ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ និងឈ្មួញត្អូញត្អែរស្រូវតម្លៃទាប ហើយត្រូវចំណាយលើសមត្ថកិច្ចតាមផ្លូវច្រើនទៀត

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ក៏​ដូច​ជា ឈ្មួញ​អ្នក​ប្រកប​មុខរបរ​ជួញដូរ​ស្រូវ​បាន​មានការ​ត្អូញត្អែរ និង​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ករណី​តម្លៃ​ស្រូវ​ចុះថោក ហើយ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​មក​បង់ប្រាក់​ក្បាល​រថយន្ត និង​ក្បាល​ត្រាក់ទ័រ​ពេល​ពួក​គាត់​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ និង​ឈប់​រថយន្ត​នៅ​លើ​ដងផ្លូវ និង​ពេល​ឆ្លង​ព្រំដែន​ជា​ហេតុ​អ្នកទិញ​ស្រូវ​ខាង​វៀតណាម​ទម្លាក់​តម្លៃ​កាន់តែ​ថោក និយាយ​ឲ្យ​ចំ…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ក៏​ដូច​ជា ឈ្មួញ​អ្នក​ប្រកប​មុខរបរ​ជួញដូរ​ស្រូវ​បាន​មានការ​ត្អូញត្អែរ និង​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ករណី​តម្លៃ​ស្រូវ​ចុះថោក ហើយ​មាន​មន្ត្រី​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​មក​បង់ប្រាក់​ក្បាល​រថយន្ត និង​ក្បាល​ត្រាក់ទ័រ​ពេល​ពួក​គាត់​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ និង​ឈប់​រថយន្ត​នៅ​លើ​ដងផ្លូវ និង​ពេល​ឆ្លង​ព្រំដែន​ជា​ហេតុ​អ្នកទិញ​ស្រូវ​ខាង​វៀតណាម​ទម្លាក់​តម្លៃ​កាន់តែ​ថោក និយាយ​ឲ្យ​ចំ គឺ​ពាក្យ​ថា​«​ច្របាច់ក​យួន​លៀន​អណ្តាត​ខ្មែរ​» ។

ករណី​ប្រជា​កសិករ​លើក​ឡើង​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​៣០ កក្កដា​២០២១ នៅ​ភូមិ​ពោធិ​ក្រូច​ឃុំ​បន្ទាយ​ក្រាំង​ស្រុក​ក​ពំ​ពង់​រោ​ទ៌ ។

បើ​តាម​កសិករ​ឈ្មោះ សុខ​នី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់​រោ​ទ៌ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ធ្វើស្រែ​ប្រាំង ចំនួន​៣០​ហិ​កតា​ក្នុង​មួយ​ហិ​កតា​ទទួល​បាន​ទិន្នផល ៤​តោន​កន្លះ​(៤,៥០០​គីឡូក្រាម​ក្នុង​១​ហិ​កតា​)​។

ប្រភព​បន្ត​ថា នៅ​ខែកក្កដា ២០២១​នេះ ច្រូតកាត់​បាន​ផល​ស្រូវ ឈ្មួញ​វៀតណាម​ដើរ​ប្រមូល​ទិញ​ដល់​ផ្ទះ​ក៏​ប៉ុន្តែ​ឲ្យ​តម្លៃ​ទាប គឺ​ស្រូវ​ស្ងួត​ពូជស្រូវ អូ​អេ័​ម ឬ​ណាំ​បូ​ង អាយុ​១០០​ថ្ងៃ វៀតណាម​ទិញ ក្នុង​១​គីឡូក្រាម​តម្លៃ ៤,៥០០​ដុ​ង ស្មើ​៧៥០​រៀល​លុយ​ខ្មែរ ដូច្នេះ​បើ​ប្រៀប​ទៅ​ការ​ចំណាយ គឺ​ខាត ឬ​ទល់​ដើម ដោយ​ចំណាយ​ទៅ​លើ​ជួល​កម្លាំង​ពលកម្ម​ត្រាក់ទ័រ​ភ្ជួ​រាស់ ការ​ថែទាំ ពូជ​ជី​ថ្នាំ សម្លាប់​សត្វល្អិត ការ​ប្រមូល​ផល​ច្រូតកាត់ ត្រូវ​ចំណាយ​ច្រើន​ក្នុង​៣០​ហិ​កតា​ត្រូវ​ចំណាយ​ដើមទុន​អស់​៦០​លាន​រៀល ខ្ចី​ធនាគារ ។ បើ​តម្លៃ​ស្រូវ​បាន​ថ្លៃ​ក្នុង​១​គីឡូ ៩០០​រៀល​ទៅ​១,០០០​រៀល​ទើប​ចំណេញ ។

ចំណែក​ប្រជា​កសិករ​ក្នុងភូមិ​ពោធិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ក៏​បាន​លើក​ឡើង​ដូច​ៗ​គ្នា​នេះ​ដែរ ពួក​គាត់​ធ្វើស្រែ​២​ដង​ក្នុង​១​ឆ្នាំ គឺ​ស្រូវប្រាំង និង​ស្រូវ​វស្សា ហើយ​ចាប់​តាំង​មាន​វិបត្តិ​កូ​វី​ដ​១៩ ឆ្នាំ​២០២០-២០២១​នេះ តម្លៃ​ស្រូវ​មាន​តម្លៃ​ទាប បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​មាន​វិបត្តិ​កូ​វី​ដ​១៩ ហើយ​មាន​សមត្ថកិច្ច​ច្រើន​ស្ថា​ប​ន័​ជា​ច្រើន​មក​បង់​ក្បាល​ឡាន ក្បាល​ត្រាក់ទ័រ ធ្វើ​ឲ្យ​ខាង​វៀតណាម​ទិញ​ស្រូវ​ទម្លាក់​តម្លៃ​ទាប​ធ្វើ​ឲ្យ​ខាតបង់​ដល់​កសិករ​ជា​អ្នក​ផលិត ។



រីឯ​បុរស​ម្នាក់​ដែល​ជា​អាជីវករ​ប្រមូល​ទិញ​ស្រូវ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្រមូល​ទិញ​ស្រូវ​ប្រជា​កសិករ​នៅ​ខេត្តព្រៃវែង និង​ខេត្តកំពង់ចាម ពូជស្រូវ​ណាំ​បូ​ង​ឬ ស្រូវ​៨៥ ក្នុង​១​គីឡូ​តម្លៃ​៧០០​រៀល យក​មក​លក់​ឲ្យ​ឈ្មួយ​វៀតណាម ដែល​មក​ទិញ​ស្រូវ​នៅ​ភូមិ​ពោធិ​ក្រូច បាន​តម្លៃ​១​គីឡូ ៤,៣០០​ដុ​ង ស្មើរ​៧៤០​រៀល​លុយ​ខ្មែរ ដោយ​ចំណាយ​លើ​សមត្ថកិច្ច​តាម​ដងផ្លូវ ចាប់ពី​ខេត្តព្រៃវែង​មក​ដល់​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង ត្រូវ​ចំណាយ​ប្រាក់​ក្បាល​រថយន្ត​អស់​១៥​ម៉ឺន​រៀល​ក្នុង​រថយន្ត​មួយ​គ្រឿង ។ ក្នុង​រថយន្ត​មួយ​គ្រឿង​ដឹកស្រូវ​បាន​២៥​តោន ទៅ​៣០​តោន ។

ចំណែក​ក្រុម​ត្រាក់ទ័រ​វៀតណាម​ដែល​មក​ផ្ទេរស្រូវ​ដឹក​ឆ្លង​ដែន ទៅ​ប្រទេស​វៀតណាម​វិញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​បង់ថ្លៃ​ផ្លូវ​ឲ្យ​ឃុំ ត្រាក់ទ័រ​១​គ្រឿង បង់​៥​ម៉ឺន​ដុ​ង ទា​ហ៊ាន​៥​ម៉ឺន​ដុ​ង បង់​ឲ្យ​នគ​បាល​ប៉ុស្តិ៍​ច្រករបៀង​ត្រាក់ទ័រ​១​គ្រឿង​១​សែន​ដុ​ង ។

ទាក់​ទិ​ក​ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេឃុំ​បន្ទាយ​ក្រាំង​បាន​ទេ រហូត​ដល់​ថ្ងៃ​ទី​៣១ កក្កដា ២០២១​នេះ ។

លោក សុច ពិសី អភិបាលស្រុក​កំពង់​រោ​ទ៌ បាន​មាន​ប្រសាសន៍ ថា ស្រូវ​ដែល​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺជា​ស្រូវ​របស់​ប្រជា​កសិករ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​តំបន់​ជាប់​ព្រំដែន គឺ​រដ្ឋបាល​ខេត្ត​បាន​អនុញ្ញាតិ និង​លើកទឹកចិត្ត​សម្របសម្រួល​ឲ្យ​ពួក​គាត់​លក់ដូរ​កសិផល​របស់​ពួក​គាត់​រវាង​អ្នក​រស់នៅ​តំបន់​ព្រំដែន​ភូមិ​ផង ជាមួយ​គ្នា ។

ប្រជា​កសិករ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ផ្លូវ សូមកុំ​មាន​សមត្ថកិច្ច​មក​បង់​ក្បាល​រថយន្ត និង​ក្បាល​ត្រាក់ទ័រ​ទៀត អ្នក​ខាត គឺ​ប្រជា​កសិករ មិនមែន​ឈ្មួញ​វៀតណាម​ទេ ។

ទាក់ទិន​ករណី​ប្រជា​កសិករ និង​អ្នក​ប្រកប​មុខរបរ​ទិញ​ស្រូវ​ចោទប្រកាន់​ខាងលើ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ឈរជើង​នៅ​ប៉ុស្តិ៍​ច្រករបៀង​ក្រឡោ​ង​ខុស ឃុំ​បន្ទាយ​ក្រាំង​បាន​ទេ ដោយ​ឆ្លើយ​យ៉ាង​ខ្លី​សួរ​មេ​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ