ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ប្រគល់​រង្វាន់​ដល់​អតិថិជន​ប្រើប្រាស់​គណនី​រីករាយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ ទូរទស្សន៍ និង​កង្ហារ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​គណនី​រីករាយ ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ ទូរទស្សន៍ និង​កង្ហារ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​គណនី​រីករាយ ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត និង​មានការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ផង់ ប៉ូ​លី​ណា នាយក​សាខា​រាជធានី​ភ្នំពេញ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ។

 លោក​ផង់ ប៉ូ​លី​ណា នាយក​សាខា​រាជធានី​ភ្នំពេញ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​មាន​ប្រសាសន៍​ថា​៖«​ថ្ងៃនេះ​តាង​នាម​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក៏​ដូច​ជា​បុគ្គលិក​អម្រឹត​ទាំងអស់ ខ្ញុំ​សូម​សំដែង​នូវ​ការ​អបអរសាទរ​ដល់​អតិថិជន​របស់​អម្រឹត​ដែល​បាន​បើក និង​ប្រើប្រាស់​គណនី​រីករាយ​នៅ​អម្រឹត​។ អម្រឹត​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩១ គិត​មក​ដល់​បច្ចុប្បន្ន​មានបទពិសោធន៍​ផ្នែក​ហិរញ្ញវត្ថុ​ជាង​២៤​ឆ្នាំ ។ អម្រឹត​តែងតែ​យកចិត្តទុកដាក់​បម្រើ​អតិថិជន​តាម​រយៈ​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​» ។

លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៥​នេះ​អម្រឹត​បាន​ក្លាយជា​សមាជិក​របស់​Advans Group ដែល​មាន​ស្នាក់​ការ​នៅ​ក្នុង​ប្រទេស​លុ​ច​សំបួ​។ ម្ចាស់​ភាគហ៊ុន​របស់​អម្រឹត​ជា​ច្រើន​គឺជា​ជនបរទេស​ស្ថិត​នៅ​ក្រៅប្រទេស​ក្នុង​នោះ​មាន Advans Group, IFC, FMO, LFP & Botta​។ ដោយឡែក សាខា​ក្រុងភ្នំពេញ​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០០៧ រហូត​មក​ដល់​សព្វថ្ងៃ​មាន​សាខា​ទាំងអស់​ចំនួន​១១​សាខា ដែល​មាន​ប្រាក់​សន្សំ​ចំនួន​៨៧​លាន​ដុល្លារ គណនី​សន្សំ​២៨.៤៣៤​គណនី ប្រាក់​កម្ចី​នៅ​លើ​ដៃ​អតិថិជន​ចំនួន​២៨​លាន​ដុល្លារ និង​មាន​អតិថិជន​ចំនួន​៤.២៥៥​នាក់​។ នៅ​ឆ្នាំ​២០១៦​នេះ​សាខា​ភ្នំពេញ​នឹង​ពង្រីក​រហូត​ដល់​១៨​សាខា ដើម្បី​ងាយស្រួល​ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ឲ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត​» ៕