ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ដំណក់​ប្រេង​ដំបូង​នៅ​កម្ពុជា​ប្រហែល​បរាជ័យ តែ​ជោគជ័យ​រ៉ែ​មាស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឱ្យ​ដឹង​ថា ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ដែល​រំពឹង​ថា​នឹង​

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឱ្យ​ដឹង​ថា ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ដែល​រំពឹង​ថា​នឹង​បាន​ចំណូល​ជួយ​សេដ្ឋកិច្ចជាតិ​កាល​ពេល​កន្លង​មកនេះ​ប្រហែលជា​បរាជ័យ​ហើយ​។ តែ​យ៉ាងណាមិញ​កម្ពុជា​ហាក់​ជោគជ័យ​ទៅ​លើ​រឿង​រ៉ែ​មាស ដោយ​សម្តេច​បាន​ពោល​ថា កម្ពុជា​ចំ​រ៉ា​ញ់​មាស ១៣៧​គីឡូ ក្នុង​១​ខែ ។

«​ចំនួន ១៣៧​គីឡូ ១​ខែ មាស​ដែល​កម្ពុជា​ចំ​រ៉ា​ញ់​បាន នេះ​គេ​ហៅ​ថា មាស​មិន​ទាន់​បាន ១០០% ទេ តែ​ទំហំ​បាន​មក​ពី​មាស​នេះ អាច​រក​ចំណូល​ចូលជាតិ​បាន​»​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សម្តេច​តេ​ជោ ជា​ព្រឹក​ថ្ងៃ​ទី ១ ខែសីហា ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ដល់​កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​១៧ ឆ្នាំ នៅ​វិមាន​សន្តិភាព ដែល​យុទ្ធនាការ​នេះ​គឺ​មាន​ទាំង​ចៅ​ៗ​របស់​សម្តេច​តេ​ជោ និង​ចៅ​ៗ​របស់​ឥស​រ្ស​ជន​កំពូល​ៗ​បាន​មក​ចូលរួម​ទទួល​ការ​ចាក់​វ៉ាក់សាំង​នេះ ។

សម្តេច​តេ​ជោ បាន​ប្រកាស​អំពី​ប្រេង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​សុំ​និយាយ​បន្តិច​រឿង​នេះ ថ្ងៃ​ទី ២៩​ខែធ្នូ ឆ្នាំ​២០២០ ដែល​យើង​ប្រកាស​ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​ប្រហែលជា​បរាជ័យ​ហើយ គ្រោង​ថា​ក្នុង​មួយ​ថ្ងៃ​បាន​៥​ពាន់​៧០០​បារ៉ែល ទីបំផុត​មួយ​ថ្ងៃ​បាន​តែ​១​ពាន់​បារ៉ែល ។ ឥឡូវ ក្រុមហ៊ុន​នេះ​ក្ស័យធន វា​បូក​ថែម​ទាំង​យក​កប៉ាល់​ដែល​យើង​បូម​ដាក់ រត់​ចេញ​បាត់​ទៅ​»​។ សម្តេច​បន្ត​ថា​ការ​រត់​ចេញ​បាត់​របស់​កប៉ាល់​នេះ​ភាគី​កម្ពុជា​ទប់ស្កាត់​មិន​ទាន់​ដោយ​គេ​បាន​ចូល​ដល់​ទឹកដី​ថៃ ហើយ​គេ​មាន​មេធាវី​របស់​គេ​ដោយ​បាន​ជួល​កប៉ាល់​មក​ទុក ហើយ​ពេល​នេះ​បាន​យក​ប្រេង​ដែល​បូម​ហើយ​យក​ទៅ​បាត់​អស់​។

សម្តេច​បញ្ជាក់​ថា​៖«​បាត់​អស់ហើយ​អា​ប្រេង​នឹង ប៉ុន្តែ​ដោយ​ប្លុក​ប្រេង​នៅ​ច្រើន យើង​កំពុង​តែ​បន្ត​ខិតខំ​ដើម្បី​បន្ត​រុករក​និង​ធ្វើ​អាជីវកម្ម »​។ សម្តេច​ក៏​បាន​លើក​ឡើង​ឡើង​ថា​ទោះបីជា​បាត់បង់​អាជីវកម្ម​ប្រេង​ក្តី ប៉ុ​នែ្ត​កម្ពុជា​សំណាង​បាន​អាជីវកម្ម​មាស​មក​វិញ ដោយ​ត្រឹម​រយៈពេល​មួយ​ខែ មាស​ចំរាញ់​បាន​រហូត​ដល់​១៣៧​គីឡូ (​មាស​៩០​ភាគរយ​) ក្នុង​នោះ​ចំនួន​នេះ​មាស​មួយ​ដុំ ២០​គីឡូ ១៥​គីឡូ …​។

សូម​រម្លឹក​ថា ស​ម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់ «​រ៉ែ​មាស​» ជា​លក្ខណៈ​ឧស្សាហកម្ម​លើក​ដំបូង​រប ស់​កម្ពុជា នៅ​តំបន់​អូ​ខ្វោ​វ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​២១​មិថុនា ឆ្នាំ​២០២១​តទៅ​។ រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ដំបូង​នៅ​កម្ពុជា អាច​ផលិត​មាស​សុទ្ធ​បា ន​ប្រមាណ​៣​តោន​ក្នុង​១​ឆ្នាំ​។ ដំណើរការ​នៃ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ នឹង​អនុវត្ត​ឡើង​ដោយ ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Renaissance Minerals (Cambodia) Limited របស់​ប្រទេស​អូស្ត្រាលី ក្រោយ​ចំណាយពេល​រុករក​ធនធានធម្មជាតិ​នេះ អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ​មក​។ Renaissance Minerals ជា​ក្រុមហ៊ុន​ទី​មួយ ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​បាន​ផលិត​ចេញ​នៅ​ថ្ងៃ​ទី​១០​មិថុនា​នេះ ជា​មាស​ដុំ​ពាក់កណ្តាល​សម្រេច​ដែល​បាន​អត្រា​មាស​៩០​ភាគរយ​(Gold Dore Bars)​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ