ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​នាយក​រដ្ឋមន្ត្រី​៖ អ្នក​ម៉ាស្សា​គួរ​ប្តូរ​មុខរបរ​ក្នុង​បរិបទ​កូ​វី​ដ​១៩​នេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ពិភពលោក​មិន​ប្រាកដ​ថា ពេល​ណា​អាច​គ្រប់​គ្រប់​ជំងឺ​កូ​វី​ដ​១៩ បាន​ទាំងស្រុង​ដូច​ជា​មាន​ថ្នាំ​ព្យាបាល​ជាដើម​នោះ​ទេ ដូច្នេះ​នៅ​ពេល​នេះ ដើម្បី​ផ្តើម​ជីវភាព​ជា​ប្រក្រតី​មាន​តែ​ការ​ការពារ និង​នាំ​គ្នា​រៀន​រស់​ជាមួយ​មេរោគ​នេះ​តាមគន្លង​ថ្មី​តែ​ប៉ុណ្ណោះ​។ គន្លង​ថ្មី​ដែល​មុខរបរ​មួយ​ចំនួន តម្រូវ​ឱ្យ​មនុស្ស ជួប​មុខ​គ្នា…

រាជធានី​ភ្នំពេញ​៖ ពិភពលោក​មិន​ប្រាកដ​ថា ពេល​ណា​អាច​គ្រប់​គ្រប់​ជំងឺ​កូ​វី​ដ​១៩ បាន​ទាំងស្រុង​ដូច​ជា​មាន​ថ្នាំ​ព្យាបាល​ជាដើម​នោះ​ទេ ដូច្នេះ​នៅ​ពេល​នេះ ដើម្បី​ផ្តើម​ជីវភាព​ជា​ប្រក្រតី​មាន​តែ​ការ​ការពារ និង​នាំ​គ្នា​រៀន​រស់​ជាមួយ​មេរោគ​នេះ​តាមគន្លង​ថ្មី​តែ​ប៉ុណ្ណោះ​។ គន្លង​ថ្មី​ដែល​មុខរបរ​មួយ​ចំនួន តម្រូវ​ឱ្យ​មនុស្ស ជួប​មុខ​គ្នា ប៉ះពាល់​គ្នា​ផ្ទាល់ ទំនង​មិន​អាច​ប្រព្រឹត្ត​ទៅ​ទៀត​បាន​ទេ​។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដល់​កុមារ​អាយុ​ចាប់ពី​១២​ដល់​១៨​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ថា ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​រៀន​រស់នៅ ជាមួយនឹង​កូ​វី​ដ​១៩ ពីព្រោះ​កូ​វី​ដ​១៩ វា​នឹង​មិន​ចប់​នោះ​ទេ​។

សម្ដេច​មាន​ប្រសាសន៍​៖ «​សម្រាប់​ខ្ញុំ​ជឿ​ថា​អត់​ចប់​ទេ អ​ញ្ចឹ​ង​ជម្រើស​ដែល​នៅ​សល់ គឺ​មាន​តែ​វិធី រៀន​រស់​ជាមួយនឹង​កូ​វី​ដ តាម​គ​ន្ល​ថ្មី ក្នុង​នោះ​ប្រទេស​សិង្ហ​បុរី ចាប់ផ្ដើម​ហ្វឹកហាត់​ហើយ ហើយ​យើងខ្ញុំ​ក៏​ចាប់ផ្ដើម​ហ្វឹកហាត់​ដែរ​។ រាល់​ឯកសារ​ត្រូវ​កាន់​ខ្លួនឯង ទុកដាក់​ខ្លួនឯង តែបើ​មាន​អ្នក​កាន់​ឯកសារ​ខ្ញុំ​ត្រូវ​ពាក់​ស្រោមដៃ​ផង​»​។

ប្រមុខ​រដ្ឋាភិបាល​បាន​បន្ត​ថា អ្នក​ធ្លាប់​ប្រកប​របរ​ម៉ាស្សា ឬ​អ្នក​កំពុង​រៀន​ពី​អាជីព​ជា​អ្នក​ម៉ា​ហ្សា​គួរតែ​ប្តូរ​របរ​ហើយ ព្រោះ​ក្នុង​ដំណាក់កាល​នេះ និង​តទៅ​មុខ​គ្មាន​អ្នក​ណា​គេ ទៅ​រក​សេវា​ហ្នឹង​ទៀត​ទេ ព្រោះ​គេ​ខ្លាច​កូ​វី​ដ​១៩​ដូច​តែ​គ្នា​។ សម្ដេច ហ៊ុន សែន បាន​បន្ថែម​ថា ពី​មុន​មាន​គេ​រៀបចំ​ម្ហូបអាហារ​ជូន​ស្រាប់ តែ​ពេល​នេះ​ត្រូវ​លើក​ចាន លើក​ម្ហូប គឺ​ត្រូវធ្វើ​ខ្លួនឯង ហើយ​សូ​ម្បី​តែ​អង្គរក្ស​សម្ដេច ក៏​លែងឱ្យ​នៅ​ក្នុងផ្ទះ​សម្ដេច​ទៀត​ដែរ គឺ​ត្រូវ​រៀន​រស់​និង​ធ្វើ​អ្វី​ៗ ដោយ​ខ្លួនឯង​ទាំងអស់​។

បុគ្គលិក​ម៉ាស្សា​មួយ​កន្លែង​ម្ដុំ​ផ្សារ​សុ​វ​ណ្ណា បានឱ្យ​ដឹង​ថា កាលពីមុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ មាន​អ្នក​មក​រក​សេវាកម្ម​ម៉ាស្សា​ទាំងស្រី​ទាំងប្រុស នៅ​កន្លែង​របស់​គាត់ ដើម្បី​សម្រួល​សរសៃ ក្រោយ​ពេក​អង្គុយ​ធ្វើការ​ពេញ​មួយ​ថ្ងៃ តែ​ចាប់តាំងពី​កូ​វី​ដ​១៩​ផ្ទុះ​ឡើង ភ្ញៀវ​មក​ម៉ាស្សា​គឺ​មាន​តិច​ណាស់ ជា​ពិសេស​ចាប់​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មក​នោះ ជីវភាព​ពួក​គាត់​មានការ​លំបាក​ខ្លាំង​។

ទាក់ទង​ការ​ផ្លាស់​ប្តូរ​អាជីព​នេះ អ្នក​ម៉ាស្សា​មួយ​ចំនួន បាន​បង្ហាញ​អារម្មណ៍​ថា​ភ្លាម​ៗ​នេះ ពួក​គាត់​មិនដឹង​ទៅ​រក​មុខរបរ​អ្វី​បាន​ឡើយ​។ គ្មាន​ចំណេះ​និង​គ្មាន​ជំនាញ សំខាន់​នៅ​គ្រា​លំបាក​នេះ កត្តា​ជីវភាព​ចោទ​ជា​បញ្ហា​សំខាន់​ណាស់ ដែល​ទាមទារ​ឱ្យ​មាន​ជំនួយ​សង្គម​ផង​ដែរ​។ អ្នក​ម៉ាស្សា​មួយ​ចំនួន​អះអាង​ថា​ពី​មុន​ពួក​គាត់ ជាក​ម្មការ​កាត់ដេរ ហើយ​វិស័យ​កាត់ដេរ​នេះ ក៏​ជួប​បញ្ហា​ដែល​ក្នុង​ពេល​កូ​វី​ដ​១៩​នេះ​៕

អត្ថបទសរសេរ ដោយ