ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ចាក់​បាន​ជាង ៣៦០០០​នាក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ខែសីហា​នេះ ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ​។…

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ ខែសីហា​នេះ ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ​។ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១​សីហា​នេះ កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ បាន ៣៦៨៣០​នាក់ ស្មើនឹង ១,៨៧% នៃ​ចំនួន​កុមារ និង​យុវវ័យ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ទូទាំងប្រទេស ១ ៩៦៦ ៩៣១​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​សូម​រម្លឹកថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ នៅ​ថ្ងៃទី​១ ខែសីហា​នេះ ចាប់​ផ្តើមដំបូង នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​

​របាយការណ៍​ប្រចាំថ្ងៃ​ដដែល បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​បាន​ចំនួន ៧ ៣៨៥ ០១៣​នាក់ ស្មើនឹង ៧៣,១៨% នៃ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង ក្នុង​គោលដៅ ១០​លាន​នាក់​។​

​របាយការណ៍​របស់​ក្រសួងសុខាភិបាល បង្ហាញថា ក្នុងចំណោម​អ្នក​ចាក់​វ៉ាក់សាំង ៧ ៣៨៥ ០១៣​នាក់ គឺ​បាន​ចាក់​វ៉ាក់សាំង ៤​ប្រភេទ រួមមាន​៖ ១-Sinopharm ចំនួន ២ ៦៩៩ ៨០៤​នាក់ ២-AstraZeneca ( Covishield ) ១៦៥ ៦០៨​នាក់ ៣-AstraZeneca ( ជប៉ុន ) ចាក់​បាន ១០៣ ៤០៦​នាក់ និង ៤-Sinovac ( សម្រាប់​អ្នកមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ) ចំនួន ៤ ៣៧៩ ៣៦៥​នាក់​៕