ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ ប៉ែន សុ​គង់ ខំអស់ពីសមត្ថភាព តែត្រឹម​ខក​ចិត្ត​នៅ​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការ​បញ្ជាក់​រួច​មក​ហើយពី​មន្ត្រី​ថ្នាក់ដឹកនាំ​ថា​ វត្តមាន​របស់​កីឡាករ​កម្ពុជា នឹង​មិន​សង្ឃឹម​សម្រាប់​ការ​

រាជធានីភ្នំពេញ ៖ មានការ​បញ្ជាក់​រួច​មក​ហើយពី​មន្ត្រី​ថ្នាក់ដឹកនាំ​ថា​ វត្តមាន​របស់​កីឡាករ​កម្ពុជា នឹង​មិន​សង្ឃឹម​សម្រាប់​ការ​ដណ្ដើម​បាន​មេដាយ​នោះ​ទេ ដោយសារ​តែ​កីឡាករ​អូ​ឡាំ​ពិ​ក​ប្រជុំ​សុទ្ធតែ​កីឡាករ​ល្បី​ៗ​ពាសពេញ​ពិភពលោក​។ ប៉ុន្តែ​អ្វី​ដែល​មាន​ភាព​ជឿជាក់ គឺ​នឹង​ធ្វើ​អោយ​បាន​ល្អ​នូវ​កំណត់​ត្រា​ចាស់ ឬ អោយ​បាន​ដូច​ដើម​។ ផ្ទុយ​ពី​ការ​តាំងចិត្ត ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា ប៉ែន សុ​គង់ នៅ​អូ​ឡាំ​ពិ​ក​កាលពី​ព្រឹក​ថ្ងៃ​៣១ កក្កដា មុន​នេះ បែរជា​រត់​ល្បឿន​ចាញ់​កំណត់​ត្រា​ចាស់​របស់​ខ្លួន​ទៅ​ទៀត​។

យោង​តាម​លទ្ធផល លោក​សម្រេច​ក្នុង​ការ​រត់​ចម្ងាយ បាន​ថិរវេលា​១១.០២​វិនាទី​ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ​នា​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ អូ​ឡាំ​ពិ​ក ខណៈ​ដែល​កំណត់​ត្រា​ចាស់​របស់​លោក គឺ ១០.៨៧​វិនាទី នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម កាលពី​ឆ្នាំ​២០១៩ នៅ​ហ្វី​លី​ពី​ន​។ លទ្ធផល​ដែល​បាន​បង្ហាញ បាន​ធ្វើ​អោយ​លោក​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្វើ​អោយ​ជំនឿ​ចិត្ត​របស់​លោក វ៉ា​ត់ ចំរើន ដែល​ជា​អ្នកដឹកនាំ​បរាជ័យ​ផង​ដែរ ដែល​ត្រូវ​បាន​ហ្វេ​ន​ហ្វេ​ន​មួយ​ចំនួន ចាត់​ទុក​ថា​គឺជា​លទ្ធផល​មិន​បាន​ល្អ​។ យ៉ាងណាមិញ គេ​នៅ​តែ​មានការ​កោតសរសើរ​ចំពោះ ប៉ែន សុ​គង់ ដែល​ប្រឹង​អស់ពី​សមត្ថភាព​ហើយ តែ​នៅ​តែ​បរាជ័យ សូ​ម្បី​គម្រោង​រត់​អោយ​បាន​ល្អ​ជាង​នូវ​កំណត់​ត្រា​ចាស់​។ ការ​បរាជ័យ​មួយ​នេះ បាន​ធ្វើ​អោយ​ឱកាស​ឡើង​វគ្គ​បន្ត​ដើម្បី​ទៅ​ដណ្ដើម​មេដាយ​របស់​កីឡាករ​រត់ប្រណាំង​កម្ពុជា មិន​អាច​ទៅ​រួច​។ ហើយ​លទ្ធផល​របស់​លោក​នៅ​អូ​ឡាំ​ពិ​ក​នេះ ដ្បិតថា​ជា​លទ្ធផល​ដើរ​ថយក្រោយ តែ​ក៏​បង្ហាញ​ពី​ការ​ប្រឹង​អស់​ពី​សមត្ថភាព​របស់​លោក​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ធៀប​ត្រឹមតែ​កីឡាករ​រត់ប្រណាំង​របស់​កីឡាករ​កម្ពុជា ដែល​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​ទៅ​អូ​ឡាំ​ពិ​ក​ដូច​គ្នា គឺ ប៉ែន សុ​គង់ ស្ថិត​ក្នុង​ចំណុចកណ្ដាល ដ្បិត កាលពី​ឆ្នាំ​១៩៧២ នា​ព្រឹត្តិការណ៍​នៅ​អា​ល្លឺ​ម៉​ង់​ខាងលិច កីឡាករ ម៉ៅ សំ​ផុ​ន សម្រេច​បាន​ក្នុង​ថិរវេលា ១០.៩៥​វិនាទី​។ នៅ​ឆ្នាំ​២០០៤ នា​ក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក កីឡាករ ភោគ សុ​ភ័ក្ត្រ សម្រេច​បាន​ក្នុង​ថិរវេលា ១១.៥៦​វិនាទី សម្រាប់​វិញ្ញាសារ​ដូច​គ្នា​។

ផ្អែក​តាម​លទ្ធផល​ដែល​ទើប​បញ្ចប់ ក្នុង​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​មុន​នេះ កីឡាករ ប៉ែន សុ​គង់ បញ្ចប់​ចំណាត់ថ្នាក់​របស់​ខ្លួន ក្នុង​លំដាប់​លេខ​៦​ក្នុង​ចំណោម​អត្ត​ព​លិ​ក​៩​នាក់​។ មាន​តែ​កីឡាករ មក​ពី​ប្រទេស ស៊ី​ម​បា​វ៉េ Makusha Ngoni, កីឡាករ​តូ​ហ្គោ Dabla Fabrice និង​កីឡាករ​នី​ហ្គា​រ៉ា​ហ្គោ Romero Yeykell Eliuth ដែល​អាច​ឈាន​ទៅ​វគ្គ​បន្ត​។

បច្ចុប្បន្ន​កីឡាករ​ហ្សា​ម៉ៃ​អ៊ី​ក Ulsan Bolt គឺជា​ម្ចាស់​កំណត់​ត្រា​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​១០០​ម៉ែត្រ គឺ ៩.៦៣​វិនាទី​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក និង​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក​ក្នុង​ថិរវេលា​៩.៥៨​វិនាទី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ