ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ថៃ​មួយក្រុម​​លួចឆ្លង​​​ចូល​​ប៉ោយប៉ែត​ ចាប់​យក​​ធ្វើសំណាកតេស្ត​ទាំង​អស់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស-ស្រី​៧​នាក់​ ដែល​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ត្រង់​ចំណុច​បន្ទាត់​ព្រំដែន ​ស្ថិត​ក្នុងភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក…

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស-ស្រី​៧​នាក់​ ដែល​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០ កក្កដា ត្រង់​ចំណុច​បន្ទាត់​ព្រំដែន ​ស្ថិត​ក្នុងភូមិ​បឹង​ស្នោ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ​។

កម្លាំងយោធា​បាន​ប្រាប់​ថា​ នៅ​ពេល​ឃាត់ខ្លួន​ជនជាតិ​ថៃខាងលើ គឺ​ក្នុងពេលកម្លាំង​ចម្រុះ​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែនក៏​​បានឃើញ​ជនជាតិ​ថៃ​៧​នាក់ (​ស្រី​៦​នាក់) ​មាន​បា​ឡូ​ខោអាវ​បាន​លួច​ឆ្លង​ដែន​ចូល​មក​ទឹកដី​កម្ពុជា​ ក្នុង​គោលបំណង​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

កម្លាំង​បាន​បញ្ជាក់​ថា​ ​ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ថៃ ​ហើយ​បាន​ប្រគល់​ជូន​ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​ ហើយ​បញ្ជូន​ទៅ​ដាក់​ក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​២១​ថ្ងៃ​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និងកំពុង​បិទ​ខ្ទប់​ក្នុងភូមិ​សា​ស្គ្រ​៨​ខេត្ត​ជាប់​ព្រំដែន​ថៃ ​ក្នុង​នោះ​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បិទខ្ទប់​រវាង​ខេត្ត​ជាប់​ព្រំប្រទល់​ជា​បបណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១​ ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​.១៩​ប្រភេទ​ដែល​តា ​និង​ពង្រឹង​​ការ​ទប់ស្កាត់​តាម​បន្ទាត់​ព្រំដែន​៕​

អត្ថបទសរសេរ ដោយ