ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបិទខ្ទប់រដ្ឋបាលខេត្តប៉ៃលិនរកឃើញអ្នកកើតកូវីដ២១នាក់រ ក្នុងនោះមានទារកម្នាក់អាយុ១ខួប

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​ចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់​ខេត្ត​ប៉ៃលិន​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​២៣​និង​៥៩​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ក្រុម​ឆ្លើយ​តប​បន្ទាន់​បាន​ធ្វើតេស្ត​រហ័ស រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​ចេញ​សេចក្តីសម្រេច​បិទ​ខ្ទប់​ខេត្ត​ប៉ៃលិន​រយ​:​ពេល​១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង​២៣​និង​៥៩​នាទី​យប់ ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ក្រុម​ឆ្លើយ​តប​បន្ទាន់​បាន​ធ្វើតេស្ត​រហ័ស រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២១​នាក់ (​ស្រី​៩​នាក់​) ក្នុង​នោះ​មាន​ទារក​អាយុ​១​ខួប​ម្នាក់ ។

ប្រភព​ព័ត៌មាន នៅ​ក្នុង​លិខិត​បាន​បង្ហាញ​ឈ្មោះ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ដូច​ខាងក្រោម ៖ ទី​១. ឈ្មោះ យ៉ា​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បាក់​ព្រីង ទី​២. ឈ្មោះ សាត សុខ​វិ​សាលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣. ឈ្មោះ សាន សុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​អណ្តូង​ក្រសាំង ទី​៤. ឈ្មោះ ឃឿ​ន ឃី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ផ្អាវ ទី​៥. ឈ្មោះ ប៉ែ​ត សុ​ផា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្នៅ ទាំងអស់​គ្នា​ខាងលើ​មក​ពី​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍ សាត់ ទី​៦. ឈ្មោះ ដូ​ត ស៊ី​ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ពង្រ ឃុំ​កំពង់ស្វាយ ក្រុង​សិរី​សោ ភ័​ណ ខេត្តបន្ទាយមានជ័យ ទី​៧. ឈ្មោះ អោ សំអាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ទី​៨. ឈ្មោះ ម៉េ​ង សុ​រ៉េ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​សណ្តាន់ ស្រុក​សណ្តា​ត់ ខេត្តកំពង់ធំ ទី​៩. ឈ្មោះ សន ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ទី​១០. ឈ្មោះ សោម សុ​ផា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទី​១១. ឈ្មោះ យ៉ុ​ន សិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​អង្គារ​ដី ឃុំ​ព្រែក​ព្នៅ ស្រុក​ពា រាំង ខេត្តព្រៃវែង ទី​១២. ឈ្មោះ សុំ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​អូរ​សោ ម ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ ទី​១៣. ឈ្មោះ សៀ​ក សុខ​ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ទី​១៤. ឈ្មោះ យ៉ា​ត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ខ្សិ​ប ស្រុក​ស្នួល ខេត្តក្រចេះ ទី​១៥. ឈ្មោះ តិ​ន សា​រ៉​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ស្ទោង ស្រុក​ទ្រាំង ខេត្តតាកែវ ទី​១៦. ឈ្មោះ ម៉ា​ន់ សុខ​ចាន់ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ទី​១៧. ឈ្មោះ ម៉ោ​ញ ផា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទី​១៨. ឈ្មោះ ណែម មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ទី​១៩. ទាំង​៣​នាក់ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទី​១៩. ឈ្មោះ តាំង សុ​គៀង ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ទី​២០. ឈ្មោះ ប៉ា​ង គឹ​ម​ហៀ​ក ភេទ​ស្រី អាយុ​៣២​ឆ្នាំ ទី​២១. ឈ្មោះ ក្រូច វ៉ា​យុ ភេទ​ប្រុស អាយុ​១​ខួប (​ឆ្នាំ​) ទាំង​៣​នាក់ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ ១៩ ខាងលើ ។

សូម​តាមដាន​សុខភាព​ជា​ប្រចាំ បើ​ក្នុង​ករណី​សង្ស័យ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​បង្អែក​ខេត្ត ក្រុង​ស្រុក ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ។


លើស​ពី​នេះ ត្រូវ​ឱ្យ​ចូលរួម​អនុវត្ត​នូវ​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រដ្ឋាភិបាល និង វិធានការ​ផ្សេង​ៗ​របស់​ក្រសួងសុខាភិបាល ត្រូវ​លាងដៃ​ជាមួយ​ទឹក​អាល់កុល ឬ​ជែ​ល ដើម្បី​ការពារ ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ