ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិទ្ធិ​ប៉ាតង់​បង្ហាញ​ថា​សាំ​សុ​៊​ង​គ្រោង​ផលិត​ចិញ្ចៀន​ឆ្លាត​វៃ

8 ឆ្នាំ មុន

វា​ហាក់បីដូចជា​ផលិតផល​បើក​ឆាក​ប្រកួត​នៅ​ជំនាន់​ក្រោយ​អាច​ជា​ចិ​ញ្ជៀ​ន​អេ​ឡិច​ត្រូ​និក ខណៈ​ពេល​ក្រុមហ៊ុន​សាំ​ស៊ុង​បាន​ផលិត​ទូរទស្សន៍​, ទូរស័ព្ទ​, Tablet និង​ផលិត​ផល​ផ្ទះបាយ​ផ្សេង​ទៀត ។ យ៉ាងណាមិញ​សិទ្ធិ​ប៉ាតង់​

វា​ហាក់បីដូចជា​ផលិតផល​បើក​ឆាក​ប្រកួត​នៅ​ជំនាន់​ក្រោយ​អាច​ជា​ចិ​ញ្ជៀ​ន​អេ​ឡិច​ត្រូ​និក ខណៈ​ពេល​ក្រុមហ៊ុន​សាំ​ស៊ុង​បាន​ផលិត​ទូរទស្សន៍​, ទូរស័ព្ទ​, Tablet  និង​ផលិត​ផល​ផ្ទះបាយ​ផ្សេង​ទៀត ។ យ៉ាងណាមិញ​សិទ្ធិ​ប៉ាតង់​បង្ហាញ​ថា​ក្រុមហ៊ុន​អាច​នឹង​ផលិត​ចិញ្ចៀន ។ សារសំខាន់​របស់​វា គឺ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​អ្នកត្រួតពិនិត្យ​លើ​ស្មា​តហ្វូ​ន​, Tablet, ទូរទស្សន៍ និង​ផលិតផល​ផ្សេង​ទៀត ។

វិធីសាស្ត្រ​ដំណើ​ការ​នៃ​ការ​បង្កើត គឺជា​ការ​បង្វិល​ដោយ​បង្វិល​ចិញ្ចៀន​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​អាច​ប្រើប្រាស់​មុខងារ​គន្លឹះ​បាន បើសិនជា​អ្នកមាន​ស្មា​ត​ហ្វូ​ន​ក្នុង​ដៃ​ហើយ​នោះ ។ ក្រៅពី​នេះ​ចិញ្ចៀន​ឆ្លាត​វៃ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រុករក​កម្មវិធី​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដើម្បី​ឈាន​ដល់​ការ​បន្ថែម​មុខងារ ។

មិន​ត្រឹមតែ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទេ​ដែល​បាន​ចុះបញ្ជី​សិទ្ធិ​ប៉ាតង់​លើ​ការ​ផលិត​ចិញ្ចៀន​អេ​ឡិច​ត្រូ​និក ពោល​គឺ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ចុះបញ្ជី​តែ​ពួក​គេ​សុទ្ធតែ​ផ្តោត​លើ​មុខងារ​សំខាន់ ខុស​ៗ​គ្នា ។ ដូច​ជា​ក្រុមហ៊ុន Microsoft សន្លឹង​ពី​ការ​ផលិត​ចិញ្ចៀន​ដែល​ស្គាល់​ពី​កាយវិការ​មនុស្ស​។ ក្រុមហ៊ុន Google ចាត់​ទុក​ចិញ្ចៀន​ឆ្លាត​វៃ​ជា​អ្នកត្រួតពិនិត្យ​វ៉ែនតា​អេ​ឡិ​ច្រូ​និក Google Glass ទៅ​វិញ ៕