ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសង្កាត់​៤​ក្នុង​ក្រុង​សៀមរាប ​និង​ឃុំ​បី​ក្នុងស្រុក​សូទ្រនិគមបិទ​​បណ្តោះអាសន្ន និងអាជីវករត្អូញត្អែរ​ពិបាក​លក់ដូរ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប និង​ឃុំ​បី​ក្នុងស្រុក​សូទ្រនិគម​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះ អាសន្ន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​អាជីវករ​មានការ​ត្អូញត្អែរ​ដោយ​ពិបាក​ក្នុង​ការ​ចេ ចូល និង​ពិបាក​ក្នុង​ការ​លក់ដូរ​ដូច​ពី​មុន ។…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប និង​ឃុំ​បី​ក្នុងស្រុក​សូទ្រនិគម​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះ អាសន្ន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​អាជីវករ​មានការ​ត្អូញត្អែរ​ដោយ​ពិបាក​ក្នុង​ការ​ចេ ចូល និង​ពិបាក​ក្នុង​ការ​លក់ដូរ​ដូច​ពី​មុន ។

Picture

ពលរដ្ឋ​ម្នាក់​ឈ្មោះ ពិសី រស់នៅ​ក្នុងស្រុក​អង្គរធំ បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ក្រុង​សៀមរាប​ត្រូវ​បាន​សមត្ថកិច្ច​ហាមឃាត់ មិន​ឱ្យ​ចូល​ព្រោះ​ដោយសារ​មាន​អ្នក​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ (​ប្រភេទ​ដែល​តា )(Delta) ក្រោយ​ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​០៨ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ កូ​វី​ដ​១៩​ប្រភេទ​ដែល​តា ( Delta ) ក្នុង​នោះ​ក៏​មាន​ខេត្តសៀមរាប​ផង​ដែរ ។

Picture

បើ​តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​ខេត្ត​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​ថា ក្នុង​ស្ថានភាព​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តសៀមរាប នា​ពេល​បច្ចុប្បន្ន​នេះ មានការ​កើនឡើង​នោះ រដ្ឋបាល​ខេត្តសៀមរាប​បាន​ធ្វើការ​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប​កំណត់​ជា​តំបន់​លឿងទុំ មាន សង្កាត់ ស្វាយ ដង្គំ ,​សង្កាត់​សាលា​កំរើក , សង្កាត់​ស្ល​ក្រាម និង សង្កាត់​គោក​ចក ព្រមទាំង​ឃុំ​ចំនួន​៣ ក្នុងស្រុក​សូទ្រនិគម ក្នុង​នោះ​ឃុំ​កំពង់​ឃ្លាំង កំណត់​ជា​តំបន់​ក្រហម និង​ឃុំ​ដាន​រុន ,​ឃុំ​កៀន​សង្កែរ កំណត់​ជា​តំបន់​លឿងទុំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ប្រភេទ​ដែល​តា ( Delta )​កាលពី​វេលា​ម៉ោង​០០ យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ។

Picture

បើ​តាម​អាជីវករ​ម្នាក់​ក្នុង​ចំណោម​អាជីវករ​ផ្សា​រលើ​ធំ​ថ្មី​ឈ្មោះ សុភា ភេទ​ស្រី រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប អតីត (​លក់ មាន់ នៅ​ក្នុង​ផ្សា​រលើ​ធំ​ថ្មី​)​បាន​រៀបរាប់​ប្រាប់​នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា​នេះ​ថា ឥឡូវ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាន​បិទ​ខ្ចប់​ជា​លើក​ទី​៣ ហើយ​ដេញ​ឱ្យ​ពួក​គាត់​ទៅ​លក់ដូរ​នៅ​ផ្លូវ​៦០​ម៉ែត្រ មុខ​សណ្ឋាគារ​សុខា​សៀមរាប​ថ្មី ដោយ​ពិបាក​ក្នុង​ការ​លក់ដូរ​ព្រោះ​បាត់ ម៉ូយ​ច្រើន​ដោយសារ​ម៉ូយ​មក​រក​មិនឃើញ ហើយ​លក់​ក៏​មិនសូវ​ដាច់​ដូច​នៅ​ក្នុង​ផ្សារ ។

Picture

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តី​សម្រេចការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ទាំង​៤ និង​ឃុំ​ចំនួន​៣ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជា​វិធានការ​រដ្ឋបាល​ជា​បណ្តោះ អាសន្ន​ចំពោះ​សកម្មភាព មុខរបរ អាជីវកម្ម ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស និង​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ -១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ។

Picture

ក្នុង​ការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នេះ ក្រោយ​ពី​មាន​ករណី​ឆ្លង​រាលដាល​ជា​បន្តបន្ទាប់​ដោយ មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ជម្ងឺ​កូ​វី​ដ​.១៩ ជា​ពិសេស គឺ​មេរោគ​បំប្លែង​ថ្មី​ដែល​ហៅ​ថា (​ដែល​តា​)​នោះ ទើប​រដ្ឋបាល​ខេត្តសៀមរាប បាន​សម្រេច​បិទ​ខ្ទប់​សង្កាត់ ឃុំ និង​ទីតាំង​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយសារ​តំបន់​ខាងលើ​មានការ​ទំនាក់ទំនង​គ្នា ជា​ពិសេស​តំបន់​ក្រហម ដែល​អាជ្ញាធរ​ខេត្ត​នឹង​បិទ​ខ្ទប់​មិន​ឲ្យ​មានការ​ចេញចូល​ក្នុង​រយ​:​ពេល​១៤​ថ្ងៃ ។

Picture

សូម​បញ្ជាក់​ទៀត​ថា ក្នុង​សកម្មភាព បិទ​ខ្ទប់​នេះ យើង​សង្កេត​ឃើញ​មាន​កម្លាំង​ចម្រុះ រួម​មាន​កម្លាំង​នគរបាល កង​រាជ អាវុធហត្ថ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប កម្លាំង​សន្តិសុខ​អាជ្ញាធរ​ជាតិ​អប្សរា មេ​ភូមិ ប្រជា​ការពារ​ភូមិ បាន​ចាប់ផ្តើម​អនុវត្ត​នូវ សេចក្តីសម្រេច​របស់​រដ្ឋបាល​ខេត្តសៀមរាប ចំពោះ​ការ​កំណត់​តំបន់ “​លឿងទុំ និង​ក្រហម ) ដោយ​បាន​ឈរ​នៅ​ប្រចាំការ​នៅ​ក្រោម​កម្តៅថ្ងៃ និង​ដំណក់ទឹកភ្លៀង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩ ។

Picture

ក្នុង​សកម្មភាព​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ ដែល​បាន​ឆ្លងកាត់​នៅ តាម​គោលដៅ​របស់​ខ្លួន និង​បាន​អំពាវនាវ​ដល់​បង ប្អូន​ដែល​រស់នៅ​ក្នុង​តំបន់ “​លឿងទុំ​និង​ក្រហម ) គឺ​ត្រូវ​តែ​បន្ត​បង្កើន​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់​នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយ​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣ ការពារ និង​៣​កុំ ៕

Picture
Picture
Picture