ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ ស ថេ​ត បញ្ជា​ឲ្យ​កម្លាំង​រឹត​បន្តឹង​បម្រាម​គោចរ បន្ថែមទៀត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ចាត់វិធានការ ការ​អនុវត្ត​បម្រាម​គោចរ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ចាត់វិធានការ ការ​អនុវត្ត​បម្រាម​គោចរ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​បាន​តឹង​រឹង​ថែម​ទៀត​ ចំពោះ​អ្នក​ល្មើស​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​ នៃ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី ប្រភេទ delta ។

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ថ្លែង​ឲ្យ​ចាត់វិធានឲ្យ​ម៉ឺងម៉ាត់​បន្ថែម​ទៀតនេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​រយៈវី​ដេ​អូ ZOOM ជាមួយ​លោក លោកស្រី​ស្នងការ​រង លោក លោកស្រី​នាយការិយាល័យ​ជំនាញ​ទាំង​ ៣៣ និង​លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ​១៤ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បាន​ណែនាំ​ដល់​កងកម្លាំង នៅពេលដែល​ចុះ​អនុវត្ត​បម្រាម​គោចរ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី​នេះ ពីព្រោះ​វីរុស delta បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ជាង​វីរុស​កូ​វី​ដ​-១៩​ធម្មតា ។

គួរជម្រាប​ថា សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​បម្រាម​គោចរ ​(​ពី​ម៉ោង​៩​យប់ ដល់​៣​ទៀប​ភ្លឺ​) សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ។ គិតត្រឹមតែ​រយៈពេល ៣​យប់ របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រាជធានី​ភ្នំពេញ ឃាត់បាន​យានយន្ត​ល្មើសបម្រាម​គោចរ សរុប​ចំនួន ៨៩២​គ្រឿង ក្នុង​នោះ​រថយន្ត ២៥៤​គ្រឿង និង​ម៉ូតូ ៦៣៨​គ្រឿង ។

​សូម​បញ្ជាក់​ថា ក្រសួងសុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស រក​ឃើញ​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី (Delta) ចំនួន​១០៩​ករណី បន្ថែម​ទៀត នៅ​ចន្លោះ​ថ្ងៃ​ទី​៣១ ខែកក្កដា និង​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ