ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុប​​ប្រកាស​ចាប់​ផ្តើម​​ប្រកួត​គំនូរ​អន្តរជាតិ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​​សេចក្តី​ប្រកាស​​​​ព័ត៌​មាន​​របស់​សហភាពអឺរ៉ុប​​​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​​​១១ មីនា ​២០១១ ​ដែល​កោះ​សន្តិភាព​​​ទទួលបាន​ឱ្យ​​ដឹង​ថា ដើម្បី​​អបអរ​សាទរ​​ទិវានារីអន្តរជាតិ ​ខួបលើក​ទី​​១០០ ​ប្រតិភូ​​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សហការ​​​ជាមួយអង្គការ​​មិត្ត​សំឡាញ់​​កាលពីថ្ងៃ​ទី​​១១ មីនា ​២០១១ ​បានរៀបចំ​ពិធី​​ប្រកួត​​​​គំនូរ​កុមារ​មានលក្ខណៈ​អន្តរជាតិ​សម្រាប់ឆ្នាំ​​​២០១១ ​ស្តីពី​​​សម​ភាព​​យែនឌ័រ ​នៅវិទ្យា​ល័យ​ព្រះ​​ស៊ីសុវត្ថិ ​រាជធានីភ្នំពេញ ។​

លោក​រ៉ាហ្វា​អែល ​ដូចាវ ​ម៉ូរ៉េ​ណូ ​​ភារ​ធារី​​សហភាពអឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា និង​លោក​​​ពិត​ ចំណាន​ រដ្ឋ​លេខាធិការ​ក្រសួង​​​​អប់រំ យុវជន និង​កីឡា​​ បានអញ្ជើញ​​​ចូល​រួម​ជា​អធិបតីក្នុង​​ពិធី​នេះ។ មានតំណាង​​​សាលា​​បឋមសិក្សា​​ប្រមាណ​​​៦០ នៅ​រាជធានីភ្នំពេញ ​និង​​សិស្សានុសិស្ស​​​​ប្រមាណ​​​៦០នាក់​​នៅរាជធានីភ្នំពេញ ​​និង​សិស្សា​នុសិស្ស​ជាង​​១០០​នាក់ មកពី​វិទ្យាល័យ​​ព្រះ​ស៊ី​សុវត្ថិ​​​ចូលរួម ។​

លោក​រ៉ាហ្វា​អែល ​ដូចាវ ​ម៉ូរ៉េ​​ណូ បានថ្លែង​​​ថា លោកសប្បាយរីករាយ​ណាស់ ដោយបានឃើញ​​មានថ្នាក់​ដឹកនាំក្រសួង​អប់រំ និង​សិស្សានុសិស្ស​​ជា​ច្រើន​​បានចូលរួមក្នុង​​ពិធីប្រកួត​គំនូរ​កុមារ​អន្ត​រជាតិ​​​ស្តី​ពី​​សមភាពយែនឌ័រ ​សម្រាប់​ឆ្នាំ​​​២០១១ ​នេះ ​ដើម្បី​​អបអរ​សាទរ​​ខួប​​ទី​​១០០ នៃ​​ទិវា​នារីអន្តរជាតិ​ ។ ​លោកបន្ត​ថា ​«សិទ្ធិនារី​​​​គឺ​ជា​សិទ្ធិ​​មនុស្ស ដូច្នេះ​​សហភាពអឺរ៉ុប​​ត្រូវ​តែ​មាន​​ការ​ប្តេជ្ញា​​​ចិត្ត​យូរ​អង្វែង​ ដើម្បី​លើក​កម្ពស់​» ។ ក្នុង​ន័យនេះ ​សហភាពអឺរ៉ុប​​​បាន​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​​​ដាក់​បញ្ចូល​អាទិភាព​​ និងសេចក្តី​ត្រូវការ​​​ចាំ​បាច់​​នានា​សម្រាប់​​ស្ត្រី និងបុរស នៅ​ក្នុងគ្រប់​​គោល​នយោបាយ​​សំខាន់​ៗ​ និង​​សហការ​អភិវឌ្ឍ​ក្រៅ​តំបន់​របស់​ខ្លួន ៕​