល​បាន​ច្នៃ​រ៉ឺ​ម៉ក់​ម៉ូតូ​តាំង​បន្លែ​គ្រប់មុខ រួម​ទាំង​សាច់​ជ្រូក សាច់​គោ ហើយ​សុំ​ចត​លើ​ផ្លូវ​ខាងលិច​ផ្សារ​កណ្តាល បាន​ឲ្យ​ដឹង​ថា គាត់​មិន​បាន​ជួល​មុខ​ផ្ទះ​គេ​តាំង​លក់​បន្លែ​ត្រី​សាច់​នោះ​ទេ គឺ​គាត់​កែ​ច្នៃ​រ៉ឺ​ម៉ក់​ម៉ូតូ​បើក​លក់​ចល័ត បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​កង​សន្តិសុខ​សាលា​ខណ្ឌដូនពេញ ចាប់​មិន​ខាន​ឡើយ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ​។

លោក​បន្ត​ថា ក្នុង​មួយ​ព្រឹក​គាត់​លក់​បាន​លុយ​ពី​៧០​ម៉ឺន​ទៅ​៩០​ម៉ឺ​ម​រៀល ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​ទិញ​បន្លែ​ត្រី​សាច់​របស់​គាត់ ព្រោះ​លក់​ធូរ​ថ្លៃ រីឯ​បន្លែ​ធម្មជាតិ​ពិត​ៗ ដោយសារ​គាត់​ទៅ​ទិញ​ដល់ក​ន្លែ​ដាំ​តែ​ម្តង​។ បើ​តាម​ការ​កត់សំគាល់​របស់​គាត់ ក្រោយ​ពី​ផ្សារ​កណ្តាល មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​លើក​រួច​មក ប្រជាពលរដ្ឋ​ហាក់ដូចជា មានការ​យល់​ដឹង​ច្រើន​នៃ​ខ្លឹមសារ «៣​កុំ ៣​ការពារ​» របស់​ក្រសួងសុខាភិបាល ។

រីឯ​អ៊ុំ​ស្រី យូ សៀ​ល អាយុ​៦០​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ក៏​បាន​និយាយ​ក្នុង​ន័យ​សុំ​មិន​ឲ្យ​ថតរូប និង​មាន​កាន់​កន្ត្រក​ដាក់​បន្លែ​ត្រី​សាច់​នៅ​នឹង​ដៃ បាន​និយាយ​ថា គាត់​ធ្លាប់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សំណាក​រក​ជំងឺ​កូ​វី​ដ​១៩ កាលពី​ផ្សារ​កណ្តាល​ត្រូវ​បាន​បិទ​ខ្ទប់​ជា​លើក​ទី​១ តែ​គាត់​អវិជ្ជមាន ។ ដោយសារ​តែ​ធ្លាប់​ជួប​បញ្ហា​ខាងលើ ទើប​គាត់​ឈប់​ចូល​ទិញ​បន្លែ​ត្រី​សាច់​នៅ​ក្នុង​ផ្សារ ម្យ៉ាងទៀត​ដើម្បី​រក្សា​គម្លាត​ផង​ដែរ ព្រោះ​នៅ​ក្នុង​ផ្សារ​មិនដឹង​ថា អ្នកមាន​ជំងឺ​កូ​វី​ដ​ណាខ្លះ​ចូល​មក​ក្នុង​ផ្សារ​នោះ​ទេ ។
អ៊ុំ​ស្រី សៀ​ល បាន​បញ្ជាក់​ថា ដើម្បី​រក្សា​នៃ​ការ​ឆ្លង​ជំងឺ​នេះ គាត់​សុខចិត្ត​ដើរ​ទិញ​បន្លែ​ដែល​លក់​ខាងក្រៅ​ផ្សារ ហើយ​រីឯ​តម្លៃ​វិញ​មិន​ស៊ីសង​គ្នា​ប៉ុន្មាន​នោះ​ទេ ។

ចំពោះ​អាជីវករ​លក់​សៀវភៅ និង​ស៊ុំ​រូបថត​នៅ​ខាងជើង​ផ្សារ​ចាស់​វិញ បាន​និយាយ​ថា ក្រោយ​ព៊ី​មាន​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ផ្សារ​ចាស់​មាន​ឆ្លង​កូ​វី​១៩​ទៀត គាត់​លក់​ឥ​វ៉ា​ន់​មិនសូវ​ដាច់​នោះ​ទេ ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​លក់​មិន​បាន​១០០​រៀល​លុយ​ខ្មែរ​ផង ហើយ​រាល់ថ្ងៃ​គាត់​ចេះ​តែ​មក​លក់​ឲ្យ​ចេញ​ផុត​ពី​ផ្ទះ​ទៅ សំណាង​ដែរ​ខាង​ពន្ធដា​ផ្អាក​ការ​យកពន្ធ​ប្រចាំឆ្នាំ ។ ហើយ​មិនដឹង​ថា​ដល់​ឆ្នាំ​ណា​ទើប​កូ​វី​ដ​១៩​នេះ ចេញ​ផុត​ពី​ស្រុក​ខ្មែរ​នោះ​ទេ បើសិន​ស្ថានភាព​ដូច​បច្ចុប្បន្ន​គាត់​ប្រាកដជា​ដាច់​បាយ​ដោយសារ​អត់​អ្នកទិញ​ហើយ ។

ដោយឡែក​សន្តិសុខ​ផ្សារ​ធំ​ថ្មី ផ្សារ​កណ្តាល និង​ផ្សារ​ចាស់ ដែល​យាម​ប្រចាំការ​មុខ​ច្រក​-​ចូល​ផ្សារ​បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា ប្រជាពលរដ្ឋ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​មានការ​ថយ​ចុះ​ច្រើន ទំនងជា​គាត់​ខ្លាច​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា គណៈកម្មការ​ផ្សារ​បាន​ធ្វើការ​អំពាវនាវ​ដល់ បងប្អូន​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ ក៏​ដូច​ជា​ខាងក្រៅ​ផ្សារ និង​អតិថិជន​ដែល​អញ្ជើញ​មក​ផ្សារ​ទាំងអស់​ជាទី​គោរព និង​ជាទី​ស្រឡាញ់ សូម​ចូលរួម​ការពារ​កូ​វី​ដ​១៩ ទាំងអស់​គ្នា ដោយ​ការ​ពាក់​ម៉ាស់​, លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល​, ទឹកស​ម្លា​.​ប់​មេរោគ អោយ​បាន​ញឹកញាប់ ត្រូវ​រក្សារ​គម្លាត​សុវត្ថិភាព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល (​ផ្សារ​មាន​ដាក់​អាល់កុល​, កន្លែង​លាងដៃ និង​ម៉ាស៊ីន​វាស់​កំ​ដៅ​តាម​ច្រកចេញ​-​ចូល​) ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ