ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​ហាង​លក់​នំប៉័ង​«​សូរ​សូ​គិរីវង់​» ក្នុង​ខណ្ឌដង្កោ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ហាង​លក់​នំប៉័ង យីហោ សូរ​សូ​គិរីវង់ ព្រមទាំង​សម្ភារ​មួយ​ចំនួន នៅ​វេលា​ម៉ោង ២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ហាង​លក់​នំប៉័ង យីហោ សូរ​សូ​គិរីវង់ ព្រមទាំង​សម្ភារ​មួយ​ចំនួន នៅ​វេលា​ម៉ោង ២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១​នេះ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​លក់​នំប៉័ង​មានឈ្មោះ ញា​ញ់ ល​ក្ខី​ណា ភេទ​ស្រី អាយុ ៤០​ឆាំ្ន ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​នេះ ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី បាន​ឆេះ​បំផ្លាញ ឡ​ចំហុយ​នំប៉័ង​, សម្ភារ​មួយ​ចំនួន ។ យ៉ាងណា ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន ៩​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២​ឡាន ស្មើ​១២​ម៉ែត្រគូប​, រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ ចំនួន ៣​គ្រឿង ពុំ​បាន​ប្រើប្រាស់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើ ៦​ម៉ែត្រគូប អគ្គិភ័យ​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង ២​និង​៤៥​នាទី​រសៀល ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ