ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញវីរុសបំប្លែងថ្មី «Delta» លើអ្នកអនាម័យនៅពេទ្យរុស្សុីនិងអ្នកជំងឺនៅពេទ្យកាល់ម៉ែត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ករណី​រក​ឃើញ​វិ​រុស​បំប្លែង​ខ្លួន​ថ្មី​ដែល​តា “Delta” លើ​ពលករ​មក​ពី​ថៃ និង​ពលរដ្ឋ​សរុប​ចំនួន ១០៩ ករណី នៅ​ថ្ងៃ ៣១…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ករណី​រក​ឃើញ​វិ​រុស​បំប្លែង​ខ្លួន​ថ្មី​ដែល​តា “Delta” លើ​ពលករ​មក​ពី​ថៃ និង​ពលរដ្ឋ​សរុប​ចំនួន ១០៩ ករណី នៅ​ថ្ងៃ ៣១ កក្កដា និង​ថ្ងៃ ០១ សីហា​ឆ្នាំ​២០២១ ។ ក្នុង​នោះ​វីរុស​បំប្លែង​ថ្មី ដែល​តា ៥ ករណី រក​ឃើញ​នៅ​ពេទ្យចំនួនពីរ នៅរាជធានីភ្នំពេញ ដោយក្នុងនោះ១ករណីលើ​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ និងកាលពីថ្ងៃ ០១ សីហា​ មាន​​មួយ​ករណី​លើ​អ្នក​ជំងឺ​មក​​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ពីរ​ករណី​ទៀតជា​​បុគ្គលិក​អនាម័យ​ម្នាក់ និង​អ្នក​ជំងឺ​ផ្នែក​សង្រ្គោះ​បន្ទាន់​ម្នាក់នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងករណីទី ៥ គឺជា​អ្នកដំណើរ​បរទេស​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្នាក់ ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នេះ ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ ១៩ បំប្លែង​ថ្មី B.1.617.2 (Delta) ចំនួន ១០៩​ករណី​ទៀត នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា រក​ឃើញ ៤៣​នាក់ និង​ថ្ងៃ​ទី​១ ខែសីហា រក​ឃើញ ៦៦​នាក់​។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី ប្រភេទ Delta រក​ឃើញ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា មាននៅ​មណ្ឌល​ព្យាបាល សែន​សុខ រាជធានី​ភ្នំពេញ ម្នាក់ ជា​ពលករ​មក​ពី​ថៃ​។ ខេត្តកំពង់ចាម ម្នាក់ ជា​ពលករ មក​ពី​ថៃ​។ ខេត្តបន្ទាយមានជ័យ ៤​នាក់ ជា​ពលករ មក​ពី​ថៃ​។ បាត់ដំបង ៤​នាក់ ជា​ពលករ​មក​ពី​ថៃ​។ ឧត្តរមានជ័យ ១៣​នាក់ ជា​ពលករ​មក​ពី​ថៃ ៩​នាក់ និង​ឆ្លង​សហគមន៍ ៤​នាក់​។ ប៉ៃលិន ១៤​នាក់ ជា​ពលករ​មក​ពី​ថៃ​។ សៀមរាប ៣​នាក់ ជា​ពលករ​មក​ពី​ថៃ​។ ត្បូងឃ្មុំ ម្នាក់ ជា​ពលករ​មក​ពី​ថៃ​។ ព្រៃវែង ២​នាក់ ជា​ពលករ​មក​ពី​ថៃ​។

សេចក្តី​ប្រកាស​ដដែល បង្ហាញ​ថា នៅ​ថ្ងៃ​ទី​១ ខែសីហា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី ៦៦​នាក់ រួម​មាន​៖ នៅ​ភ្នំពេញ ៤​នាក់ លើ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ខាង​រោគ​ស្ត្រី បុគ្គលិក​អនាម័យ​ម្នាក់ និង​អ្នកជំងឺ​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​អ្នកដំណើរ​បរទេស​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ម្នាក់​។ ខេត្តកំពង់ចាម ម្នាក់ ជា​អ្នក​ភូមិ​ស្គន់ ស្រុក​ជើងព្រៃ​។ ឧត្តរមានជ័យ ២១​នាក់ ជា​ពលករ​មក​ពី​ថៃ ១២​នាក់ ( អាច​មានការ​ប៉ះពាល់​ដល់​ប្រជាជន ដែល​លក់ដូរ​នៅ​ក្នុង​សហគមន៍ ) និង​ក្នុង​នោះ មាន​ឆ្លង​បុគ្គលិក​សុខាភិបាល ចំនួន ៩​នាក់ )​។ ខេត្តកំពង់ធំ ម្នាក់ ជា​កូន​កម្មករ​លើក​ជ័រ នៅ​ឧត្តរមានជ័យ ធ្លាប់​ប៉ះពាល់​ជាមួយ​ពលករ​មក​ពី​ថៃ​។ ខេត្តបន្ទាយមានជ័យ ៣​នាក់ ជា​ពលករ មក​ពី​ថៃ​។ បាត់ដំបង ម្នាក់ ជា​ពលករ​មក​ពី​ថៃ​។ ប៉ៃលិន ១៥​នាក់ ជា​ពលករ​មក​ពី​ថៃ​។ សៀមរាប ១៩​នាក់ ជា​ពលករ​មក​ពី​ថៃ​។ ខេត្ត​ត្បូងឃ្មុំ ម្នាក់ ជា​ពលករ​មក​ពី​ថៃ​។

ដូច្នេះនៅរាជធានីភ្នំពេញ រកឃើញវីរុសបំប្លែងថ្មីដែលតា នៅ៖ ១- មន្ទីរពេទ្យកាល់ម៉ែត្រ៖ លើអ្នកជំងឺខាងរោគស្រ្តី និង ទី២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ បុគ្គលិកអនាម័យ និងអ្នកជំងឺសង្រ្គោះបន្ទាន់ សរុប ៣ នាក់ពលករមកពីថៃ ១ នាក់ និង អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១ នាក់ ។


ក្រសួងសុខាភិបាល បាន​ប្រកាស​ថា យោង​តាម​លទ្ធផល​ខាងលើ បង្ហាញ​ឲ្យ​យើង​ឃើញ​ថា វីរុស ដែល​តា​២ ( Delta ) បាន និង​កំពុង​រាតត្បាត ចូល​ក្នុង​សហគមន៍​យើង​ហើយ​។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា នៅ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ ដែល​តា ចំនួន ១១៤​នាក់​។ ដូច្នេះ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ ដែល​តា ចំនួន ២២៣​នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ