ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​រោងចក្រ​ទឹកកក «​សេះ​ហោះ​» ក្រោយ​ធ្វើតេស្ត​ជិត​១០០​នាក់ រក​ឃើញ​កូ​វី​ដ​១០​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អាជ្ញាធរ​សម្រេច​បិទ​រោងចក្រ​ផលិត​ទឹកកក​យីហោ «​សេះ​ហោះ​» ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក់​ធ្វើតេស្ត​រហ័ស​ទៅ​លើ​មនុស្ស​ជិត​១០០​នាក់ ជា​លទ្ធផល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​សម្រេច​បិទ​រោងចក្រ​ផលិត​ទឹកកក​យីហោ «​សេះ​ហោះ​» ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក់​ធ្វើតេស្ត​រហ័ស​ទៅ​លើ​មនុស្ស​ជិត​១០០​នាក់ ជា​លទ្ធផល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​នាក់ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១ ស្ថិត​ភូមិ​មួយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ឱ្យ​ដឹង​ថា សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ជាមួយនឹង​រោងចក្រ​ទឹកកក​សេះ​ហោះ ក្រុង​សិរី​សោភ័ណ​ខាងលើ​នេះ ត្រូវ​ចូលខ្លួន​យក​សំណាក​ជា​ប្រញាប់ ព្រោះថា ពេល​នេះ​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​ចែកចាយ​ទឹកកក និង​អ្នកបម្រើ​ការ​ក្នុង​រោងចក្រ​នេះ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​នាក់​ហើយ​។

លោក​បាន​បញ្ជាក់​ថា អ្នក​ដែល​ដឹក​ទឹកកក និង​ចែកចាយ​ទឹកកក​របស់​រោងចក្រ​ទឹកកក​សេះ​ហោះ​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​នេះ បាន​ធ្វើ​សកម្មភាព​ចែកចាយ​ទឹកកក​គ្រប់​ស្រុក​-​ក្រុង នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ចែកចាយ​ឆ្លងខេត្ត​ទៀត​ផង នេះ​ជា​ការ​ព្រួយបារម្ភ​ក្នុង​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ដូច្នេះ​សុំ​អោយ​បងប្អូន​ដែល​ពាក់ព័ន្ធ​ត្រូវ​ចូលខ្លួន​យក​សំណាក​ជា​ប្រញាប់ ដើម្បី​កុំអោយ​រីក​រាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​បញ្ជាក់​ថា ចំពោះ​អ្នករក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០​នាក់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​ហើយ ចំណែក​អ្នក​អវិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ។ រីឯ​អ្នក​ដែល​ដឹងខ្លួន​ថា បាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ឬ​រោងចក្រ​ខាងលើ ត្រូវ​ចូលខ្លួន​មក​យក​សំណាក ដើម្បី​ការពារ​ខ្លួន​អ្នក និង​គ្រួសារ​អ្នក ឬ​ក្នុង​សង្គម​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ