ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វណ្ណ សារៈ បាត់​ចំណូល ៧០០ ដុល្លារ ក្នុង​ខែ​ពេល​វិស័យ​ទេសចរ នៅ​សៀមរាប​ស្លា.ប់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ លោក​វណ្ណ សារៈ ធ្លាប់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ នៅ​ភោជនីយ​ដ្នា​ន​មួយ​កន្លែង នៅ​លើ​ទឹកដី​អង្គរ​។ លោក​ធ្លាប់​ទទួល​បាន​ប្រាក់ខែ ៧០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ…

ខេត្តសៀមរាប​៖ លោក​វណ្ណ សារៈ ធ្លាប់​ជា​អ្នក​មើល​ការ​ខុស​ត្រូវ នៅ​ភោជនីយ​ដ្នា​ន​មួយ​កន្លែង នៅ​លើ​ទឹកដី​អង្គរ​។ លោក​ធ្លាប់​ទទួល​បាន​ប្រាក់ខែ ៧០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ប៉ុន្តែ​នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ លោក​បាន​បាត់​ការងារ ដោយសារ​កន្លែងធ្វើការ​បាន​កាត់​បន្ថយ​បុគ្គលិក នៅ​ពេល​អាជីវកម្ម​ម្តង​បើក​ម្តង​បិទ ហើយ​ពុំ​សូវ​មាន​ភ្ញៀវ​ទៀត​នោះ​។

នៅ​ពេល​បាត់​ការងារ ដែល​លោក​បាន​បម្រើ​ការ ជា​ច្រើន​ឆ្នាំ​នៅ​ដើមឆ្នាំ​២០២១​នេះ លោក​បាន​ងាក​ទៅ​ចាប់​អាជីព​ចាស់ ដែល​លោក​ធ្លាប់​រៀន​ចេះ​ពី​មុន នោះ​ធ្វើ​ជាង​ជួសជុល​អេ​ឡិច​ត្រូ​និក ប៉ុន្តែ​ផ្តើម​របរ​ថ្មី​លើ​ជំនាញ​ចាស់​នេះ មិន​កាក់កប​សោះ​។

លោក​សារៈ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ផ្តើម​មុខរបរ​ជួសជុល​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក ដែល​ជា​ចំណេះ​ចាស់​របស់ខ្ញុំ តែ​ដំបូង​ៗ​នេះ​ចំណូល​មិន​ទៀងទាត់​ទេ ខែ​ខ្លះ​រក​ចំណូល​បាន ៣០០​ដុល្លារ​អា​មេ​រិ​ក ពេល​ខ្លះ​ក៏​មិន​បាន​ដោយសារ​ក​ក្តា​ជា​ច្រើន ដូច​ជា​ខ្វះ​ដើមទុន​ទិញ​សម្ភារៈ​មក​លក់ ឱ្យ​ស្រប​តម្រូវការ​និង​ម្យ៉ាងទៀត ទីតាំង ដែល​លោក​បើក​អាជីវកម្ម​នេះ មិនល្អ​ទៀត មិន​ស្ថិត​នៅ​ទីប្រជុំជន​។ ដូច្នេះ​បើ​ប្រៀបធៀប​ពេល​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន និង​ជាង​ជួសជុល​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និ​ច គឺ​ខុស​គ្នា​ជាង​ពាក់កណ្តាល​ឯណោះ ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ជីវភាព​រស់ នៅ​ប្រចាំ​ថ្ងៃ​ខ្លាំង​ណាស់ នៅ​ពេល​នេះ​»​។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ធ្លាប់​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ជាង ៩០​ភាគរយ នៅ​កម្ពុជា បាន​ផ្អាក​ដំណើរការ​ក្នុង​រយៈពេល នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​នេះ​។ បុគ្គលិក កម្មករ នៅ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍ នៅ​ក្នុង​មាន​អ្នកបម្រើ​ការងារ​នៅ​សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម ឬ​ទីភ្នាក់ងារ​ទេសចរណ៍​ប្រមាណ​ជាង ៥ ម៉ឺន​នាក់ ក៏​បាត់បង់​ការងារ ដែល​នៅ​ក្នុង​នោះ​ទំនង​បាន​រាប់​បញ្ចូល​លោក វណ្ណ សារៈ ដែល​ហើយ​។

លោក វណ្ណៈ មាន​អាយុ ៤០ ឆ្នាំ និង​មានកូន​តូច​ៗ​បី​នាក់​នៅ​ក្នុង​បន្ទុក​។ លោក​បាន​ជួល​ផ្ទះ​គេ ក្នុង​តម្លៃ ១៥០ ដុល្លារ​រស់នៅ​និង​ប្រកបរ​បរជា​ជាង​អេ​ឡិច​ត្រូ​និក​នេះ​។ លោក​មានស្រុក​កំណើត​នៅ​ស្រុក​ពូក ខេត្តសៀមរាប​។ លោក​បាន​បន្ត​ថា​៖ «​តាំងពី​បាត់បង់​ការងារ ដែល​មាន​ចំណូល​គួរសម​មក​យើង បាន​ចាយវាយ​ត្បិតត្បៀត ទាំង​លើ​ចំណីអាហារ​និង​ការ​ស្លៀកពាក់​។ របរ​ថ្មី​របស់ខ្ញុំ​គ្រាន់​ដោះ​ទាល់​ប៉ុណ្ណោះ បាន​ហូប​មួយ​គ្រា​ៗ​ប៉ុណ្ណោះ ពីព្រោះ​យើង​នៅ​ខ្វះខាត​ច្រើន​។ ខ្ញុំ​មិន​ហ៊ាន​ពង្រីក​របរ​នេះ​ក្នុង​កាលៈទេសៈ ដែល​ពលរដ្ឋ​ជា​ទូទៅ​នៅ​សៀម​រាន​នេះ មានការ​លំបាក​នោះ​ទេ​។ អ្នក​សៀមរាប​បច្ចុប្បន្ន​លំបាក​ណាស់​គ្រប់​គ្នា ដូច្នេះ​យើង​មិន​អាច​ពង្រីក​អ្វី​ដែល​ធំ​ៗ​ភ្លាម​បាន​ឡើយ​»​។

លោក វណ្ណៈ សារៈ និយាយ​បណ្តើរ ជួសជុល​ទូរទស្សន៍​ដែល​ខូច​មូ​យ​គ្រឿង​បណ្តើ​រថា នៅ​ពីមុខ​គ្រឿងបន្លាស់​ទូរទស្សន៍ ម៉ា​ញ៉េ​ចាស់​ៗ បុរស​ដែល​មាន​សម្បុរ​សរូប​នេះ បាន​បញ្ជាក់​ថា ផ្តើម​អាជីព​ថ្មី​នេះ លោក​ពុំ​ទាន់​មាន​ម៉ូយ​ច្រើន​ឡើយ​។ ទោះបី​ជាង​អេ​ឡិ​ក​ត្រូ​និក​ជា​របរ​មួយ​ល្អ ប៉ុន្តែ​លោក​ស្រឡាញ់​ខាង​វិស័យ​ទេសចរណ៍​ជាង​។ លោក​សង្ឃឹមថា នៅ​ពេល​សៀមរាប​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ លោក​នឹង​វិល​ទៅ​ប្រកប​សេវាកម្ម ក្នុង​វិស័យ​មាស​ប៉ៃ​តង​កម្ពុជា វិញ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ