ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រកាស​ឱ្យ​ចាក់​ដូ​ស​ទី ៣ ឱ្យ​ពលរដ្ឋ​ខ្មែរ​ដោយ​ប្រើ​អា​ស្ត្រា​ហ្ស៊ី​នេ​កា

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​បាន​សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​៣ ជូន​ពលរដ្ឋ​ខ្មែរ ដោយ​ប្រើប្រាស់​វ៉ាក់សាំង

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច​បាន​សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​៣ ជូន​ពលរដ្ឋ​ខ្មែរ ដោយ​ប្រើប្រាស់​វ៉ាក់សាំង «​អា​ស្ត្រា​ហ្ស៊ី​នេ​កា​» សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​២​ដូ​ស​ដំបូង ជាមួយ​វ៉ាក់សាំង​ចាក់​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ។

សម្តេច​បាន​ប្រកាស​ថា សម្តេច​ក៏​បាន​បញ្ជា​ទៅ​លោក លោក វ​ង្សី វិស្សុត មន្ត្រីជាន់ខ្ពស់​របស់​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទិញ​វ៉ាក់សាំង «​អា​ស្ត្រា​ហ្ស៊ី​នេ​កា​» តាម​រយៈ​កូ​វ៉ា​ក់ ឬ ទិញ​ផ្ទាល់​ទៅ​ក្រុមហ៊ុន ដើម្បី​យក​មក​ចាក់​ជូន​ពលរដ្ឋ ជួយ​ដល់​ការ​បង្កើត​នូវ​អង្គ​ប​ដិ​បក្ស​ឱ្យ​កាន់តែ​ខ្លាំង ។

​ថ្លែងក្នុង​សន្និសីទកាសែត បន្ទាប់ពី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នៅវិមានសន្តិភាព សម្តេច​តេ​ជោ ប្រសាសន៍បញ្ជាក់ថា ដូ​ស​ទី​៣ ឬហៅថា​ដូ​ស​ជំរុញ គឺ​ត្រូវ​ផ្តល់​អាទិភាព​លើ​អ្នក​ខេត្ត​នៅ​ព្រំដែន ខ្សែត្រៀម​ជួរមុខ ដែលមានប្រមាណពី ៥០ម៉ឺននាក់ ទៅ ១លាននាក់​៕​។ ដូច្នេះវ៉ាក់សាំងអាស្ត្រាហ្ស៊ីនេកា ( AstraZeneca) នឹងចាក់ជូន ​អ្នក ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ជា​ប្រភេទ​វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ។


បន្ថែមពីលើនេះ សម្តេចតេជោ បន្តថា ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង AstraZeneca នឹងត្រូវ​សិក្សា ថា​តើ​ត្រូវ​ចាក់​វ៉ាក់សាំង​អ្វី នៅ​ដូ​ស​ទី​៣? តែសម្រាប់រូបសម្តេចផ្ទាល់ សម្តេចថាលោកអាចនឹងចាក់វ៉ាក់សាំងរបស់ចិន សម្រាប់ដូសទី ៣ ។

សម្តេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា នឹង​មាន​វ៉ាក់សាំង​សរុប​ទាំងអស់ ទាំង​ជំនួយ និង​ទិញ គឺ​មាន​ចំនួន ២៦​លាន​កន្លះ នា​ពេល​ខាង​មុខ​នេះ ក្នុង​នោះ​វ៉ាកសាំង​បង្ការ​កូ​វី​ដ​-១៩ មក​ពី​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាងគេ​។
សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ឱ្យ​តែ​ចិន​ថា លក់​វ៉ាក់សាំង គឺ​កម្ពុជា​ទិញ​ភ្លាម មាន​ប៉ុន្មាន​ទិញ​ប៉ុណ្ណឹង អ​ញ្ចឹ​ង ក្រៅពី​ជំនួយ​របស់​ចិន គឺ​ចិន​បាន​ផ្តល់​ជំនួយ ៣​លាន ២​សែន​ដូ​ស​។ នេះ​ជា​ជំនួយ​ឥត​សំណង ក្រៅពី​នេះ​ទិញ​ពី​ចិន ២០​លាន​ដូ​ស​កន្លះ​។ ពេល​នេះ មាន​វ៉ាក់សាំង និង កំពុង​ដំណើរការ​ចាក់ ១៩​លាន​ដូ​ស ទាំង​ព្រឹក​នឹង​ចុះ​មក​ពី​ចិន ១​លាន​ដូ​សទៀត ហើយ​គ្រោង​មក​ដល់​ខែ សីហា​ខាង​មុខ​នេះ ទាំង​ជំនួយ​ផង ទាំង​ការ​ទិញ​ផង នឹង​មាន​ជាង ៩​លាន​ទៀត សុ​រប​ទាំងអស់​ជំនួយ និង ទិញ ជាង ២៦​លាន​កន្លះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ