ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​​វ៉ាក់សាំង​១​លាន​ដូ​ស​បន្ថែមទៀត​​ដល់​​កម្ពុជា​ ជា​ជំនួយ​លើក​ទី​៥

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក ​វ៉ាក់សាំង​កូ​វី​ដ​ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ដែល​ជា​ជំនួយ​ជំហាន​ទី​៥​របស់​ចិន​ជូន​កម្ពុជា​

​រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក ​វ៉ាក់សាំង​កូ​វី​ដ​ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ដែល​ជា​ជំនួយ​ជំហាន​ទី​៥​របស់​ចិន​ជូន​កម្ពុជា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២១​។

វ៉ាក់សាំង​ចិន​ស៊ី​ណូ​ហ្វា​ម​ចំនួន​១​លាន​ដូ​ស​បន្ថែម​ទៀត​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​។ នេះ​ជា​ជំនួយ​វ៉ាក់សាំង លើក​ទី​៥​របស់​ភាគី​ចិន​ជូន​មក​កម្ពុជា​ ។ ​នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។
ស្ថានទូត​បាន​លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ ចំនួន​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់​ចិ ន​ជូន​មក​កម្ពុជា​មាន​ចំនួន​សរុប​៣.២​លាន​ដូ​ស​។

ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​វីរុស​កូ​វី​ដម​ក ចិន​និង​កម្ពុជា​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​រួម​គ្នា​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ បង្កើត​បានជា​គំរូ​សម្រាប់​កិច្ច​សហ ប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​វីរុស​ក្នុង​សហគមន៍​អន្តរជាតិ​។

ស្ថានទូត​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២១​នេះ ចិន​បាន​ផ្តល់​វ៉ា​ក់​សាំ ង​កូ​វី​ដ​ដល់​កម្ពុជា​សរុប​១៨.៧​លាន​ដូ​ស ក្នុង​នោះ​៣.២​លាន​ដូ​ស​ជា​ជំនួយ​ឥត​សំណង និង​១៥.៥​លាន​ដូ​ស​ជា​ការ​បញ្ជា​ទិញ​របស់​ភាគី​កម្ពុជា​។ ក្នុង​ពេល​ឆាប់​ៗ​នេះ ភាគី​ចិន​នឹង​ផ្តល់​ជំនួយ​ជា​សម្ភារៈ​បន្ទាន់​ជូន​ភាគី​កម្ពុជា​សម្រាប់​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស ដែល​មាន​តម្លៃ​សរុប​ជាង​២០​លាន​យ័ន ក្នុង​នោះ​រួម​មាន​ម៉ាស៊ីន​អុក​ស៊ី​សែន​សម្រាប់​វេជ្ជសាស្ត្រ ម៉ាស៊ីន​ជំនួយ​ដកដង្ហើម និង​សម្លៀក​បំពាក់​ការពារ​ជាដើម ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ជំងឺ​វីរុស​។

ស្ថានទូត​បាន​បញ្ជាក់​ថា​«​ចិន​និង​កម្ពុជា គឺជា​បងប្អូន​ល្អ​ប្រៀប​ដូច​ដៃ​និង​ជើង និង​ជា​មិត្តភក្តិ​ល្អ​ក្នុង​សហគមន៍​វាសនា​រួម​។ ភាគី​ចិន​នឹង​បន្ត​ធ្វើ​ជា​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ និង​ជា​បង្អែក​យុទ្ធសាស្ត្រ​វ៉ាក់សាំង​សម្រាប់​កម្ពុជា និង​គាំទ្រ​មិន​ងាករេ​ដល់​កិច្ចការ​ងា រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​វីរុស​នៅ​ក្នុង​កម្ពុជា​។ ដរាបណា​ជំងឺ​វីរុស​កូ​វី​ដ​នៅ​កម្ពុជា​មិន​ទាន់​បញ្ចប់ ការ​ផ្តល់​ជំនួយ​របស់​ចិន​មក​កម្ពុជា​ក៏​មិន​អាច​បញ្ឈប់​បាន​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ