ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ដែល​បើក​ឲ្យ​ភ្ញៀវ​ចូល​អង្គុយ​ទទួលទាន កម្លាំង​ខណ្ឌ​សែន​សុខ ​ចុះ​ដកហូត​តុ​កៅអី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទាំង​៦ បាន​ណែនាំ​អាជីវករ​លក់ដូរ ត្រូវ​លក់​វេច​ខ្ចប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ល្បាត​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទាំង​៦ បាន​ណែនាំ​អាជីវករ​លក់ដូរ ត្រូវ​លក់​វេច​ខ្ចប់ ហាម​រៀប​តុ ទទួលភ្ញៀវ ។

ក្នុង​នោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែន​សុខ ក៏​បាន​ដកហូត​តុ កៅអី នៅ​ទីតាំង​លក់ដូរ​មួយ​ចំនួន ដែល​មិន​អនុវត្ត​តាម​សេចក្តីសម្រេច​លេខ​២៤៩/២១ សសរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ផង​ដែរ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សេចក្ដីសម្រេច ស្ដី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ២៣:៥៩​នាទី នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ប្រការ​៥ មានចំណុចមួយចែងថា – គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​ជា​ប្រក្រតី ប៉ុន្តែ​ត្រូវ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រឹម​ជា​លក្ខណៈ​វេច​ខ្ចប់​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អតិថិជន​ចូល​មក​ទទួលទាន នៅ​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់​ខ្លួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ