ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ែនតា​អេ​ឡិច​ត្រូ​និក​ថ្មី​របស់​ក្រុមហ៊ុន Google

8 ឆ្នាំ មុន

ទីបំផុត​ក៏​មាន​រូបភាព ព្រមទាំង​ឯកសារ​ស្តី​ពី​វ៉ែនតា​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន Google ជំនាន់​ថ្មី​គឺ «Google Glass Enterprise Edition » ខណៈ​ព័ត៌មាន​ពី​ឧបករណ៍​នេះ​បាន​ស្ងាត់​មួយ​រយៈ​ធំ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល

ទីបំផុត​ក៏​មាន​រូបភាព ព្រមទាំង​ឯកសារ​ស្តី​ពី​វ៉ែនតា​អេ​ឡិច​ត្រូ​និករ​បស់​ក្រុមហ៊ុន Google ជំនាន់​ថ្មី​គឺ «Google Glass Enterprise Edition » ខណៈ​ព័ត៌មាន​ពី​ឧបករណ៍​នេះ​បាន​ស្ងាត់​មួយ​រយៈ​ធំ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល Explorer Edition កាលពី​ឆ្នាំ​២០១៣ ម្តង​រួច​មក​ហើយ​នោះ ។

រូបភាព​មួយ​ចំនួន​ខាងក្រោម​នេះ និង​គេហទំព័រ FCC បាន​លេច​ចេញ​មុន​ពេល​ក្រុមហ៊ុន​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​វា​អាច​ជា​រូបភាព​ពិត ព្រមទាំង​ព័ត៌មាន​ជាក់ស្តែង​អាស្រ័យ​តាម​ការ​ចេញផ្សាយ​ពី​កាសែត​អា​មេ​រិ​ក Wall Street Journal អះអាង​ពី​លក្ខណៈ​ពិសេស​របស់​វ៉ែនតា​អេ​ឡិច​ត្រូ​និក Enterprise Edition រួម​មាន​៖

-Intel Atom Processor ជំនាន់​ថ្មី
-​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​មុន
-​បង្កើត​ការ​ទាក់ទង​ឥត​ខ្សែ (Wireless) ជាមួយ​ប្រព័ន្ធ 5GHz Wi-Fi
-​សមត្ថភាព​កាន់តែ​ទំនើប និង​អស្ចារ្យ

ក្រៅពី​នេះ​ម៉ូ​ដែល​ថ្មី​នេះ​មានការ​រចនា​រូបរាង​ថ្មី និង​ការ​ផ្លាស់​ប្តូរ​គ្រាប់​ចុច​(Button) រើ​ទៅ​ខាងក្រោយ​ឧបករណ៍ ។ ជាមួយ​គ្នា​នេះ​ដែរ វា​នឹង​ប្រតិបត្តិការ​ជាមួយ​កម្មវិធី​សម្បូរ​បែប​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ប្រើប្រាស់​នូវ​មុខងារ ថ្មី​ៗ​មុន​ពេល​នាំ​ចេញ​ទៅ​ពិភពលោក​ជា​ទ្រង់ទ្រាយ​ធំ ។ តម្លៃ​របស់​វា​មិន​ត្រូវ​បានឱ្យ​ដឹង​នោះ​ទេ តែ​វ៉ែនតា Explorer Edition ជំនាន់​មុន​មាន​តម្លៃ ១៥០០ ដុល្លារ​ឯណោះ​៕​