ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​កំពង់ចាម ត្បូងឃ្មុំ កណ្ដាល បាត់ដំបង និង​ប៉ៃលិន​លើកទឹកចិត្ត ឱ្យ​ដាំពោត​ពូជ​ថ្មី​សម្រាប់​នាំ​ចេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ ដើម្បី​ជួយ​លើកកម្ពស់​កសិករ អ្នក​ដាំពោត និង​ជំរុញ​ការ​នាំ​ចេញ​កសិផល​ប្រទេស​នេះ ក្រសួងកសិកម្ម កំពុង​សហការ​ជាមួយ​អ្នកជំនាញ​សាធារណ​កូរ៉េ បង្កាត់​ពូជ​ពោត អ៊ី​ប្រ៊ី​ដ (CHM01) ដោយ​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ស្ថានីយ៍​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក…

រាជធានី​ភ្នំពេញ៖ ដើម្បី​ជួយ​លើកកម្ពស់​កសិករ អ្នក​ដាំពោត និង​ជំរុញ​ការ​នាំ​ចេញ​កសិផល​ប្រទេស​នេះ ក្រសួងកសិកម្ម កំពុង​សហការ​ជាមួយ​អ្នកជំនាញ​សាធារណ​កូរ៉េ បង្កាត់​ពូជ​ពោត អ៊ី​ប្រ៊ី​ដ (CHM01) ដោយ​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ស្ថានីយ៍​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។ គម្រោង​នេះ នឹង​បង្កើត​ពូជ​ពោត​ចែកចាយ​កសិករ​តាម​បណ្ដា​ខេត្ត ដែល​សក្ដានុពល​ដំ​ដុះ​ពោត សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។

លោក​ចាន់ សា​រុ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា ស្ថានីយ៍​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក បាន​ធ្វើ​កិច្ចការ​នេះ​ជា ច្រើន​ឆ្នាំ​មក​ហើយដោយ​បង្កាត់​បាន​នូវ​ពូជ​ពោត​អ៊ី​ប្រី​ដ (CHM01) ក្រោម​គម្រោង​ជួយ​ឧត្ដ​ម្ភ​គាំទ្រ​ពី ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។ ផលិតកម្ម​គ្រាប់ពូជ​ពោត​អ៊ី​ប្រ៊ី​ដ និង​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​គ្រាប់ពូជ​ពោត​នេះ នៅ​កម្ពុជា ដែល​មាន​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នា​២០២១ ដល់​ឆ្នាំ​២០២៣ ក្នុង​គោលបំណង​សំខាន់​ពីរ​គឺ​បង្កើត និង​រៀបចំ​ប្រព័ន្ធ​ផ្សាយ​ពូជ​ពោត​អ៊ី​ប្រ៊ី​ដ និង​មួយទៀត​គឺ បង្កើត​សមត្ថភាព​វិទ្យាសាស្ត្រ​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍ ពូជ​ពោត​អ៊ី​ប្រ៊ី​ដ​ថ្មី​ៗ​បន្ថែម​ទៀត ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ពូជ​ពោត​ពី​ក្រៅប្រទេស ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ទៅ​ដល់​ស្ថានីយ៍​ស្រាវជ្រាវ​កសិកម្ម​បន្ទាយដែក កាលពី​ចុងខែ​កក្កដា មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​កូរ៉េ​នៅ​ភ្នំពេញ​ផង​នោះ លោក​ចាន់ សា​រុ​ទ្ធ បញ្ជាក់​ថា​កម្ពុជា​នឹង​បង្កើត​ការ​ផលិត​គ្រាប់ពូជ​ពោត​អ៊ី​ប្រ៊ី​ដ ដើម្បី​បែងចែក​គ្រាប់ពូជ​មាន​ត​ម្លែ​ថោក ដល់​កសិករ​ឱ្យ​ប្រើប្រាស់​បាន​ទូលំទូលាយ នៅ​តំបន់​ខេត្ត​គោលដៅ​មាន​ដូច​ជា ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តកណ្ដាល ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។

តាម​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លង​មក​យើង​សង្ឃឹមថា​មន្ត្រី​យើង​នឹង​មាន​ជំនាញ​ក្នុង​ការ​បង្កាត់​និង​ផលិត​គ្រាប់ពូជ​ពោត អ៊ី​ប្រ៊ី​ដ​ដោយ​ខ្លួនឯង​ដើម្បី​រួមចំណែក​កាត​បន្ថយ​ការ​នាំ​ចូល​ពូជ​ពោត​ពី​ក្រៅប្រទេស​ជា​បណ្ដើរ​ៗ​។ បន្ថែម​ពី​នេះ កសិករ​នឹង​ទទួល​បាន​នូវ​ជំនាញ បច្ចេកទេស​បន្ថែម​ទៀត​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ពោត​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ផលិតកម្ម និ​ទទួល​ប្រាក់​ចំណូល​ខ្ពស់​។ នា​ពេល​អនាគត​ផលិតកម្ម​ដំណាំ​ពោត នៅ​ប្រទេស​កម្ពុជា​នឹង​មានការ​រីក​ចម្រើន ព្រមទាំង​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន ។

លោក Yun Hyuncheol តំណាង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​គម្រោង អភិវឌ្ឍ​ផលិតកម្ម​គ្រាប់ពូជ​ពោត​អ៊ី​ប្រ៊ី​ដ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពូជ​នៅ​កម្ពុជា ដែល​គាំទ្រ​ដោយ​ប្រទេស​កូរ៉េ​នេះ នឹង​ចូលរួម​ចំណែក ការ​អភិវឌ្ឍ វិ​ស្ស័​យ​កសិកម្ម នៅ​កម្ពុជា​លើកកម្ពស់​ជីវភាព​កសិករ ក្នុង​ខេត្ត​គោលដៅ​តាម​រយៈ​ការ​ដាំ​ដុះ និង​ពង្រីក​ការ​ដាំ​ដុះ​ពួ​ជ​ពោត​ថ្មី​នេះ​៕

អត្ថបទសរសេរ ដោយ