ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​សាន សុខ​កក្កដា ទ្រាំ​លែង​បាន​ប្រកាស​ឈប់​ពាក់ព័ន្ធ​ជាមួយ​ស្វាមី

2 ឆ្នាំ មុន
  • ភ្នំពេញ

ចំណង​ស្នេហ៍​ខុស​វ័យ ដែល​ធ្វើ​អោយ​គេឯង​មានការ​តាមដាន ពេល​នេះ​បាន​វិវត្តន៍​ក្លាយជា​រឿងរ៉ាវ​ថ្មី​ទៀត​ហើយ​។ ស្នេហា​ដែល​មហាជន​រមែង​ជឿ​ថា ខាង​ស្រី​មានសំណាង ពេល​នេះ​បែរជា

រាជធានី​ភ្នំពេញ ៖ ចំណង​ស្នេហ៍​ខុស​វ័យ ដែល​ធ្វើ​អោយ​គេឯង​មានការ​តាមដាន ពេល​នេះ​បាន​វិវត្តន៍​ក្លាយជា​រឿងរ៉ាវ​ថ្មី​ទៀត​ហើយ​។ ស្នេហា​ដែល​មហាជន​រមែង​ជឿ​ថា ខាង​ស្រី​មានសំណាង ពេល​នេះ​បែរជា​តោះតើយ ហើយ​ធ្វើ​អោយ​គ្រប់​គ្នា​សោកស្តាយ​បំផុត​។ ភាគី​ម្ខាង​បាន​ចាត់​ទុក​ថា ជា​រឿង​បោកប្រាស់​ចិត្ត ហើយ​បង្ខំចិត្ត​ដើរ​ចេញ មិន​បាន​ចរចា​អោយ​ដឹង​ខុស​ត្រូវ មិនមែន​ជា​ដំណោះស្រាយ ព្រោះ​អ្វី​ៗ​មាន​ញាតិ​ផង​ដឹង​ឮ​ទទួលស្គាល់​ជា​ផ្លូវការ​ទៅ​ហើយ​។

រឿងរ៉ាវ​រវាង​អតីត​អ្នកចម្រៀង សាន សុខ​កក្កដា និង​ស្វាមី​វ័យក្មេង ដែល​បង្ក​ការ​តាមដាន ក្រោយ​មិន​ត្រូវ​គ្នា ពេល​នេះ​បាន​ឈាន​ដល់​រឿង​កាន់តែ​ក្តៅ​ឡើង​ៗ​។ អ្នក​នាង​លែង​ទ្រាំ​ផ្តល់​ការ​យោគយល់​ទៀត​ហើយ ដោយ​បាន​ប្រកាស​ចំ​ៗ​ថា ឈប់​ត្រូវការ​ប្តី​មិន​ទទួលខុសត្រូវ ហើយ​សុខចិត្ត​មើលថែ​ដំណក់ឈាម ដោយ​មិនបាច់​មាន​មនុស្ស​ប្រុស​ក៏​បាន​។

អ្នក​នាង កក្កដា ហៅ​ម៉ាក់​ដា បាន​សរសេរ​ថា «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ ខ្ញុំ សាន សុខ​កក្កដា នឹង​ប្រុស​ម្នាក់​នេះ ស៊ី​ត វណ្ណ​ស្នា​វី មិន​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ទេ រយៈពេល​៣​ខែ​នេះ លោក​ស្ងាត់​មិន​បាន​ទាក់ទង​មក​ខ្ញុំ​ទេ ចឹ​ង​ខ្ញុំ​នឹង​ប្តឹង​លែងលះ​លោក​តាម​ផ្លូវច្បាប់ ហើយ​លោក​អាច​មាន​សេរីភាព មិនសូវ​ពិបាក ឆាត ឬ​ខ​ល​វី​ដេ​អូ​ជាមួយ​ស្រី​ៗ​ក្រោយ​ៗ​របស់​លោក មិន​មាន​ភ័យ​ខ្លាច​អី​ទៀត​ទេ ព្រោះ​មិន​ទាក់ទង​នឹង​ខ្ញុំ ចឹ​ង​សុំ​ស្រី​ៗ​ដែល​ទាក់ទង​គេ​ហ្នឹង​រាល់ថ្ងៃ​សប្បាយចិត្ត​ចុះ គេ​មាន​សេរីភាព​ហើយ ។ អរគុណ​ដែល​បាន​ផ្តល់​កំណើត​កូនប្រុស​ម្នាក់​នេះ​អោយ​ខ្ញុំ អស់កម្ម​ត្រឺ​ម​នេះ​ចុះ​ល្អ​ហើយ សូម​អោយ​លោក​មានសំណាង​ផង​ចុះ ។ អរគុណ​អ្នក​ម្តាយក្មេក ដែល​មានចិត្ត​ល្អ​ចំពោះ​ខ្ញុំ​រហូត​មក​។ ចុង​ក្រោយ​ហើយ​ដែល​ខ្ញុំ​ទំលាយ​រឿង​ផ្ទាល់​ខ្លួ​របស់ខ្ញុំ ខ្ញុំ​មិន​ចង់​ទេ តែ​នេះ​ជា​កម្ម​របស់ខ្ញុំ​ដែល​មក​ជួប​អា​មនុស្ស​អត់​ខួរ អត់​បេះដូង គ្មាន​អាសូរ សូ​ម្បី​តែ​កូន​ខ្លួនឯង ។

អ្នក​នាង​កក្កដា ទ្រាំ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ដែល​គិត​ចង់បាន​ស្វាមី​ថ្មី​ទៀត​ទេ​។​គ្រួសារ​មុន​មិន​មានរឿង​ល្អក់កករ​អ្វី​ធំដុំ​ទេ ជា​គ្រួសារ​បរទេស (​ប្តី​បរទេស​)​។ ដោយសារ​យល់​កន្លង់​ក្មេង ដាក់ចិត្ត​ស្រឡាញ់​ពេក ហើយ​អ្នក​នាង​ក៏​ធ្លាប់​ប្រាប់​គាត់​ថា មេម៉ាយ ហើយ​ជា​ប្រពន្ធ​ត្រូវ​គិត​អោយ​ច្បាស់​។

យ៉ាងណា នេះ​ជា​វិ​ថី​ជីវិត​មួយ​ដែល​ស្មាន​មិន​ដល់ ព្រោះ​កម្រិតជីវភាព​មានការ​ចាំបាច់ អ្នក​នាង​សក្ក​ដា ដែល​មាន​ទឹកដម​សំឡេង ពីរោះ មិន​អាច​តស៊ូ ជាមួយ​អាជីព​សិល្បៈ​បាន​ហើយ ងាក​មក​ធ្វើការ​ផ្នែក​ទាហាន និង​រកស៊ី​លក់ដូរ ។ អ្នក​នាង​បាន​សម្រេចចិត្ត​ហើយ​ថា នឹង​មិន​យក​បុរស​ណា​ទៀត​ទេ ហើយ​សុខចិត្ត​ដាក់​ចិញ្ចឹម​មើលថែ​ទាំ​កូន​ទាំងអស់​គ្នា អោយ​បាន​ភាព​កក់ក្តៅ​ឡើង​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ