ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្រតិកម្ម​​ការ​សម្តែង​និង​អត្ថ​ន័យ​បទ​ចម្រៀង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​សម្តែង​ប្រតិកម្ម និង​មិន​ពេញចិត្ត​ទៅ​លើ​ការ​សម្តែង ព្រមទាំង​អត្ថន័យ​នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​សម្តែង​ប្រតិកម្ម និង​មិន​ពេញចិត្ត​ទៅ​លើ​ការ​សម្តែង ព្រមទាំង​អត្ថន័យ​នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​បើ​ប្រពន្ធ​មាន​ប្រុស​វិញ ប្តី​មាន​អារម្មណ៍​បែប​ណា​» ដែល​កំពុង​ផ្ទុះ​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។

បទ​ចម្រៀង​ខាងលើ​នេះ ត្រូវ​បាន​បកស្រាយ​ដោយ​តារាចម្រៀង​នាង លាង សុ​ផា​ឡែ​ន ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ជាមួយនឹង​ការ​សម្តែង​ដោយ​នាង វិត វីត និង​លោក លឹ​ម ជា​ឡាយ​។ តាម​រយៈ​បទ​ចម្រៀង​នេះ បាន​ធ្វើ​អោយ​ទស្សនិកជន​ជា​ច្រើន​សម្តែង​ការ​គាំទ្រ ជា​ពិសេស​អត្ថន័យ នឹង​ការ​សម្តែង​នោះ​បាន​ចាក់​ដោត​ចំ​បេះដូង​នារី​ៗ​តែ​ម្តង ដែល​បាន​ពើបប្រទះ​រឿងរ៉ាវ​ដូច​សាច់​រឿង​នេះ។

យ៉ាងណា ផ្ទុយ​ពី​ការ​គាំទ្រ​ទាំង​អស់នោះ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​សម្តែង​ការ​មិន​ពេញចិត្ត​នោះ​ឡើយ ត្បិត​លោក​ជំទាវ​ចាត់​ទុក​អត្ថន័យ​បទ​ចម្រៀង និង​សម្តែង​នោះ គឺ​ផ្ទុយ​ទាំងស្រុង​ពី​តម្លៃ​ស្ត្រី​នៅ​ក្នុង​សង្គម​ខ្មែរ​។

លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា ចំពោះ​ស្រី​ៗ​ណា​ខ្ញុំ​មិនដឹង​រឿង​ពេញចិត្ត​ស្ដូក​នោះ​ទេ ចំណែក​ខ្ញុំ​វិញ​មិន​ពេញចិត្ត​ទេ​។ លោក​ជំទាវ​បញ្ជាក់​ថា គិត​ថា​ប្រុស​ៗ​គេ​ព្រៀប​ថា​ទន្លេ​ដប់​មិន​ស្កប់ សមុទ្រ​មួយ​ទៅ​ហើយ យើង​ជា​ស្ត្រី​ឃើញ​ប្ដី​មាន​ស្រី ខ្លួន​ទៅ​រក​ប្រុស​នោះ វា​មិន​ត្រូវ​ទេ មិន​ទាន់​លែងលះ​គ្នា​ផង ទៅ​បណ្ដើរ​ប្រុស​មួយទៀត ក្នុង​រឿង​មួយ​នេះ សូម​បងប្អូន​កូនក្មួយ​ជា​ស្ត្រី​កុំ​យកតម្រាប់​តាម ពីព្រោះ​ប្រពៃណី​ខ្មែរ​អត់​មាន​បែប​ៗ​នេះ​ទេ ក្នុង​រឿង​នេះ ចេញ​ច​រឹត​មក​គឺ​កាត់​ទៅ​បរទេស ។

បើ​តាម​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ថា ប្រពៃណី​ខ្មែរ​មិនមែន​បែប​នេះ​ទេ ទោះបី​សង្គម​រីក​ចម្រើន​ដល់​កម្រិត​ណា​ក៏​ដោយ ក្នុង​នាម​ជា​ស្ត្រី​មិន​គប្បី​យក​ប្រុស​មក​បញ្ឈឺ​ឌឺដង​ទៅ​វិញ​ទៅ​មក​ដាក់​ប្ដី​នៅ​ពេល​ដែល​ប្ដី​ធ្វើ​ខុស​នោះ​ទេ​! ។

លោក​ជំទាវ​ថា បើ​ត្រឹម​ចោទ​ជា​សំណួរ​ទៅ​បុរស​ខ្លះ​អាច​សួរ​បាន ដើម្បី​អោយ​ពួក​គាត់​យល់​ពី​អារម្មណ៍​មនុស្ស​ស្រី​យ៉ាងណា បើសិនជា​កើត​លើ​ខ្លួន​វិញ​!​។ តែបើ​ប្ដី​មាន​ស្រី ហើយ​យើង​ទៅ​មាន​ប្រុស​ដែរ​នោះ គឺ​មិនកើត​ទេ បើសិន​មានកូន តើ​អោយ​កូន​ៗ​គិត​បែប​ណា? បើ​ឪ​ម៉ែ​អា​លា​តែ​អីចឹង​នោះ​! ។ មិនឃើញ​ពេញចិត្ត​ស្ដូក​អី​ត្រង់​ណា​ផង ខ្ញុំ​ថា ទ​ង្វើ​រ​នេះ​កំពុង​តែ​បង្រៀន​មនុស្ស​អោយ​ផ្ដើម​ធ្វើ​ខុសសីលធម៌ ផ្ដើម​ប្រាសចាក​ប្រពៃណី បាត់បង់​តម្លៃ​ជា​ស្ត្រី​ច្រើន​ជាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ