ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ថៃ​ម្នាក់ ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ កំពស់ ១៤​ជាន់ ដោយ​មិន​មូលហេតុ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ បុរស​ជនជាតិ​ថៃ​ម្នាក់ ធ្លាក់​ពីលើ​អគារ​កាស៊ីណូ និង​សណ្ឋាគារ សេន ផា​លេស កម្ពស់ ១៤​ជាន់ មក​ទើ​លើ​អគារ កំពុង​សាងសង់​ថ្មី…

ខេត្តបន្ទាយមានជ័យ​៖ បុរស​ជនជាតិ​ថៃ​ម្នាក់ ធ្លាក់​ពីលើ​អគារ​កាស៊ីណូ និង​សណ្ឋាគារ សេន ផា​លេស កម្ពស់ ១៤​ជាន់ មក​ទើ​លើ​អគារ កំពុង​សាងសង់​ថ្មី ជាន់​ទី​១ បណ្តាល​ឲ្យ​បាត់បង់​ជីវិត គួរ​ឲ្យ​មួយ​រំពេច​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង​០៥​នាទី យប់​ថ្ងៃទី​៣០ ខែកក្កដា ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជនជាតិ​ថៃ ឈ្មោះ វ៉ា​រី​ស ផាន​ថា​ណាត ស៊ី​រី​ដេ​ឆៃ ភេទ​ប្រុស កើត​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៨២ មាន​ទីលំនៅ​ផ្ទះ​11/3 ភូមិ​៤ ឃុំ​តា​កៀន​ធៀ ស្រុក​បាង​ឡា​មុង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ មាន​អត្តសញ្ញាណ​ប័ណ្ណ លេខ 3100203455570 កាន់​កាត​ក្រុមហ៊ុន​កាស៊ីណូ សេន ផា​លេស លេខ T-311-04 នៅ​បន្ទប់​លេខ​៣១២ ជាន់​ទី​៣​។

ក្រោយពី​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ពិនិត្យ​ចំនុចកើតហេតុ​អគារ​កាស៊ីណូ សេន ផា​លេស ជាន់​ទី​១៤ ឃើញ​មាន​បន្សល់ទុក​នូវ​ស្បែកជើងផ្ទាត់​ពណ៌​ក្រហម ១​គូ កាបូប​ក្រវ៉ាត់​ចង្កេះ ពណ៌​ប្រផេះ​មួយ ក្នុងនោះ មាន​៖ ១-​អត្តសញ្ញាណប័ណ្ណ ១​សន្លឹក ២-​កាត​ចេញចូល​កាស៊ីណូ ១​សន្លឹក ៣-​សៀវភៅ​ធនាគារ ២​ក្បាល ៤-​កាត​ធនាគារ ២​សន្លឹក ៥-​ដប​​ទឹក​ថ្នាំ​វែ​ប​តូច ១​ដប ៦-​ដុំ​សាក​ថ្ម​ទូរស័ព្ទ ១ ដែកកេះ ទឹកអប់ ១​ដប ម្សៅ​លាប ១​កំប៉ុង អង្កាំ​ជ័រ​ខ្សែដៃ ២​ខ្សែ​។

​បន្ទាប់មក សមត្ថកិច្ច បាន​បន្តទៅ​មើល​អគារ​ជាន់​ទី​១ ដែល​កំពុង​សាងសង់ គ្មាន​បន្ទប់ និង​ជា​កន្លែង​ជនរងគ្រោះ ធ្លាក់​មកជា​ន់ទី​១ ដែល​កំពុង​សាងសង់​នោះ ឃើញ​មាន​ទូរ​សព្ទ ១​គ្រឿង​។

​ក្រៅពី​បាន​ពិ​និត្យនៅ​កន្លែងកើតហេតុ​រួច សមត្ថកិច្ច​បាន​យក​សំណាក​សាកសព​ធ្វើតេស្ត​អវិជ្ជមាន​កូ​វីត​១៩ និង​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ឃើញថា អវិជ្ជមាន​។ ប​ច្ច​ប្បន្ន សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ ថា​តើ​ជា​ករណី​លោត​សម្លាប់ខ្លួន ឬ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃាតកម្ម​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ