ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​ទៅ​ភព​អង្គារ​ផ្អាក​រហូត​ដល់​ឆ្នាំ​2018

8 ឆ្នាំ មុន

អង្គការ​ណា​សា (NASA) បាន​ផ្អាក​បង្កើត​បេសកកម្ម InSight ឆ្ពោះទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ខែមីនា ២០១៦ ដោយសារ​តែ​មាន​បញ្ហា​បែកធ្លាយ​ខ្យល់​នៃ​ឧបករណ៍​វិទ្យាសាស្ត្រ​មួយ​ក្នុង​ចំណោម​ឧបករណ៍​វិទ្យាសាស្ត្រ​ដែល​ពាក់ព័ន្ធ​

អង្គការ​ណា​សា (NASA) បាន​ផ្អាក​បង្កើត​បេសកកម្ម InSight ឆ្ពោះទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ខែមីនា ២០១៦ ដោយសារ​តែ​មាន​បញ្ហា​បែកធ្លាយ​ខ្យល់​នៃ​ឧបករណ៍​វិទ្យាសាស្ត្រ​មួយ​ក្នុង​ចំណោម​ឧបករណ៍​វិទ្យាសាស្ត្រ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ហោះហើរ ។ វា​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ថា​បេសកកម្ម​នេះ​នឹង​ត្រូវ​លុប​ចោល ឬ​មួយ​ក៏​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០១៨ ។

បន្ទាប់​ពី​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ អ្នក​ចាត់ការ​ទូទៅ​របស់​អង្គការ​ណា​សាបាន​សម្រេចចិត្ត​ពន្យារ​គ្រោងការ​បង្កើត​បេសកកម្ម​រុករក​ផ្ទៃ​ខាងក្នុង​របស់​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ ២០១៦ ប្រើប្រាស់​ការ​អង្កេត​បែប​វិទ្យាសាស្ត្រ​គណិត​វិទ្យា​រញ្ជួយ​ដី និង​ការ​ដឹក​ជញ្ជូន​កម្តៅ ។

លោក​ច​ន ហ្គ្រុ​ន​ស្វៀ​ល អ្នកគ្រប់គ្រង​សហការី​ប្រចាំ​នាយកដ្ឋាន​បេសកកម្ម​វិទ្យាសាស្ត្រ​នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​ណា​សា​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និយាយ​ថា ការ​សិក្សា​ពី​រចនាសម្ព័ន្ធ​ខាងក្នុង​របស់​ភព​ព្រះ​អង្គារ​ក្លាយជា​គោលបំណង​ចម្បង​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ពី​ភព​ចាប់តាំងពី​សម័យ Viking មក​ម្លេ​៉ះ  ហើយ​បាន​ជម្រុញ​ឱ្យ​មាន​ព្រំដែន​នៃ​ល្បឿន​បច្ចេកវិទ្យា​រួម​ជាមួយនឹង​បេសកកម្ម ។

ឧបករណ៍​ដែល​ពាក់ព័ន្ធ​គឺជា​ការ​ពិសោធ​ពី​រញ្ជួយ​ដី​សម្រាប់​រចនាសម្ព័ន្ធ​ផ្ទៃ​ខាងក្នុង​ហៅ​កាត់​ថា SEIS ដែល​ជា​ឧបករណ៍​វាស់ និង​កត់ត្រា​ពី​កម្លាំង​រញ្ជួយ​ដី​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ជាតិ​របស់​ប្រទេស​បារាំង d’Etudes Spatiales ។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​វាស់​ស្ទង់​ចលនា​របស់​ដី   តូច​ៗ​ដូច​ជា​អង្កត់ផ្ចិត​នៃ​អាតូម​តែ​មួយ ។ វា​អាច​រក​ឃើញ​សញ្ញា​ពី​ការ​រញ្ជួយ​ដី​នៅ​ឋាន​ព្រះ​អង្គារ​, ការ​ប៉ះពាល់​ពី​អាចម៍ផ្កាយ និង​ហេតុការណ៍ ផ្សេង​ៗ​ទៀត​កើតឡើង​លើ​ភព​ដូច​ជា​ព្យុះ​ធូលី ឬ​ការ​រអិល​បាក់​ដី និង​ការ​ខូច​ទ្រង់ទ្រាយ​នៃ​ការ​លិច​ទឹក​របស់​ភព​អង្គារ​បណ្តាល​មក​ពី​ភព​រណប​ព្រះ​ចន្ទ​របស់​វា​គឺ Phobos ។ ឧបករណ៍ SEIS ទាមទារ​ឱ្យ​មានការ​ដៅ​ចំណាំ​ជម្រះ​នូវ​ធូលី​ជុំវិញ Sensor សំខាន់​ៗ​ទាំង​បី​របស់​វា​ដើម្បី​ទប់ទល់​នឹង​លក្ខខណ្ឌ​អាក្រក់​នៃ​បរិស្ថាន​របស់​ភព​ព្រះ​អង្គារ ។

លោក​ប្រ៊ុ​ស បា​នឺ​ត នាយក​អ្នកស៊ើប​អង្កេត​ប្រចាំ​មន្ទី​ពិសោធន៍​ប្រព័ន្ធ​រុញច្រាន​យន្តហោះ​របស់​អង្គការ​ណា​សា​ពន្យល់​ថា ការ​អង្កេត​តាមដាន​នៃ​ផ្ទៃ​ខាងក្នុង​របស់​ភព​អង្គារ​រយៈ​បេសកកម្ម InSight ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ពង្រីក​ការ​យល់​ដឹង​ពី​របៀប​នៃ​ថ្ម​របស់​ភព​កកើត និង​វិវឌ្ឍន៍​ឡើង ។ ភព​អង្គារ​រក្សា​នូវ​ភស្តុ​តាង​ពី​ថ្ម​របស់​ភព ។ ការ​ទទួលយក​ព័ត៌មាន​អំពី​ស្នូល ស្រទាប់​ម៉ុង​តុល (Mantle) និង​សម្បក​របស់​ភព​អង្គារ​គឺជា​អាទិភាព​ខ្ពស់​សម្រាប់​វិទ្យាសាស្ត្រ​សិក្សា​ពី​ភព ហើយ​បេសកកម្ម InSight បង្កើត​ឡើង​ដើម្បី​បំពេញភារកិច្ច​នេះ ៕