ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​កម្ពស់​១៤​ជាន់​​មក​​ទើរលើអគារសង់ថ្មី​ជាន់ទី១

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវបានគេប្រទះឃើញ​​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​​មួយកន្លែង ​កម្ពស់​១៤​ជាន់​ មក​ទើ​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​ត្រូវបានគេប្រទះឃើញ​​ធ្លា.ក់​ពីលើ​អគារ​កាស៊ីណូ​​មួយកន្លែង ​កម្ពស់​១៤​ជាន់​ មក​ទើរ​​លើ​អគារ​កំពុង​សាងសង់​ថ្មី​ជាន់​ទី​១ ​បណ្តាល​​​​​​ឱ្យ​បាត់បង់ជីវិតភ្លាមៗ​នៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចអគារកាស៊ីណូ​មួយកន្លែង ស្ថិត​ក្នុង​​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ វ៉ា​រី​ស ផា​ន​ថា​ណាត ស៊ី​រី​ដេ​ឆៃ ភេទ​ប្រុស ​អាយុ​​៣៩​ឆ្នាំ​ ជន​ជាតិ​ថៃ​ មាន​ទីលំនៅ​ផ្ទះ​លេខ​11/3 ​ភូមិ​៤ ឃុំ​តា​កៀន​ធៀ ស្រុក​បាង​ឡា​មុង ខេត្ត​ឈុ​ន​បុរី​ ​ប្រទេស​ថៃ ​​អត្តសញ្ញាណ​ប័​ណ្ណលេខ​3100203455570 កាន់​កាត​ក្រុមហ៊ុន​កាស៊ីណូ​សេន ផា​លេស​លេខ​T-311-04 នៅ​បន្ទប់​លេខ​៣១២​ ជាន់​ទី​៣​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​​ខាងលើភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ពិនិត្យ​ចំនុច​កើតហេតុ​អគារ​កាស៊ីណូ​ ជាន់​ទី​១៤ ខាងលើ រក​ឃើញ​មាន​បន្សល់​ទុក​នូវ​ស្បែកជើងផ្ទាត់​ព​ណ៍​ក្រហម​១​គូ កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ព​ណ៍​ប្រផេះ​មួយ​ ក្នុង​នោះ​មាន​៖ ១-​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, ២-​កាត​ចេញចូល​កាស៊ីណូ​១​សន្លឹក​, ៣-​សៀវភៅ​ធនាគារ​២​ក្បាល​, ៤-​កាត​ធនាគារ​២​សន្លឹក​, ៥-​ដប​ទឹក​ថ្នាំ​វែ​ប​តូច​១​ដប​ ៦-​ដុំ​សាក​ថ្ម​ទូរស័ព្ទ​១​ដែកកេះ ទឹកអប់​១​ដប​ ​ម្សៅ​លាប​១​កំប៉ុង​ និង​​អង្កាំ​ជ័រ​ខ្សែដៃ​២​ខ្សែ​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្តទៅពិនិត្យ​នៅ​លើ​អគារ​ជាន់​ទី​១ ដែល​កំពុង​សាងសង់ គ្មាន​បន្ទប់ កន្លែង​ជន​រង​គ្រោះ​ធ្លា.ក់​មក​ជាន់​ទី​១​ដែល​កំពុង​សាងសង់​នោះ រក​ឃើញ​មាន​ទូរស័ព្ទ​១​គ្រឿង​។ ក្រោ​ពី​បាន​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច​ហើយ សមត្ថកិច្ច​បាន​យក​សំណាក​ស.ព​ជនរងគ្រោះទៅ​ធ្វើតេស្ត លទ្ធផល​អវិជ្ជមាន​កូ​វីដ១៩ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន ​គឺ​អវិជ្ជមាន ។

​ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ប​ច្ច​ប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​​ឱ្យ​ដឹង​ការពិតថា​តើ​ជា​ករណី​លោ.ត​បញ្ចប់ជីវិត​ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃា.តកម្ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ