ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់ផ្អើល​នឹងទូរស័ព្ទ​ iPhone ថ្លៃ​បំផុតលើលោក !

2 ឆ្នាំ មុន

បើ​អ្នក​គិត​ថា ​ទូរស័ព្ទ​របស់​អ្នក​ថ្លៃ ដូចនេះ​សូម​គិត​ម្តងទៀត ​! ប្រាកដ​ណាស់​ទូរស័ព្ទ iPhone ថ្មី​តម្លៃលើស​ពី ១.០០០ ដុល្លារ ដែល​ជា​ប្រាក់​ច្រើន​សម្រាប់​មនុស្ស​ភាគច្រើន…

បើ​អ្នក​គិត​ថា ​ទូរស័ព្ទ​របស់​អ្នក​ថ្លៃ ដូចនេះ​សូម​គិត​ម្តងទៀត ​! ប្រាកដ​ណាស់​ទូរស័ព្ទ iPhone ថ្មី​តម្លៃលើស​ពី ១.០០០ ដុល្លារ ដែល​ជា​ប្រាក់​ច្រើន​សម្រាប់​មនុស្ស​ភាគច្រើន ប៉ុន្តែ​ម្ចាស់​ទូរស័ព្ទ iPhone ថ្មី​នេះ​មិន​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ទូរស័ព្ទដែល​ថ្លៃ​ជាងគេ​លើ​លោក​នោះ​ទេ ព្រោះថា ​នៅ​មាន​ទូរស័ព្ទដែល​មាន​តម្លៃលើស​ពី ១ ​លាន​ដុល្លារ​ទៅទៀត ។ តោះ ​! សូម​ក្រ​ឡែក​មើល​ទូរស័ព្ទ​ថ្លៃ​បំផុត​ទាំង ៥ នៅ​លើ​ពិភពលោក​ជ​នឹង​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​ ៖

Falcon Supernova iPhone 6 Pink Diamond

១. Falcon Supernova iPhone 6 Pink Diamond ៖ វា​មាន​តម្លៃ ៤៨.៥ លាន​ដុល្លារ​អា​មេ​រិ​ក​។ Falcon Supernova គឺជា​ទូរស័ព្ទ​ iPhone 6 ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ឆ្នាំ ២០០៤ វា​បាន​ធ្វើ​ពី​មាស ២៤ កា​រ៉ាត់ និង​បាន​ដាំ​ពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​ធំ​មួយ​គ្រាប់ នៅ​ពីក្រោយ​ទូរស័ព្ទ​ ។ វា​ក៏​ស្រោប​ដោយ​ផ្លា​ទី​ន និង​មាន​បំពាក់បច្ចេកវិទ្យា​ការពារ​ការ​លួច​ទិន្នន័យ និង​រក្សា​ព័ត៌មាន​ម្ចាស់​ឱ្យ​មាន​សុវត្ថិភាព វា​ក៏​មាន​កញ្ចក់​សុវត្ថិភាព​ដែល​ការពារ​មិន​ឱ្យ​អ្នក​ផ្សេង​នៅ​ក្បែរសំឡឹង​មើល​មក​ទូរស័ព្ទ​យើង​បាន​ ។ ម្ចាស់​ទូរស័ព្ទ Pink Diamond Falcon Supernova មានឈ្មោះ​ថា Nita Ambani ជា​ជនជាតិ​ឥណ្ឌា គាត់​ជា​ភរិយា​របស់​សេដ្ឋី​ម្នាក់​នៅ​អាស៊ី​ ។

Stuart Hughes iPhone 4s Elite Gold

២. Stuart Hughes iPhone 4s Elite Gold ៖ មាន​តម្លៃ ៩.៤ លាន​ដុល្លារ​អា​មេ​រិ​ក វា​ជា​ទូរស័ព្ទ​ធ្វើ​ដោយ​ដៃ ត្រូវ​បាន​ស្រោប​ដោយ​ពេជ្រ ប្រាំ​រយ​កា​រ៉ាត់ ហើយ​បន្ទះ​ខាងក្រោយ និង​ឡូ​ហ្គូ​របស់​វា​ធ្វើ​ពី​មាស​ ២៤ ​កា​រ៉ាត់ ឡូ​ហ្គូ​នេះ​ផង​ដែរ​ក៏​មាន​ដាំ​ពេជ្រ​ចំនួន ​៥៣ ​គ្រាប់​ផង​ដែរ ដើម្បី​ផ្តល់​ឱ្យ​វា​នូវ​កត្តា​អស្ចារ្យ ហើយ​ប៊ូ​តុង​ដើម​ត្រូវ​បាន​ផលិត​ចេញពី​ពេជ្រ​កាត់ តែ​មួយ​ទំហំ ៨.៦ កា​រ៉ាត់​ ។ វា​ក៏​មាន​ដាំ​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា Opals, Star Sunstone, Rutile Quartz, Charoite និង Pietersite ។

Stuart Hughes iPhone 4 Diamond Rose Edition

៣. Stuart Hughes iPhone 4 Diamond Rose Edition ៖ មាន​តម្លៃ ៨ លាន​ដុល្លារ​ ។ ទូរស័ព្ទ​iPhone 4 Diamond Rose Edition គឺជា​ទូរស័ព្ទ​ថ្លៃ​បំផុត​ទី​បី​នៅ​លើ​ពិភពលោក ​។ វា​ជា​ទូរស័ព្ទ​មាន​តែ​ពីរ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ផលិត​រហូត​មក​ដល់​បច្ចុប្បន្ន ដែល​ទូរស័ព្ទ​នីមួយ​ៗ ត្រូវ​បាន​រចនា​ឡើង​តាម​តម្រូវការ​របស់​ម្ចាស់​វា​ ។ ទូរស័ព្ទ​នេះ​ផលិត​ពី​មាស​ពណ៌​ផ្កាឈូក​រឹង រួម​ប​ញ្ជូ​ល​ការ​ដាំ​ពេជ្រ ៥០០ ​គ្រាប់ ១០០ កា​រ៉ាត់ ហើយ​ឡូ​ហ្គូ​របស់ Apple ត្រូវ​បាន​តុបតែង​ដោយ​ត្បូង​ពេជ្រ​ ៥៣ ​គ្រាប់​ ។

Goldstriker iPhone 3GS Supreme

៤. Goldstriker iPhone 3GS Supreme ៖ មាន​តម្លៃ​ស្មើ ៣.២ លាន​ដុល្លារ​ ។ ទូរស័ព្ទ​គឺជា​ការ​បង្កើត​ដ៏​ជោគជ័យ​មួយទៀត ពី ​Stuart Hughes ហើយ​ធ្វើ​ពី​មាស ២៧១ ក្រាម​នៃ​ទម្ងន់​មាស ២២ ​កា​រ៉ាត់ ​។ ផ្នែក​ខាង​មុខ​នៃ​ទូរស័ព្ទ iPhone នេះ​មាន​ដាំ​ពេជ្រ ១៣៦ គ្រាប់ ហើយ​ឡូ​ហ្គូ Apple នៅ​ខាងក្រោយ​ទូរស័ព្ទ ត្រូវ​បាន​បំពាក់​ដោយ​ពេជ្រ​ចំនួន ៥៣ គ្រាប់ ​។ សម្រាប់ Bottom Home ក៏​មាន​ដាំ​ពេជ្រ​មួយ​គ្រាប់​ផង​ដែរ ដែល​មាន​ទំហំ ៧,១ កា​រ៉ាត់​ ។

៥. iPhone 3G Kings Button ៖ មាន​តម្លៃ​ស្មើ ២.៥ លាន​ដុល្លារ​អា​មេ​រិ​ក ទូរស័ព្ទ​នេះ​ត្រូវ​បាន​ឌី​ហ្សា​ញ​ដោយ​អ្នក​រចនា​ជនជាតិ​អូ​ទ្រី​ស មានឈ្មោះ​ថា Peter Alisson ហើយ​ធ្វើ​ពី​មាស​ពណ៌​លឿង ពណ៌​ស ​និង​ពណ៌​ផ្កាឈូក ទំហំ ១៨ កា​រ៉ាត់ ​។ បន្ទះ​មាស​ពណ៌​ស​ដែល​រត់​ជុំវិញ​គែម​ទូរស័ព្ទ​ទាំងមូល​ត្រូវ​បាន​តុបតែង​ដោយ​ពេជ្រ​ចំនួន ១៣៨ ​គ្រាប់ ​។ លក្ខណៈ​ពិសេស​ និង​សំខាន់​បំផុត​របស់​ទូរស័ព្ទ iPhone គឺ​ពេជ្រ ៦,៦ កា​រ៉ាត់ ដែល​ត្រូវ​បាន​ប្រើ ដើម្បី​ជំនួស​ប៊ូ​តុង​ដើម​របស់​អាយ​ហ្វូ​ន ​។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទូរស័ព្ទ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ នៅ​ក្នុង​ទីផ្សារ ហើយ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​ទូរស័ព្ ទ​៕ ប្រភព ៖ wealthygorilla

អត្ថបទសរសេរ ដោយ