ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចង់​ចាក់​វ៉ាក់សាំង​ក្រោម​អាយុ​១២​ឆ្នាំ​ខណៈ​ផ្តើម​ចាក់​ដូ​ស​ទី​៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​បង្កើត​ប្រព័ន្ធ​ភាព​ផ្សាំ​ចំពោះ​កុមារ​ក្នុង​ការ​ទ​ប់​ស្កាត់​ជំ​ងឺ​កូ​វី​ដ​១​៩ ​នៅ​ក្នុង​ប្រទេស​សម្តេច​តេ​ជោ​ហ៊ុន​ សែន​

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​បង្កើត​ប្រព័ន្ធ​ភាព​ផ្សាំ​ចំពោះ​កុមារ​ក្នុង​ការ​ទ​ប់​ស្កាត់​ជំ​ងឺ​កូ​វី​ដ​១​៩ ​នៅ​ក្នុង​ប្រទេស ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​នា​​យក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា សម្តេច​ច​ង់​បាន​ការ​ចាក់​វ៉ាក់សាំង​ការ​​ពារ​​ជំងឺ​កូ​វី​ដ​១៩​ដល់​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​បន្ត​ទៀត​។

ថ្លែង​ក្នុង​ពិធី​បើក​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ជូន​ក្មេង​ៗ និង​យុវវ័យ អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​ក្រោម ១៨​ឆ្នាំ​នៅ​ថ្ងៃ​ទី​១ ​ខែសីហា​ ឆ្នាំ​២០២១​ សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ «​គំនិត​ខ្ញុំ​ចង់​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩​ដល់​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​បន្ត​ទៀត ប៉ុន្តែ​ពេល​នេះ​យើង​កំពុង​រង់​ចាំ​មានការ​អនុម័ត​ឬ​ទទួល ស្គាល់​ពី​អង្គារ​​សុខភាព​ពិភព​(WHO)​សិន​។ ខ្ញុំ​ចង់​ឲ្យ​ចាក់​ដូច​វ៉ាក់សាំង​ផ្សេង​ដែល​ចាក់​ជូន​កុមារ​ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ពិសេស​នោះ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធភាព​ផ្សាំ​ក្នុង​ខ្លួន ការពារ​ជំងឺ​នេះ​»​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បើ​មិន​បាន​ចាក់​ជូន​កុមារ​គឺ​គិត​គូ​រ​ចាក់​ជូន​កុមារ​ចាប់ពី​ក្រោម​អាយុ​១២​ដល់​១០​ឆ្នាំ ប៉ុន្តែ​យើង​មិន​ទាន់​មានការ​អនុម័ត​ទទួលស្គាល់​អនុម័ត​ពី​អង្ក​ការ​សុខ ភា​ពិភពលោក​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេចតេជោ​​ក៏​បាន​សម្រេច​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​អា​​ស្ត្រាហ្សេណេ​នេ​ការ​តែ​ម្តង​។ ចាក់​វ៉ាក់សាំង​​អាស្ត្រាហ្សេណេការ ​ដូ​ស​ទី​៣​នេះ​ចាក់​តែ​លើក​អ្នក​ដែល​បាន​ចាក់​លើក​ទី​២​នូវ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម​តែ​ប៉ុ​ណ្ណោះ​។

សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ក្រុម​ពេទ្យ​កម្ពុជា​សិក្សា​ចំពោះ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​​អាស្ត្រាហ្សេនេការ​​ថា​ អាច​ចាក់​ដូ​ស​ទី​៣​បាន​ឬ​យ៉ាង​ណា​ដែរ​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា​ ការ​ចាក់​វ៉ា​ក់​សាំង​​ អាស្ត្រាហ្សេនេការ ​នេះ​មិន​អាច​ចាក់​ដូ​ស​ទី​៣​លើ​កុមារ​នោះ​ទេ​។

សម្តេច​ក៏​បាន​បញ្ជាឲ្យ​មានការ​ផ្លាស់​ប្តូរ​វ៉ាក់សាំង​នៅ​តំបន់​ដែល​ដឹកនាំ​វ៉ាក់សាំង អាស្ត្រាហ្សេនេការ ​ដើម្បី​ចាក់​យក​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ឬ​ស៊ី​ណូ​វ៉ា​ក់​ចាក់​ជំនួសវិញ​ ដើម្បី​ទុក​វ៉ាក់សាំង​ អាស្ត្រាហ្សេនេការ ​មក​ចាក់​ដូ​ស​ទី​៣​ជូន​ប្រជាពលរដ្ឋ​។ សម្តេច​ក៏​បាន​បញ្ជា​ឲ្យ​មាន​សិក្សា​ដើម្បី​បញ្ជា​រទិញ​វ៉ាក់សាំង​ អាស្ត្រាហ្សេនេការ បន្ថែម​ទៀត​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​នូវ​ដូ​ស​ទី​៣​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ