ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ ជេ​ម មិន​បង្អង់​យូរ​នាំ​កូនប្រុស​ស្រី​គ្រប់​អាយុ ៣​នាក់​ទៅ​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ខាត់ ជែ​ម ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​បាន​ក្លាយជា​តារា​ល្បី​នាំមុខ ដែល​មិន​បាន​បង្អង់​យូរ​ក្នុង​ការ​នាំ​កូនប្រុស​ស្រី​របស់​លោក​គ្រប់​អាយុ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩​។ នៅ​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ខាត់ ជែ​ម ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​បាន​ក្លាយជា​តារា​ល្បី​នាំមុខ ដែល​មិន​បាន​បង្អង់​យូរ​ក្នុង​ការ​នាំ​កូនប្រុស​ស្រី​របស់​លោក​គ្រប់​អាយុ​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូ​វី​ដ​១៩​។ នៅ​ថ្ងៃនេះ លោក ខាត់ ជេ​ម បាន​នាំ​កូន​ទាំង​៣​របស់​លោក​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ដង្កោ រាជធានី​ភ្នំពេញ​។

ជាមួយនឹង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ចាក់​ថ្នាំ​នោះ លោក ខាត់ ជេ​ម ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​ថ្ងៃនេះ​ខ្ញុំបាទ បាន​នាំ​កូន​ៗ​មក​ចាក់​វ៉ាក់សាំង​រួច​ហើយ ខ្ញុំបាទ​សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជា​ពិសេស​គឺ (​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ) «​អរគុណ​សន្តិភាព​»​។

ដោយឡែក​សម្រាប់​អតីត​តារា​សម្តែង​អ្នក​នាង ស័​ក្ត សក្ការ​បុ​ប្ឋា ត្រូវ​បាន​គេ​ដឹង​ថា អ្នក​នាង​ក៏​បាន​នាំ​កូន​របស់​នាង​ទៅ​ចាក់​ថ្នាំ​បង្កា​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​ដែរ ពោល​គឺ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្កា​ជំ​ងឹ​កូ​វី​ដ​១៩ សម្រាប់​ក្មេង​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​។

រីឯ​សម្រាប់​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម វិញ រហូត​មក​ដល់​ថ្ងៃនេះ អ្នក​នាង​បាន​នាំ​កូនប្រុស​របស់​នាង​ឈ្មោះ​ស្កា​យ ទៅ​ចាក់​ថ្នាំ​បង្កា​ជំងឺ​កូ​វី​ដ​១៩​ហើយ​ឬ​នៅទេ ខណៈ​ពេល​អ្នក​នាង​ធ្លាប់​បាន​ប្រកាស​នៅ​មុន​ថ្ងៃ​យុទ្ធនាការ​នៃ​ការ​ចាក់​ថ្នាំ​នេះ​ថា អ្នក​នាង សប្បាយចិត្ត​នៅ​ពេល​ដែល​អ្នក​នាង​ទទួល​បាន​ដំណឹង​ពី​ការ​ចាក់​ថ្នាំ​នេះ ព្រោះ​កូន​របស់​នាង​ស្កា​យ​មានឱកាស​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១៩​ដែរ ហើយ​។

ជា​ការ​កត់សម្គាល់ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នៃ​យុទ្ធនាការ​ថ្ងៃ​ដំបូង​ក្នុង​ការ​ចាក់​ថ្នាំ​បង្កា​ជំងឺ​កូ​វី​ដ​១៩ ជូន​ដល់​ក្មេង​អាយុ​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មានកូន​របស់​អ្នកសិល្បៈ​ដែល​មាន​អាយុ​គ្រប់​ទៅ​ទទួល​ថ្នាំ​បង្កា​នេះ​ច្រើន​នៅឡើយ​ទេ​។ យ៉ាងណា គេ​រំពឹង​ថា តារា​ទាំង​អស់នោះ បាន​និង​កំពុង​ត្រៀមខ្លួន​សម្រាប់​នាំ​កូន​ដែល​គ្រប់​អាយុ​ទៅ​ចាក់​ថ្នាំ​បង្កា​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ឱ្យ​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ