ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ប្រុស​-​ស្រី​គ្រឿងញៀ.ន​៦​នាក់​ទៅ​តុលាការ​ព្រឹក​នេះ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យ​ប្រុស​-​ស្រី​៦​នាក់ ត្រូវ​កម្លាំង​ប៉េ​អឹ​ម​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅព្រឹក​​ថ្ងៃ​ទី​​៣១ ធ្នូ ២០១៥ នេះ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀ.ន ។

ខេត្តបន្ទាយមានជ័យ ៖ សង្ស័យ​ប្រុស​-​ស្រី​៦​នាក់ ត្រូវ​កម្លាំង​ប៉េ​អឹ​ម​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅព្រឹក​​ថ្ងៃ​ទី​​៣១ ធ្នូ ២០១៥ នេះ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ ១-​ឈ្មោះ​ឃាន គឹ​ម​សួរ ភេទ​ស្រី អាយុ​២១​ឆ្នាំ ២-​ឈ្មោះ​លី លី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣-​ឈ្មោះ​ចិន ជឿ​ត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ៤-​ឈ្មោះ​ជិន សុភាព ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ៥-​ឈ្មោះ​ស្រី ភាព ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ៦-​ឈ្មោះ​ជា ជុក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនសង្ស័យ​ទាំង​៦​នាក់ រស់នៅ​ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក សរ ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​បាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឃើញ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុ​តាង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២​គ្រាប់ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ កន្លង​មក ស្ថិត​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ចាស់ ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​រំ​បិ​ល ក្រុង​សិរី​សោភ័ណ ។