ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បង្កើត Drone​បញ្ជា​ដោយ​ខួរក្បាល​មនុស្ស

8 ឆ្នាំ មុន

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​ពីរ​បី​នាក់​បាន​បង្កើត​យន្តហោះ Drone ដំបូង​គេ​បញ្ជា​ដោយ​ខួរក្បាល​មនុស្ស ។ អ្នក​គ្រប់​គ្នា​នឹង​អាច​ប្រើប្រាស់​សមត្ថភាព​ខួរក្បាល​បញ្ជា​លើ​វត្ថុ​ដែល​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាព

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​ពីរ​បី​នាក់​បាន​បង្កើត​យន្តហោះ Drone ដំបូង​គេ​បញ្ជា​ដោយ​ខួរក្បាល​មនុស្ស ។ អ្នក​គ្រប់​គ្នា​នឹង​អាច​ប្រើប្រាស់​សមត្ថភាព​ខួរក្បាល​បញ្ជា​លើ​វត្ថុ​ដែល​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ​ហូ​លី​វូ​ដ​ប៉ុណ្ណោះ ។

ពួក​គេ​បាន​បង្កើត​យន្តហោះ Drone ពិសេស​ម្យ៉ាង​ដែល​ពុំ​ចាំបាច់​ប្រាស់​ឧបករណ៍​ដៃ​ប​ញ​ទេ តែ​ជំនួស​មក​វិញ​នូវ​ការ​បញ្ជា​របស់​ខួរក្បាល​ទៅ​វិញ ។ អ្នក​ប្រើប្រាស់​ទាំងអស់​ត្រូវ​ពាក់មួក​ពិសេស​ភ្ជាប់​ដោយ​បច្ចេកវិទ្យា​អាន​ការ​គិត​របស់​មនុស្ស ហើយនឹង​បញ្ជូន​ទៅ​កាន់​ម៉ាស៊ីន​យន្តហោះ​ដោយ​ប្រាប់​ពី​ការ​ហោះហើរ​ក្នុង​រយៈកម្ពស់​ខ្ពស់ ឬ​ទាប នឹង​ហោះ​បាន​ឆ្ងាយ​ប៉ុនណា ។ 

គម្រោង​នេះ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​កម្រិត​ខ្ពស់​របស់​រុ​ស្ស៊ី​ដែល​ជា​អង្គការ​គាំទ្រ​ដល់​កម្មវិធី​ស្រាវជ្រាវ​ក្នុង​ការ​ការពារ​ជាតិ ។ Neurobotics ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Zelenograd ប្រទេស​រុ​ស្ស៊ី​បាន​រចនា​យន្តហោះ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មុន​ពេល​ផលិត​បាន​គំរូ​យន្តហោះ​ដោយ​ជោគជ័យ ។ ពួក​គេ​បាន​ហៅ​វា​ថា​«Command» or «Condition» ប្រែ​ថា បញ្ជា ឬ​ល័ក្ខខ័ណ្ឌ ។ វា​ត្រូវ​បាន​បង្កើត​ដោយ​បន្ទះ Sensor នៅ​លើ​ក្បាល​នៃប្រតិបត្តិ​ករ ។

នាយក​ក្រុមហ៊ុន Neurobotics លោក វ្ល៉ា​ដី​មៀរ កូ​នី​ស្សេវ ពន្យល់​ថា មនុស្ស​ដែល​គិត​ពី​សកម្មភាព​ជាក់ស្តែង នោះ​ប្រព័ន្ធ​នឹង​ស្គាល់ ព្រមទាំង​កត់ចំណាំ​ផង​ដែរ ។ លក្ខណៈ​ពិសេស​មួយ​ក្នុង​ចំណោម​លក្ខណៈ​ពិសេស​ដទៃ​ទៀត​របស់​បច្ចេកវិទ្យា​នេះ គឺ​វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ធ្វើ​សកម្មភាព​ច្រើន ។ វា​មាន​សារសំខាន់​ដែល​អ្នក​ពាក់​ឧបករណ៍​បញ្ជា​លើ​ក្បាល​ត្រួតពិនិត្យ​យន្តហោះ Drone អាច​ធ្វើ​សកម្មភាព​ផ្សេង​ទៀត​ក្នុង​ពេល​ជាមួយ​គ្នា ៕