ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ជួបជុំ​គ្នា​ផឹកស៊ី លុះ​អាជ្ញាធរ​ណែនាំ បែរជា​ជេរ​ និង​ថតរូប​ទៀត

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

មនុស្ស​មួយ​ក្រុម​មាន​ប្រុស​-​ស្រី​ប្រមាណ​៥​ទៅ​៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ល្មើស​នឹង​បំរាម​របស់​រដ្ឋបាល​ខេត្ត ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​អោយ​បញ្ឈប់ ដោយ​មិន​អោយ​មានការ​ជួបជុំ ដើម្បី​

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​មាន​ប្រុស​-​ស្រី​ប្រមាណ​៥​ទៅ​៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ល្មើស​នឹង​បំរាម​របស់​រដ្ឋបាល​ខេត្ត ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ចុះ​ទៅ​ធ្វើការ​អប់រំ​ណែនាំ​អោយ​បញ្ឈប់ ដោយ​មិន​អោយ​មានការ​ជួបជុំ ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​។

ក្រោយ​ការ​ណែនាំ អាជ្ញាធរ​មិន​បាន​ឃាត់​មនុស្ស​ទាំងនោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​កំពុង​តែ​ណែនាំ​នោះ ស្រាប់តែ​ក្រុម​មនុស្ស​ទាំងនោះ​បាន​ថតរូប​សមត្ថកិច្ច ថែម​ទាំង​ប្រើប្រាស់​ពាក្យ​សំដី​ជេរ​ប្រមាថមើលងាយ​មក​លើ​សមត្ថកិច្ច​ទៀត​ផង ទោះបីជា​រង​ការ​ប្រមាថ​ពី​សំណាក់​ជន​ទាំងនោះ​ក្តី ក៏​សមត្ថកិច្ច​គ្រាន់តែ​ដកហូត​សំភារៈ​មក​រក្សា​ទុក​នៅ​សាលាក្រុង​ច្បារមន ដើម្បី​ចាត់ការ​តាម​នីតិវិធី​រដ្ឋបាល​តែ​ប៉ុណ្ណោះ​។

ការ​ចុះ​មក​ណែនាំ​នេះ គឺ​ធ្វើ​ឡើង​កាលពី​វរ​លា​ម៉ោង​២​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងកើត​ផ្សារ​នាគ​ព័​ន្ឋ​កំពង់ស្ពឺ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​។ ហើយ​អាជ្ញាធរ​សុំ​មិន​ប​បញ្ចេញ​អត្តសញ្ញាណ​ក្រុម​ជន​អ្នក​ជួបជុំ​ផឹកស៊ី​ទាំងនោះ​ឡើយ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​អភិបាលក្រុង​ច្បារមន បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ខាងលើ​លោក​បាន​ទទួល​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​មួយ​ក្រុម​បាន​ជួបជុំ​ផឹកស៊ី​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​។ ក្រោយ​ទទួល​សេចក្តីរាយការណ៍​រួច​មក លោក​ក៏​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង ចុះ​ទៅ​ធ្វើការ​ណែនាំ​អោយ​បញ្ឈប់​ការ​ជួបជុំ​ផឹកស៊ី​នេះ ជា​ពិសេស​លោក​បាន​ណែនាំ​អំពី​ការ​បង្ការ​ចៀសវាង​ជំងឺ​កូ​វី​ដ​១៩ និង​ក្រុម​មនុស្ស​ទាំងនោះ​ទៀត​ផង​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​លោក​ចុះ​ទៅ​អប់រំ​ណែនាំ​ដល់​ក្រុម​មនុស្ស​ទាំងនោះ ស្រាប់តែ​ក្រុម​មនុស្ស​ទាំងនោះ​បាន​ឡូឡា​រឹតតែ​ខ្លាំង ហើយ​ធ្វើការ​ជេរ​ប្រមាថ​មក​លើ​កងកម្លាំង​របស់​លោក​ផង​ដែរ ។ បើ​ទោះជា​បែប​នេះ​ក្តី លោក​មិន​បាន​តបត​អ្វី​ទេ គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​បែក​គ្នា​ឈប់​ឱ្យ​មានការ​ជួបជុំ​ផឹកស៊ី តែ​ក្រុម​មនុស្ស​ទាំងនោះ​មិន​ត្រឹមតែ​មិន​ស្ដាប់ និង​អនុវត្ត​តាម​នោះ​ទេ ថែម​ទាំង​យក​ទូរស័ព្ទ​ថត​មក​លើ​កម្លាំង​របស់​លោក ក្នុង​គោលបំណង​មិនល្អ​ណាមួយ ទោះបីជា​រង​ការ​ជេរ​ប្រមាថ និង​ថតរូប​ពី​សំណាក់​ជន​ទាំងនោះ​ក្តី ក៏​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មិន​បាន​តបត​ឡើយ គឺ​បាន​សុំ​ត្រឹម​ឱ្យ​បំបែក​គ្នា​ផឹកស៊ី ហើយ​ដកហូត​យក​សម្ភារៈ​ដូច​ជា តុ កៅអី និង​ធុង​ទឹកកក យក​មក​រក្សា​ទុក​នៅ​សាលាក្រុង​ច្បារមន​តែ​ប៉ុណ្ណោះ​។

លោក​អភិបាល​បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ លោក​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា បើ​ចង់បាន​របស់​ទាំងនោះ​ទៅ​វិញ អាច​មក​យក​ទៅ តែ​ត្រូវ​មាន​កិច្ចសន្យា​មិន​ឱ្យ​លើក​ក្រោយ​ទៀត​ទេ​។ ហើយ​ក្នុង​នាម​អាជ្ញាធរ លោក​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​រក្សា​គម្លាត​សុវត្ថិភាព ចៀសវាង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​បំរាម​គោចរ​ដែល​រដ្ឋបាល​ខេត្ត​ដាក់​ចេញ​ត្រឹម​ម៉ោង​៩​យប់​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ