ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស ដែល​តា កំពុង​រាតត្បាត ចូលក្នុង​សហគមន៍​យើង​ហើយ​! ​រកឃើញ ១០៩​ករណី​ទៀត ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នេះ ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ ១៩ បំប្លែង​ថ្មី ប្រភេទ…

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​យប់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នេះ ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ ១៩ បំប្លែង​ថ្មី ប្រភេទ Delta ចំនួន ១០៩​ករណី​ទៀត នៅ​ថ្ងៃទី​៣១ ខែកក្កដា និង​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​។ ក្នុងនោះ នៅ​ថ្ងៃទី​៣១ ខែកក្កដា រកឃើញ ៤៣​នាក់ និង​ថ្ងៃទី​១ ខែសីហា រកឃើញ ៦៦​នាក់​។​

​តាម​សេចក្តីប្រកាស អ្នក​ឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ Delta រកឃើញ​នៅ​ថ្ងៃទី​៣១ ខែកក្កដា មាននៅ​មណ្ឌល​ព្យាបាល សែន​សុខ រាជធានី​ភ្នំពេញ ម្នាក់ ជា​ពលករ​មកពី​ថៃ​។ ខេត្តកំពង់ចាម ម្នាក់ ជា​ពលករ មកពី​ថៃ​។ ខេត្តបន្ទាយមានជ័យ ៤​នាក់ ជា​ពលករ មកពី​ថៃ​។ បាត់ដំបង ៤​នាក់ ជា​ពលករ​មកពី​ថៃ​។ ឧ​ត្ត​រ​មានជ័យ ១៣​នាក់ ជា​ពលករ​មកពី​ថៃ ៩​នាក់ និង​ឆ្លង​សហគមន៍ ៤​នាក់​។ ប៉ៃលិន ១៤​នាក់ ជា​ពលករ​មកពី​ថៃ​។ សៀមរាប ៣​នាក់ ជា​ពលករ​មកពី​ថៃ​។ ត្បូងឃ្មុំ ម្នាក់ ជា​ពលករ​មកពី​ថៃ​។ ព្រៃវែង ២​នាក់ ជា​ពលករ​មកពី​ថៃ​។

សេចក្តីប្រកាស​ដដែល បង្ហាញថា នៅ​ថ្ងៃទី​១ ខែសីហា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ បំប្លែង​ថ្មី ៦៦​នាក់ រួមមាន​៖ នៅ​ភ្នំពេញ ៤​នាក់ លើ​អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់ម៉ែត ខាង​រោគ​ស្ត្រី បុគ្គលិក​អនាម័យ​ម្នាក់ និង​អ្នកជំងឺ​ផ្នែក​សង្គ្រោះបន្ទាន់​ម្នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​អ្នកដំណើរ​បរទេស​ពី​ប្រទេស​ម៉ាឡេស៊ី ម្នាក់​។ ខេត្តកំពង់ចាម ម្នាក់ ជា​អ្នកភូមិ​ស្គន់ ស្រុក​ជើងព្រៃ​។ ឧ​ត្ត​រ​មានជ័យ ២១​នាក់ ជា​ពលករ​មកពី​ថៃ ១២​នាក់ ( អាចមាន​ការប៉ះពាល់​ដ​ល់​ប្រជាជន ដែល​លក់ដូរ​នៅក្នុង​សហគមន៍ ) និង​ក្នុងនោះ មាន​ឆ្លង​បុគ្គលិក​សុខាភិបាល ចំនួន ៩​នាក់ )​។ ខេត្តកំពង់ធំ ម្នាក់ ជា​កូន​កម្មករ​លើក​ជ័រ នៅ​ឧ​ត្ត​រ​មានជ័យ ធ្លាប់​ប៉ះពាល់​ជាមួយ​ពលករ​មកពី​ថៃ​។ ខេត្តបន្ទាយមានជ័យ ៣​នាក់ ជា​ពលករ មកពី​ថៃ​។ បាត់ដំបង ម្នាក់ ជា​ពលករ​មកពី​ថៃ​។ ប៉ៃលិន ១៥​នាក់ ជា​ពលករ​មកពី​ថៃ​។ សៀមរាប ១៩​នាក់ ជា​ពលករ​មកពី​ថៃ​។ ខេត្ត​ត្បូងឃ្មុំ ម្នាក់ ជា​ពលករ​មកពី​ថៃ​។​

ក្រសួងសុខាភិបាល បានប្រកាសថា យោងតាម​លទ្ធផល​ខាងលើ បង្ហាញ​ឲ្យ​យើង​ឃើញថា វីរុស ដែល​តា​២ ( Delta ) បាន និង​កំពុង​រាតត្បាត ចូលក្នុង​សហគមន៍​យើង​ហើយ​។​

គិត​ត្រឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ ដែល​តា ចំនួន ១១៤​នាក់​។ ដូច្នេះ បើ​គិត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ ដែល​តា ចំនួន ២២៣​នាក់​ហើយ​៕​