ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ឆក់​យក​ជីវិត​ជិត​៨០០​នាក់ និង​ឆ្លង​ច្រើន​ជាង​២៦,០០០​នាក់​ក្នុង​ខែកក្កដា

2 ឆ្នាំ មុន
  • ភ្នំពេញ

រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ នេះ រក​ឃើញ​ករណី​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៧១​នាក់ ដែល​ក្នុង​នោះ​២៦៥​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ខណៈ​ចំនួន​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៧៥៨ នាក់ និង​ស្លា​.​ប់​ថ្មី​ចំនួន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ នេះ រក​ឃើញ​ករណី​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៧១​នាក់ ដែល​ក្នុង​នោះ​២៦៥​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ខណៈ​ចំនួន​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៧៥៨ នាក់ និង​ស្លា​.​ប់​ថ្មី​ចំនួន​២៣​នាក់ ។ ដូច្នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​ប្រចាំ​ថ្ងៃ​បានឱ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣១ ខែកក្កដា កម្ពុជា​មាន​តួលេខ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ២៦,៥៣០ នាក់ ដែល​ក្នុង​នោះ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​ដែល​ភាគច្រើន​ជា​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​កម្ពុជា​វិញ​មាន​ចំនួន ៨,១២២ នាក់ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ តូ​លេខ​អ្នកជំងឺ​ទទួលមរណភាព​ពេញ​មួយ​ខែកក្កដា គឺ​មាន​ដល់​ទៅ ៧៩២​នាក់ ឬ​ស្មើ​ប្រមាណ ៥៥% នៃ​តួលេខ​អ្នក​ស្លាប់​សរុប​ទូ​ទាំង​ប្រទេស ។ ខណៈ​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​សំណាក់​គ្រូពេទ្យ ក៏​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ គឺ ២៥,៩៩៦ នាក់ ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​-១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ទូ​ទាំង​ប្រទេស​សរុប​ឡើង​ដល់ ៧៧,៩១៤ នាក់ ក្នុង​នោះ​១០, ៨០២ នាក់ ជា​ករណី​នាំ​ចូល​។ អ្នកជា​សះស្បើយ​មាន​៧០,៧៥៤ នាក់ និង​ស្លា​.​ប់​សរុប ១,៤២០​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ